ដងផ្លូវនៅភូមិបឹង ឃុំលីវទូកសាងរាបរលូនពីប្រភពទុនកម្មវិធីកសាងជនបទថ្មី |
សំណេះសំណាលជាមួយយើងខ្ញុំពីការអនុវត្តកម្មវិធីមានប្រសិទ្ធភាព ស.មត្រឹងទ្រុងទិន-ប្រធានគណៈកម្មាធិការប្រជាជនឃុំលីវទូឱ្យដឹង៖ ក្រោយរយៈ៣ឆ្នាំផ្សព្វផ្សាយឃុំសម្រេចបានលទ្ធផលយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមនៅភូមិភាគ។ ចំពោះកម្មវិធីកសាងជនបទថ្មី មកដល់សព្វថ្ងៃ ឃុំសម្រេច១៨/១៩លក្ខឋានជនបទថ្មី។ កម្មវិធីបន្ថយក្រដោយចីរភាពបានជួយអត្រាគ្រួសារក្ររបស់ឃុំពី៤,៤% (ចុង ឆ្នាំ២០២២) សព្វថ្ងៃនៅត្រឹមតែ៣,៦៥%។ ដោយឡែកកម្មវិធីអភិវឌ្ឍសេដ្ឋកិច្ច-សង្គមតំបន់ជនជាតិភាគតិចនិងតំបន់ភ្នំគិតដល់៦ខែ ដើមឆ្នាំ២០២៣អត្រាគ្រួសារខ្មែរក្រពី៦,០៤%ថយចុះនៅត្រឹមតែ៣,៤៧%។ ដំណាក់កាល២០២២-២០២៣ឃុំកៀរគរប្រភពកម្លាំងដើម្បីអនុវត្តចំនួន៣កម្មវិធីខាងលើដោយមានទឹកប្រាក់ជាង៦ពាន់៤០០លានដុង ក្នុងនោះ ទុនមជ្ឈិមជំនួយ៦ពាន់១០០លានដុង ប្រភពទុនភូមិភាគជាង៣៦០លានដុង។
អាចនិយាយបានថា ក្រោយពី៣ឆ្នាំផ្សព្វផ្សាយបណ្តាកម្មវិធី ទិដ្ឋភាពតំបន់ជនបទនៅឃុំលីវទូមានភាពវិវត្តន៍ ជីវភាពសម្ភារៈស្មារតីរបស់ ប្រជាជនតំបន់ជនជាតិភាគតិចមានជំហានរីកចម្រើនយ៉ាងច្បាស់។ តាមស.មយឿងមិញម៉ឹង-អនុប្រធានគណៈកម្មាធិការប្រជាជនឃុំលីវទូ រយៈពេលកន្លង ឃុំបានជំនួយការវិនិយោគដូចៈ កសាងស្ពាន ដងផ្លូវជនបទ អគារប្រជុំជីវភាពសហគមន៍ គ្រួសារក្រជាជនជាតិភាគតិចបានជំនួយបង្វែររបរ ទឹកស្អាតប្រើប្រាស់។ល។ សព្វថ្ងៃ ឃុំកំពុងជំនួយផ្ទះនៅ ដីនៅ ដីផលិត ទុនបុល។ល។ ឱ្យគ្រួសារក្រជាជនជាតិភាគតិចមានលក្ខណៈពង្រីកសេដ្ឋកិច្ចលំនឹងជីវភាពគ្រួសារ។ លោកង្វៀងវ៉ាំងខាញ់ ប្រធានគណៈប្រជាជនភូមិបឹង ឃុំលីវទូឱ្យដឹង៖ ឆ្នាំ២០២១ ភូមិបឹងបានវិនិយោគកសាងផ្លូវដានមានទទឹង៣,៥មពីប្រភពទុនកម្មវិធីកសាងជនបទថ្មី។ ពេលមានដងផ្លូវរឹងមាំ ប្រជាជននៅទីនេះ មានភាពសប្បាយរីករាយ ពីព្រោះការធ្វើដំណើរ និងដឹកជញ្ជូនកសិផលមានភាពងាយស្រួល។ រីករាយចំពោះការយកចិត្តទុកដាក់របស់បក្ស និងរដ្ឋ បងទ្រីវធីតឹង នៅភូមិបឹងភ្នៀត ឃុំលីវទូរីករាយឱ្យដឹង៖ គ្រួសារខ្ញុំក្រ គ្មានដីផលិត ថ្មីៗនេះ បានរដ្ឋជំនួយ១០លានដុងពីប្រភពទុនបុល បង្វែររបរ ខ្ញុំទិញធុងទឹកអំពៅ។ បានជួយឱ្យគ្រួសារខ្ញុំរកបានប្រាក់ចំណូលផ្គត់ផ្គង់ជីវភាពគ្រួសារ។ ផ្តើមពីកម្មវិធីខាងលើបានជួយឱ្យប្រជាជនទទួលបានទឹកស្អាតប្រើប្រាស់ថែទាំសុខភាព ។ល។ តាមនោះ ជីវភាពសម្ភារៈនិងស្មារតីរបស់មាមីងបានកើនឡើង ការងាររក្សាសន្តិសុខ នយោបាយ សណ្តាប់ធ្នាប់ សុវត្ថិភាពសង្គមតែងរឹងមាំ។
ស.មយឿងមិញម៉ឹង-អនុប្រធានគណៈកម្មាធិការប្រជាជនឃុំលីវទូឱ្យដឹង៖ ដើម្បីអនុវត្តប្រសិទ្ធភាពកម្មវិធីក្នុងពេលខាងមុខ គណៈកម្មាធិការប្រជាជនឃុំចង្អុលការកសាងផែនការ ជាក់ស្តែងពង្រឹងការងារផ្សព្វផ្សាយសកម្ម ត្រួតពិនិត្យវាយតម្លៃស្ថានភាពសេដ្ឋកិច្ច-សង្គមតំបន់ជនជាតិភាគតិចធ្វើជាមូលដ្ឋាន ដើម្បីចាត់តាំងអនុវត្តកម្មវិធីផ្សារភ្ជាប់នឹងការអនុវត្តកសាងជនបទថ្មី បន្ថយក្រដោយចីរភាព។ ទន្ទឹមនោះ ចលនាប្រជាជនអនុវត្តបណ្តាទម្រង់ផលិតមានប្រសិទ្ធភាព រួមចំណែកជម្រុញការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម រួមជាមួយរដ្ឋអំណាចភូមិភាគ កសាងភូមិស្រុកលីវទូពីមួយថ្ងៃកាន់តែអភិវឌ្ឍ៕
ថាញ់វ៉ាង-សុផល
Thông tin bạn đọc
Đóng Lưu thông tin