ទម្រង់ចិញ្ចឹមពពែក្នុងទ្រុងនាំមកនូវប្រសិទ្ធភាពសេដ្ឋកិច្ចរបស់គ្រួសារបងហុងទិញងៀ ភូមិដើមស្វាយ ឃុំភូមី
គ្រួសារបងហុងទិញងៀ នៅភូមិដើមស្វាយ ឃុំភូមីជាគ្រួសារដែលអនុវត្តទម្រង់ចិញ្ចឹមពពែក្នុងទ្រុងយ៉ាងមានប្រសិទ្ធភាព។ នាំយើងខ្ញុំទៅទស្សនាទម្រង់ចិញ្ចឹមពពែក្នុងទ្រុងរបស់គ្រួសារ បងងៀរីករាយចែករំលែក៖ ពពែចិញ្ចឹមក្នុងទ្រុងចំណាយដើមទុនតិច ចំណីរបស់ពពែងាយរក សំខាន់គឺស្លឹកឈើ។ ធម្មតាពពែញី១ក្បាលក្នុងមួយឆ្នាំកើតកូន២លើក ក្នុងមួយលើកពី២-៣ក្បាល ចិញ្ចឹមរយៈពេល៦ខែនឹងអាចលក់បាន។ តាមបងងៀ ឆ្នាំ២០២១ ឃើញទម្រង់ចិញ្ចឹមពពែរបស់គ្រួសារបងមានប្រាក់ចំណូលលំនឹង ដូច្នេះបងសម្រេចចិត្តវិនិយោគសង់ទ្រុង ទិញពពែពូជចំនួន១០ក្បាលមកចិញ្ចឹម ដំបូងការចិញ្ចឹមជួបការលំបាកច្រើន ដោយគ្មានបទពិសោធន៍ មិនដឹងពីរបៀបថែទាំទើបប្រសិទ្ធភាពមិនខ្ពស់។ ដោយមានការឧស្សាហ៍រៀនសូត្រពីរបៀបចិញ្ចឹមតាមកាសែត វិទ្យុ ទូរទស្សន៍ បងអនុវត្តជាបណ្តើរៗទើបនាំមកនូវប្រសិទ្ធភាព បងរក្សារហូតមកដល់ពេលនេះ។ បន្ទាប់ពីបានលក់ច្រើនលើក បច្ចុប្បន្នហ្វូងពពែរបស់គ្រួសារបងងៀនៅ៣២ក្បាល។ “ចិញ្ចឹមពពែនាំមកនូវប្រសិទ្ធភាពឱ្យគ្រួសារខ្ញុំទទួលបានប្រាក់ចំណេញប្រហែល៧០លានដុង/ឆ្នាំ បងងៀឱ្យដឹងដូច្នេះ។ ឃើញទម្រង់ចិញ្ចឹមពពែនាំមកនូវប្រសិទ្ធភាព នាពេលខាងមុខ បងងៀសម្រេចចិត្តបង្កើនហ្វូង ដើម្បីបង្កើនប្រាក់ចំណូលដល់គ្រួសារ។
គ្រួសារពូលីលិន នៅភូមិដៃដូនអ៊ុយ ឃុំភូមី មានបទពិសោធន៍៤ឆ្នាំក្នុងការចិញ្ចឹមពពែ ពូលិនចែករំលែក៖ ដើម្បីសម្រេចបាននូវប្រសិទ្ធភាពសេដ្ឋកិច្ចខ្ពស់ ក្រៅពីបទពិសោធន៍ បច្ចេកទេសចិញ្ចឹមមានសារៈសំខាន់ណាស់។ អ្នកចិញ្ចឹមត្រូវយកចិត្តទុកដាក់ដល់ពពែដែលជាសត្វមិនចូលចិត្តសំណើម ពេលធ្វើទ្រុងត្រូវធ្វើឱ្យខ្ពស់ផុតពីផ្ទៃដីប្រហែល១មែត្រ និងមានខ្យល់ចេញចូលល្អ។ ដើម្បីឱ្យពពែឆាប់ធំ កត្តាដំបូងគឺជ្រើសកូនពូជល្អ សម្អាតទ្រុងឱ្យបានទៀងទាត់ ពិសេសគឺចំណីត្រូវស្ងួតមុនពេលឱ្យពពែស៊ី…”។ បានដឹង ដំបូងមានពពែពូជ២ក្បាល ក្រោយពេលលក់បាន២លើក ឥឡូវនៅ១៧ក្បាល ក្នុងនោះមានផ្ទៃពោះ៥ក្បាល។ ពូលិនឱ្យដឹងបន្ថែម៖ ថ្មីៗនេះគ្រួសារខ្ញុំលក់ពពែ៧ក្បាលបានជិត៣០លានដុង ដោយសារប្រាក់ចំណូលពីការចិញ្ចឹមពពែ ជីវភាពគ្រួសារខ្ញុំមួយជំហានម្តងៗបានលំនឹងនិងចាកផុតភាពក្រ។
ស.មលីថាញ់-ប្រធានសមាគមកសិករឃុំភូមីឱ្យដឹង៖ ពេលកន្លង ទម្រង់ចិញ្ចឹមពពែក្នុងទ្រុងនាំមកនូវប្រាក់ចំណូលលំនឹងដល់សមាជិកកសិករ។ ដើម្បីរក្សានិងបើកទូលាយទម្រង់នេះ នាពេលខាងមុខ សមាគមកសិករឃុំនឹងសហការយ៉ាងសកម្មជាមួយគណៈផ្នែកជំនាញចាត់តាំងថ្នាក់ហ្វឹកហាត់អំពីបច្ចេកទេសចិញ្ចឹម បង្កលក្ខណៈពីការបុលទុនដើម្បីសមាជិកបើកទូលាយការចិញ្ចឹម រួមចំណែកបង្កើនប្រាក់ចំណូលដល់សមាគមកសិករនៅភូមិភាគ៕
ថាញ់វ៉ាង
Thông tin bạn đọc
Đóng Lưu thông tin