កម្មាភិបាលពេទ្យដំណាក់សុខាភិបាលឃុំដាយតឹមកំពុងពិនិត្យជំងឺឱ្យប្រជាជន |
តាមវេជ្ជបណ្ឌិតឡឹមវ៉ាំងតឹង-ប្រធានដំណាក់សុខាភិបាលឃុំដាយតឹមឲ្យដឹង៖ សព្វថ្ងៃ ដំណាក់មានបុគ្គលិកចំនួន១០រូបតែងបានចាត់ការងារជាក់ស្តែងសមស្របមុខជំនាញដោយមានអាកប្បកិរិយាបម្រើអ្នកជំងឺ យ៉ាងអស់ពីចិត្ត។ កងជួរគ្រូពេទ្យបានអនុវត្តការងារពិនិត្យនិងព្យាបាលជំងឺ ពីមួយថ្ងៃកាន់តែសម្រេចលទ្ធផលខ្ពស់។ រាល់ឆ្នាំ ដំណាក់ទទួលពិនិត្យនិងព្យា បាលជំងឺចំនួន១០.០០០លើក។ មីងទ្រិញធីធូង្វៀក នៅភូមិដាយអឹង ឃុំដាយតឹមឱ្យដឹង៖ ខ្ញុំមានជំងឺប្ញសដូងច្រមុះ ដូច្នេះខ្ញុំតែងមកដំណាក់សុខាភិបាលពិនិត្យសុខភាពនិងយកថ្នាំទៅផ្ទះផឹក ពេលមកដំណាក់សុខាភិបាលម្តងៗតែងបានកងជួរគ្រូពេទ្យពិគ្រោះពីសុខភាពដោយអស់ពីចិត្ត ម្ល៉ោះហើយខ្ញុំស្ងប់ចិត្តមកពិនិត្យជំងឺនៅទីនេះ។ មិនត្រឹមតែធ្វើល្អការងារពិនិត្យនិងព្យាបាលជំងឺជូនប្រជាជន ដំណាក់សុខាភិបាលឃុំដាយតឹមនៅទាំងអនុវត្តល្អបណ្តាកម្មវិធីទិសដៅសុខាភិបាលជាតិ។ រាល់ឆ្នាំ មានកុមារជិត១០០%ក្នុងកម្រិតអាយុបានចាក់ថ្នាំបង្ការ សម្រេចគ្រប់ចំនួន ១០០%កុមារអាយុពី៦ខែ-៣៦ខែបានឱ្យផឹកវីតាម៉ីនអា២លើក/ឆ្នាំ អត្រាកុមារខ្វះជាតិបំប៉នក្នុងឃុំថយចុះយ៉ាងច្រើន។ ការងារថែទាំសុខភាព សម្រាល ផែនការគ្រួសារតែងបានយកចិត្តទុកដាក់ នារីមានផ្ទៃពោះតែងមកពិនិត្យតាមកាលកំណត់។ ចាត់តាំងពិនិត្យសុខភាពតាមកាលកំណត់និងផ្តល់ថ្នាំដោយឥតគិតថ្លៃឱ្យអ៊ំៗមានអាយុជាង៨០ឆ្នាំឡើងទៅ តាមនោះជួយឱ្យអ៊ំៗត្រួតពិនិត្យបានជំងឺ។
វេជ្ជបណ្ឌិតឡឹមវ៉ាំងតឹង-ប្រធានដំណាក់សុខាភិបាលឃុំដាយតឹមឱ្យដឹង៖ កម្មាភិបាលពេទ្យនៅទីនេះតែងលើកកម្ពស់ស្មារតីក្រមសីលធម៌ គ្រូពេទ្យណែនាំអនុវត្តល្អបណ្តាសីលធម៌សំណេះសំណាលចំពោះអ្នកជំងឺ។ ពេលខាងមុខដំណាក់សុខាភិបាលនឹងបន្តការចាត់តាំងការងារថែទាំសុខភាពជូនប្រជាជនជម្រុញការងារផ្សព្វផ្សាយ បង្ការទប់ស្កាត់ជំងឺរាលដាល អនុវត្តបណ្តាវិធានការត្រួតពិនិត្យដើម្បីឃើញនិងមានវិធានការបង្ការ ទប់ស្កាត់ បន្ថយដោយប្រសិទ្ធភាព។ ប្រមូលផ្តុំលើកកម្ពស់វិជ្ជាជីវៈការងារបម្រុង ដើម្បីឆ្លើយតបពីមួយថ្ងៃកាន់តែល្អក្នុងការថែទាំសុខភាពជូនប្រជាជនដើម្បីសក្តិសមជាមួយក្តីប្រាថ្នានិងក្តីទំនុកចិត្តរបស់ប្រជាជន៕
ថាញ់វ៉ាង
Thông tin bạn đọc
Đóng Lưu thông tin