អ្នកម៉ៅការ អាជីវកម្មគប្បីអនុវត្តសម្រេចទិសដៅ ផែនការទាញយកខ្សាច់
អ្នកម៉ៅការ អាជីវកម្មគប្បីអនុវត្តសម្រេចទិសដៅ ផែនការទាញយកខ្សាច់
នោះគឺយោបល់របស់សមមិត្តត្រឹងវ៉ាំងឡូវ-អនុលេខាបក្សខេត្ត ប្រធានគណៈកម្មាធិការប្រជាជនខេត្តសុកត្រាំងនៅក្នុងពិធីប្រជុំស្តាប់របាយការណ៍ពីស្ថានភាពទាញយកខ្សាច់សម្រាប់បម្រើគម្រោងសមភាព៤ ចំណុះគម្រោងវិនិយោគកសាងសំណង់ផ្លូវល្បឿនលឿនចូវដុក-កឹងធើ-សុកត្រាំង ដំណាក់កាលទី១និងស្នើវិធានការធានាប្រភពខ្សាច់សម្រាប់ផ្គត់ផ្គង់គម្រោង ក្នុងព្រឹកថ្ងៃទី១៤ កុម្ភៈ នៅគណៈកម្មាធិការប្រជាជនខេត្ត។ ចូលរួមមានបណ្តាសមមិត្តថ្នាក់ដឹកនាំបណ្តាមន្ទីរគណៈផ្នែកខេត្ត បណ្តាអ្នកម៉ៅការនិងអាជីវកម្មដែលកំពុងទាញយកខ្សាច់នៅលើភូមិដ្ឋានខេត្ត។
សមមិត្តហូធីកឹមដាវ-អនុលេខាប្រចាំការបក្សខេត្តប្រធានក្រុមប្រឹក្សាប្រជាជនខេត្តៈ សួរសុខទុក្ខបណ្តាគ្រួសារដែលបាន​ជំនួយបំបាត់ផ្ទះបណ្តោះអាសន្ន ផ្ទះទ្រុឌទ្រោមនៅស្រុកមីស្វៀង
សមមិត្តហូធីកឹមដាវ-អនុលេខាប្រចាំការបក្សខេត្តប្រធានក្រុមប្រឹក្សាប្រជាជនខេត្តៈ សួរសុខទុក្ខបណ្តាគ្រួសារដែលបាន​ជំនួយបំបាត់ផ្ទះបណ្តោះអាសន្ន ផ្ទះទ្រុឌទ្រោមនៅស្រុកមីស្វៀង
ព្រឹកថ្ងៃទី១៣កុម្ភៈ សមមិត្តហូធីកឹមដាវ-អនុលេខាប្រចាំការបក្សខេត្ត ប្រធានក្រុមប្រឹក្សាប្រជាជនខេត្តបានសួរសុខទុក្ខ លើកទឹកចិត្តបណ្តាគ្រួសារដែលបាន​ជំនួយផ្ទះនៅចំណុះកម្មវិធីបំបាត់ផ្ទះបណ្តោះអាសន្ន ផ្ទះទ្រុឌទ្រោមនៅស្រុកមី​ស្វៀង (សុកត្រាំង)។ រួមដំណើរមានបណ្តាសមមិត្តង្វៀងធីហ្វេជី-សមាជិកបក្សខេត្ត អនុប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្ត ដាំងវ៉ាំងភឿង-សមាជិកបក្សខេត្ត លេខាបក្សស្រុក ប្រធានក្រុមប្រឹក្សាប្រជាជនស្រុកមីស្វៀង ផាងធីស៊ិនហឿង-ប្រធានសមាគមនារីខេត្ត។