នំបញ្ចុកទឹកសម្លមានរសជាតិពិសេសរបស់មាមីងខ្មែរសុកត្រាំង |
នំបញ្ចុកទឹកសម្លជាមុខម្ហូបមានដើមកំណើតពីមាមីងខ្មែរ រសជាតិពិសេសរបស់ម្ហូបនេះគឺដោយសារប្រហុក។ ប្រហុកបានធ្វើពីត្រីផ្ទក់ ត្រីអណ្តែង ត្រីក្រាញ់... ក្រៅពីគ្រឿងផ្សំផ្សេងៗ ត្រូវមានប្រហុក ដើម្បីសម្រេចឱ្យមុខម្ហូបនេះ ចាំបាច់ត្រូវបន្ថែមគ្រឿងផ្សំដែលធ្លាប់ដឹងនោះ គឺខ្ជាយ ស្លឹកគ្រៃនិងបន្លែគ្រប់ប្រភេទដូចជាៈ ត្រយូងចេក ត្រកួន សណ្តែកបណ្តុះ គូឆាយ… ខ្ជាយជាប្រភេទគ្រឿងផ្សំពិសេសរបស់មាមីងខ្មែរ ប្រើដើម្បីបំបាត់ក្លិនឆ្អាប ត្រីនិងបង្កងឱ្យមានឪជារសសម្រាប់មុខម្ហូប ដូច្នេះហើយ សូម្បីតែអ្នកពិបាកហូបឬរើសមុខម្ហូប ខ្លាចក្លិនឆ្អាបត្រីយ៉ាងណាក៏អាចទទួលទានបានមួយគោមនំបញ្ចុកទឹកសម្ល ដែលមានរសជាតិឈ្ងុយឆ្ងាញ់នេះ។ បងស្រីស៊ើងធីធឿន-អ្នកលក់នំបញ្ចុកទឹកសម្លនៅភូមិតាមាឃ ឃុំថាមដូង ស្រុកមីស្វៀង(សុកត្រាំង) ជាមួយនឹងរបៀបស្លទឹកសម្លនំបញ្ចុកបែបប្រពៃណីរបស់មាមីងខ្មែរបានចែករំលែក៖ វិធីស្លទឹកសម្លថ្វីដ្បិតតែសាមញ្ញ ប៉ុន្តែត្រូវយកចិត្តទុកដាក់លើរបៀបនីមួយៗ ទើបសម្រេចបានទឹកសម្ល ពោរពេញដោយរសជាតិ។ ដំបូងត្រូវលាងគ្រឿងផ្សំឱ្យស្អាត រួចដាំទឹកក្តៅ ដំស្លឹកគ្រៃនិងខ្ជាយដាក់ចូលឆ្នាំងហើយដាំឱ្យពុះ។ ដាំទឹកមួយឆ្នាំងដោយឡែក ដាក់ប្រហុកចូលឆ្នាំងពេលសាច់ត្រីប្រហុករលាយ ដួសឆ្អឹងត្រីប្រហុកចេញ។ បន្ទាប់មកយកពីរឆ្នាំងចាក់ចូលតែមួយ រួចបន្តដាំឱ្យពុះប្រហែល៣០នាទី ទើបបន្ថែមគ្រឿងសម្រាប់ឱ្យមានរសជាតិល្មម។ តាំងពីនោះ នឹងទទួលបានទឹកសម្លមួយឆ្នាំងដ៏ឈ្ងុយឆ្ងាញ់ មានរសជាតិពិសេសដោយឡែកដែលគ្មានកន្លែងណាមាន។ ក្រោយមក ដោយសារការរួមរស់នឹងសហគមន៍នៃជនជាតិគិញ ហ្វា ខ្មែរនិងការទំនាក់ទំនងក្នុងមុខម្ហូប ដូច្នេះគ្រឿងផ្សំសម្រាប់កែច្នៃនំបញ្ចុកទឹកសម្លបានកែច្នៃខ្លះៗ វិធីកែច្នៃក៏ដូចជាគ្រឿងផ្សំគឺសម្បូរបែបជាង បើប្រៀបនឹងនំបញ្ចុកទឹកសម្លប្រពៃណីខ្មែរ ទឹកសម្លរបស់មាមីងខ្មែរប្រើតែប្រហុកប៉ុណ្ណោះ ប៉ុន្តែបើបងប្អូនគិញកែច្នៃវិញ ពួកគេប្រើត្រីម៉ាំនិងមានបង្គាស្ងោរបន្ថែមនិងសាច់ជ្រូកខ្វៃរបស់ជនជាតិហ្វា...។
បច្ចុប្បន្ន ថ្វីដ្បិតតែមុខម្ហូបទឹកសម្លរបស់មាមីងខ្មែរ ត្រូវបានកែប្រែខ្លះៗដើម្បីឱ្យសមស្របនឹងរសជាតិរបស់ភ្ញៀវជាច្រើន ប៉ុន្តែនៅគ្រប់ទីកន្លែងក៏មានបណ្តាគ្រួសារ ភោជនីយដ្ឋានរបស់មាមីងខ្មែរ ដែលរក្សាបាននូវរសជាតិនំបញ្ចុកទឹកសម្លប្រពៃណីដោយមានបំណងចង់អភិរក្សនិងរក្សានូវមុខម្ហូបបែបប្រពៃណីខ្មែរ ដូចជាវិធីគោរពឱ្យតម្លៃមុខម្ហូបដែលជំនាន់មុនបានបន្សល់ទុកមក៕
ថាញ់វ៉ាង
Thông tin bạn đọc
Đóng Lưu thông tin