ដងផ្លូវភ្លឺ-បៃតង-ស្អាតនៅភូមិផូ ឃុំហូវថាញ់ |
ប៉ុន្មានឆ្នាំកន្លង បណ្តាឃុំ ទីរួមស្រុកនៅលើភូមិដ្ឋានស្រុកឡុងភូចាត់តាំងបានល្អនូវការប្រមូលសម្រាមធ្វើអនាម័យបរិស្ថានជនបទមានការចូលរួមទាំងប្រព័ន្ធនយោបាយនិងសហគមន៍។ ឆ្លងតាមការបំផុសចលនានិងចាត់តាំងដាំដើមឈើម្លប់និងដាំផ្កានៅសងខាងផ្លូវឃុំ ផ្លូវភូមិ… ទម្រង់បន្តរក្សាបើកទូលាយនាំមកនូវប្រសិទ្ធភាពដូចជាៈ ទម្រង់“ផ្លូវមានភ្លើងអុជបំភ្លឺពេលយប់” មកដល់ពេលនេះ ទូទាំងស្រុកមានជាង៤.៥៦៨បង្គោលនិងអំពូលភ្លើង សរុបប្រវែងជាង១៦០ម៉ែត្រ ប្រជាជនបានគប់វាល់ជិត៤ពាន់លានដុង។ បណ្តាទម្រង់ “ផ្ទះស្អាត ចម្ការស្អាត ផ្លូវច្រកស្អាត ដងព្រែកគ្មានសម្រាម” កសាងផ្លូវផ្កាគំរូ ទម្រង់រណ្តៅសម្រាមគ្រួសារ ទម្រង់បែងប្រភេទនិងដោះស្រាយសំណល់នៅគ្រួសារបានផ្សាព្វផ្សាយទូលំទូលាយក្នុងស្រុក ១០០%ឃុំ ទីរួមស្រុកមានក្រុមអនាម័យបរិស្ថាន។ អត្រាសំណល់រឹងនៅជនបទបានប្រមូល និងដោះស្រាយបរិស្ថានសម្រេច៩៨% បណ្តាឃុំ ទីរួមស្រុកភាគច្រើនបានអនុវត្តការបែងប្រភេទកាកសំណល់សម្រាមតាមប្រភព។
ដើម្បីធ្វើឱ្យមុខមាត់ជនបទបន្តភ្លឺ-បៃតង-ស្អាត បន្ទាប់ពីបានប្រធានគណៈកម្មាធិការប្រជាជនខេត្តទទួលស្គាល់សម្រេចបទដ្ឋានជនបទថ្មីនៅចុងឆ្នាំ២០១៥ ឃុំតឹងថាញ់ ស្រុកឡុងភូប្រមូលផ្តុំកសាងហេដ្ឋារចនាសម័្ពន្ធ ទេសភាព បរិស្ថាននិងវប្បធម៌ជនបទថ្មី ជាមួយប្រធានបទ “ភ្លឺ-បៃតង-ស្អាត”និងការអភិវឌ្ឍប្រកបដោយស្ថេរភាព។ បច្ចុប្បន្នឃុំតឹងថាញ់មាន៩៥%គ្រួសារបានចុះឈ្មោះសម្រេចកិត្តិនាមគ្រួសារវប្បធម៌ជនបទថ្មី ភូមិចំនួន៣/៧បានចុះឈ្មោះសម្រេចស្តង់ដារភូមិវប្បធម៌ជនបទថ្មី។ ភូមិភាគផ្តោតសំខាន់លើការដឹកនាំភូមិ តំបន់ អាសយជនលើកកម្ពស់គុណភាពលក្ខឋានដែលសម្រេចបាន ឈានដល់សម្រេចស្តង់ដារឃុំជនបទថ្មីលើកកម្ពស់តាមការកំណត់។ លោកង្វៀងហូវតាយ-ប្រធានគណៈកម្មាធិការប្រជាជនឃុំតឹងថាញ់ឱ្យដឹង៖ ជោគជ័យរបស់ការងារការពារបរិស្ថាននៅតឹងថាញ់ គឺការផ្សព្វផ្សាយ កៀរគរប្រជាជនឱ្យដឹងអំពីសិទ្ធិ កាតព្វកិច្ច ទទួលខុសត្រូវពីការថែរក្សាបរិស្ថានរស់នៅ។ លក្ខឋានពីបរិស្ថានក្នុងកសាងជនបទថ្មីរបស់តឹងថាញ់សម្រេចបានខ្ពស់ ក្លាយជាចំណុចភ្លឺក្នុងការកសាងជនបទថ្មីនៅភូមិភាគ។ តាមអនុប្រធានប្រចាំការគណៈកម្មាធិការប្រជាជនស្រុកឡុងភូ ហ្វិញក្វុកឡឹម កំណត់ច្បាស់ ភារកិច្ចការពារបរិស្ថានជាកត្តាស្នូលសម្រាប់ការអភិវឌ្ឍជនបទប្រកបដោយចីរភាពនាពេលខាងមុខ ភូមិភាគនឹងបន្តយកចិត្តទុកដាក់លើការលើកម្ពស់គុណភាពលក្ខឋានបរិស្ថានក្នុងកសាងជនបទថ្មី។ ជាក់ស្តែងភូមិភាគមានគោលនយោបាយលើកទឹកចិត្តដល់អង្គការ បុគ្គលនានាក្នុងការវិនិយោគបច្ចេកវិទ្យាទំនើប មិនប៉ះពាល់ដល់បរិស្ថានក្នុងការដោះស្រាយកាកសំណល់។ បន្តយកចិត្តទុកដាក់ពិនិត្យបំពេញបន្ថែមគម្រោងផែនការនិងវិនិយោគព្រមៗគ្នានូវការងារ សំណង់បម្រើការងារបរិស្ថាន ប្រព័ន្ធបង្ហូតទឹក ប្រមូលសម្រាម ដោះស្រាយទឹកសំណល់នៅមជ្ឈមណ្ឌលឃុំ ទីរួមស្រុក។
ដើម្បីធានានូវលក្ខឋានបរិស្ថានកសាងជនបទថ្មី ស្រុកឡុងភូបន្តជំរុញការឃោសនា ចលនា ប្រជាជនបង្កើនការយល់ដឹង ទទួលខុសត្រូវអំពីការពារបរិស្ថាន យកចិត្តទុកដាក់វិនិយោគកសាងបណ្តាសំណង់ដើម្បីដោះស្រាយកាកសំណល់ទឹកសំណល់ ហេដ្ឋារចនាសម្ព័ន្ធបច្ចេកទេសបរិស្ថាន បង្កើនការគ្រប់គ្រង ការប្រើប្រាស់ សារធាតុគីមីកសិកម្ម ជំរុញការប្រមូលសម្រាម ដោះស្រាយកញ្ចប់ថ្នាំកម្ចាត់សត្វល្អិត។ល។ តាំងពីនោះ បរិស្ថានរស់នៅប្រកបដោយ សុវត្ថិភាព រួមចំណែកជំរុញល្បឿនអនុវត្តលក្ខឋានកសាងជនបទថ្មីសម្រេចតាមផែនការដែលបានកំណត់៕
ចន្ថា-លីហាន់
Thông tin bạn đọc
Đóng Lưu thông tin