ទម្រង់ចិញ្ចឹមអន្ទង់របស់បងស្រីង្វៀងធីអ៊ុកញ៉នៅភុមិភុងទឿង១ឃុំសុងភុង |
គំរូដូចគ្រួសារបងស្រីង្វៀងធីអ៊ុកញ៉ នៅភូមិភុងទឿង១ ឃុំសុងភុង ស្រុកឡុងភូ (សុកត្រាំង) បងស្រីជាសមាជិកានារីដែលបានសមាគមនារីឃុំបង្កលក្ខណៈឱ្យបុលទុនបង្កើតអាជីពចំនួន១០លានដុង បងស្រីធ្វើអាងសម្រាប់ចិញ្ចឹមអន្ទង់ (លើកដំបូងមាន២អាង)។ ដោយអនុវត្តទម្រង់នេះ ពីច្រើនឆ្នាំមកដល់សព្វថ្ងៃ បងស្រីពង្រីកបានដល់ទៅ៨អាងអន្ទង់សាច់និង១.០០០ម២ចិញ្ចឹមអន្ទង់ពូជរកបានប្រាក់ចំណូលជាង១០លានដុង/ខែ។ ដើម្បីសម្រេចបានទម្រង់នេះ បងស្រីអ៊ុកញ៉ជួបការបរាជ័យមិនតិច ប៉ុន្តែរាល់លើកបរាជ័យម្តងៗ បងស្រីដកបានច្រើនបទពិសោធន៍ មិនធុញទ្រាន់នឹងការលំបាក បងស្រីនៅតែខិតខំស្វែងយល់រៀនសូត្របន្ថែមដើម្បីអនុវត្តទម្រង់នេះសម្រេចបានជោគជ័យ។ បងស្រីអ៊ុកញ៉ឱ្យដឹង៖ ខ្ញុំចាប់ផ្តើមចិញ្ចឹមក្នុងប៉ុន្មានឆ្នាំមុនម៉្លេះ ដំបូងគឺដាក់លាន់ បើបានអន្ទង់ធំគឺយើងលក់ តែបើបានអន្ទង់តូចទុកចិញ្ចឹម។ ដំបូងមិនទាន់មានបទពិសោធន៍ចិញ្ចឹមអន្ទង់មិនសូវបានផល។ ឆ្នាំ២០១៨ ខ្ញុំបានសមាគមនារីឃុំជំនួយឱ្យបុល១០លានដុងដើម្បីបង្កើតអាជីព ខ្ញុំវិនិយោគ(២អាង)អនុវត្តទម្រង់ចិញ្ចឹមអន្ទង់មិនដាក់ភក់អស់រយៈកាលជាច្រើនឆ្នាំ ដកបទពិសោធន៍និងរៀនសូត្រពីអ្នកចិញ្ចឹមមុនៗ មកដល់សព្វថ្ងៃខ្ញុំពង្រីកបាន៨អាងអន្ទង់សាច់និង១.០០០ម២សម្រាប់ចិញ្ចឹមអន្ទង់ពូជ។ ទម្រង់ចិញ្ចឹមអន្ទង់ពូជរបស់បងស្រីអ៊ុកញ៉មានផ្ទៃដី១.០០០ម២រួមមានអាងអន្ទង់មេឈ្មោល អាងភ្ញាស់និងអាងចិញ្ចឹមអន្ទង់កូន។ នៅអាងចិញ្ចឹមអន្ទង់មេឈ្មោលបងស្រីអ៊ុកញ៉បង្កបរិស្ថានឱ្យដូចធម្មជាតិនិងដាក់បំពង់ជ័រសម្រាប់អន្ទង់ចូលពង។ ដើម្បីអន្ទង់ពងច្រើននិងភ្ញាស់សម្រេចបានគុណភាព បងស្រីអ៊ុកញ៉បានដកពិសោធន៍ពីការយកអន្ទង់ស្រែមេឈ្មោលនិងអន្ទង់ចិញ្ចឹមសម្រាប់ប្រៀបធៀបមួយណាមានប្រសិទ្ធភាពជាង ហើយនឹងជម្រើសពូជចិញ្ចឹម។
ចែករំលែកពីបទពិសោធន៍ក្នុងការចិញ្ចឹមអន្ទង់ពូជ ក៏ដូចជាអន្ទង់សាច់ បងស្រីអ៊ុកញ៉បានអះអាងថា៖ ប្រការសំខាន់បំផុតក្នុងការចិញ្ចឹមអន្ទង់ គឺប្រភពទឹក បន្ទាប់មកគឺការជម្រើសពូជ។ អ្នកចិញ្ចឹមអន្ទង់ចង់សម្រេចបានជោគជ័យត្រូវធានាប្រភពទឹកស្អាត ទើបអន្ទង់គ្មានជំងឺនិងសម្រេចបានទិន្នផលខ្ពស់។ ជោគជ័យពីប្រភពទុន បង្កើតអាជីពរបស់ខ្លួន បងស្រីញ៉ឱ្យដឹង៖ អាស្រ័យសមាគមនារីគ្រប់ថ្នាក់យកចិត្តទុកដាក់ជំនួយទុន ទើបខ្ញុំបានចូលរួមថ្នាក់ហ្វឹកហាត់បច្ចេកទេសដាំដុះ ចិញ្ចឹមសត្វ បំផុតគឺបច្ចេកទេសចិញ្ចឹមអន្ទង់ពូជអាស្រ័យអនុវត្តទម្រង់នេះ ម៉្លោះហើយទើបគ្រួសារខ្ញុំមានជីវភាពលំនឹង។ បងស្រីយ៉ាងធីគីវម៉ាយ ប្រធានសមាគមនារីឃុំសុងភុងឱ្យដឹង៖ កម្មវិធីបង្កើតអាជីពផ្លាស់ថ្មីការច្នៃប្រឌិតបានសាខាសមាគមនារីផ្សព្វផ្សាយព្រមៗគ្នា បង្កភាពសាយភាយដល់សមាជិកានារីក្នុងឃុំ។ មានបងប្អូននារីជាច្រើនបាន ឆ្លងកាត់ការលំបាក ធ្វើម្ចាស់ក្នុងការអនុវត្តទម្រង់។
ឆ្លងតាមរយៈការចលនាបង្កើតអាជីព អាស្រ័យសមាគមនារីគ្រប់ថ្នាក់បំផុស បានជួយបងប្អូននារីក្នុងការធ្វើអាជីវកម្មនិងបង្កើតអាជីព មិនត្រឹមតែបង្កលក្ខណៈជួយឱ្យឆ្លងផុតការលំបាកឈានឡើងក្នុងជីវភាពប៉ុណ្ណោះទេ នៅទាំងរួមចំណែកជួយឱ្យបងប្អូននារីនៅជនបទបង្កើនប្រាក់ចំណូល ធ្វើមានដោយស្របច្បាប់នៅភូមិភាគ៕
ចន្ថា - សុផល
Thông tin bạn đọc
Đóng Lưu thông tin