ឈុតសម្តែងនៅពិធីមហោស្រពចម្រៀងទូរទស្សន៍ភាសាខ្មែរលើកទី១ តំបន់ណាមបូនៅខេត្តសុកត្រាំងដោយស្ថានីយវិទ្យុនិងទូរទស្សន៍សុកត្រាំងសហការជាមួយនិងការិយាល័យភាសាជនជាតិ-ទូរទស្សន៍វៀតណាមចាត់តាំង |
ពិធីមហោស្រពចម្រៀងទូរទស្សន៍ភាសាខ្មែរលើកទី១នៅខេត្តសុកត្រាំងតំបន់ណាមបូដោយស្ថានីយវិទ្យុនិងទូរទស្សន៍សុកត្រាំងសហការជាមួយនឹងការិយាល័យភាសាជនជាតិទូរទស្សន៍វៀតណាមចាត់តាំង មានការទាក់ទាញសិល្បករសិល្បការិនីមិនជំនាញរបស់ក្លឹប ក្រុមសិល្បៈ គ្រួសារ បុគ្គល មកពីខេត្តសុកត្រាំង ត្រាវិញ អាងយ៉ាង គៀងយ៉ាង ជាង១០០រូបចូលរួម។ តាមសិល្បករឆ្នើមឡឹមវិញភឿង-នាយករងស្ថានីយវិទ្យុនិងទូរទស្សន៍សុកត្រាំងជាមេប្រយោគពិធីមហោស្រពឱ្យដឹង៖ ចាត់តាំងពិធីមហោស្រពលើកនេះ ចំនួនអ្នកចម្រៀង តន្ត្រីករចូលរួមយ៉ាងច្រើន ក្នុងនោះមានគ្រប់វ័យ ពីចាស់ដល់ក្មេង សម្តែងបទចម្រៀងបុរាណនិងសម័យ។ ពិសេសអ្នកចូលរួមមានមុខរបរផ្សេងៗដូចៈ កសិករ គ្រូបង្រៀន កម្មករ សិស្ស និស្សិត… ប្រការនេះ បានបញ្ជាក់ឱ្យឃើញច្បាស់ថា តម្លៃវប្បធម៌កំពុងបានជនរួមជាតិខ្មែរគោរពរក្សា និងមានភាពសាយភាយយ៉ាងខ្លាំងក្នុងជីវភាព បានយុវជនជំនាន់ក្រោយពង្រីកនិងស្នងបន្ត។ ជាអ្នកជក់ចិត្តនិងមានបំណងចង់រក្សាវប្បធម៌របស់ជនរួមជាតិខ្មែរ បងស្រីលីគីមហ្វៀង នៅស្រុកកេសាត់(សុកត្រាំង) ទទួលបានរង្វាន់លេខ១ក្នុងពិធីមហោស្រពឱ្យដឹង៖ ខ្ញុំចូលចិត្តរាំច្រៀងតាំងពីតូចមកម៉្លេះ ដូច្នេះតែងចូលរួមឱ្យក្រុមសិល្បៈវត្តពោធិខ្សាច់ ទីរួមស្រុកកេសាត់ ស្រុកកេសាត់(សុកត្រាំង) បន្ទាប់ពីបញ្ចប់ការសិក្សាគរុកោសល្យហើយមកបង្រៀននៅសាលាជនជាតិអន្តេវាសិកកេសាត់ក៏នៅតែចូលចិត្តច្រៀងរាំ។ ម៉្លោះហើយ ពេលខេត្តមានកម្មវិធីប្រឡងពិធីមហោស្រពខ្ញុំតែងចូលរួមនិងច្រៀងបទចម្រៀងសរសើរអំពីអ៊ំហូ ដូច្នេះពេលទទួលបានរង្វាន់លេខ១ខ្ញុំសប្បាយចិត្តខ្លាំងណាស់។ បច្ចុប្បន្នក្នុងសាលា ខ្ញុំក៏ជាអ្នកបង្រៀនរាំច្រៀងឱ្យក្រុមសិល្បៈរបស់សាលា។ បងស្រីស៊ើងធីយីវ-ប្រធានក្លឹបសិល្បៈវត្តព្រះបួនព្រះភក្ត្រ ស្រុកចូវថាញ់(សុកត្រាំង)ក៏ឱ្យដឹង៖ បណ្តាសមាជិកក្នុងក្លឹបទាំងអស់សុទ្ធតែវ័យក្មេង គ្រប់គ្នាចូលចិត្តច្រៀងរាំ ដូច្នេះរាល់យប់ ពេលចេញមកពីធ្វើការ យើងខ្ញុំនាំគ្នាមកវត្តព្រះបួនព្រះភក្ត្រហាត់រាំរបាំ រាំប្រពៃណី រាំវង់ ម៉ាឌីស្សូន…និងច្រៀងបទសម័យ ប្រពៃណី។ បណ្តាកម្មវិធីខ្លឹមសារសម្តែងបានខ្ញុំរៀបចំចងក្រងពេលនៅភូមិស្រុកឬនៅឃុំមានចាត់តាំងព្រឹត្តិការណ៍ពិធីបុណ្យតែងបានអញ្ជើញក្លឹបមកសម្តែង យើងខ្ញុំចូលរួមដើម្បីសម្តែងបម្រើ។
បច្ចុប្បន្នចលនាសិល្បៈមានមុខនៅរាល់ពិធីបុណ្យក្នុងវត្ត នៅភូមិស្រុក ក្នុងសាលាជនជាតិអន្តេវាសិកនិងនៅតាមគេហដ្ឋាន។ ដូច្នេះហើយបណ្តាភូមិស្រុក នានាវត្តនិងសាលាជនជាតិអន្តេវាសិកសុទ្ធតែមានក្រុមសិល្បៈ ក្លឹបសិល្បៈសម្រាប់បម្រើ។ តាំងពីនោះទាក់ទាញយុវជនមកហ្វឹកហាត់ សម្តែងរួមគ្នាដើម្បីរក្សានិងពង្រីកតម្លៃវប្បធម៌ប្រពៃណីល្អស្អាតរបស់ជនជាតិ៕
ដាលីន
Thông tin bạn đọc
Đóng Lưu thông tin