មាមីងភូមិផ្ដោករួមកម្លាំងធ្វើស្មៅដាំផ្កាតាមដងផ្លូវភូមិផ្ដោក ពីប្រភពទុននៃកម្មវិធីទិសដៅជាតិអភិវឌ្ឍសេដ្ឋកិច្ច-សង្គមនៅតំបន់ជនជាតិភាគតិចនិងតំបន់ភ្នំ(ហៅកាត់ថាក់ម្មវិធី) ដំណាក់កាល២០២១-២០៣០ដំណាក់កាលទី១ឆ្នាំ២០២១-២០២៥ ក្នុងរយៈពេល៣ឆ្នាំកន្លង គណៈកម្មាធិការប្រជាជនឃុំតាយវ៉ាំងបានអនុវត្តសំណង់វិនិយោគហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗចំនួន១៤នៅតាមភូមិ ឃុំលំបាក។ ដោយឡែកចាប់ពីចុងឆ្នាំ២០២៣ដល់ដើមឆ្នាំ២០២៤មានសំណង់ចំនួន៦ ក្នុងនោះ សំណង់កសាងថ្មីចំនួន៣ ជួសជុលចំនួន៩សំណង់ ចំណាយថវិកាឧបត្ថម្ភសរុបប្រមាណជាង៤ពាន់លានដុង។ មានបណ្តាសំណង់ដូចៈ ផ្លូវបេតុងនៅភូមិហាបូ ផ្លូវបេតុងនៅភូមិតាយកុង ផ្លូវបេតុងនៅភូមិបឹងកំពត ផ្លូវបេតុងនៅភូមិផ្តោកនិងស្ពានបេតុងនៅភូមិផ្តោក។ បងថាច់ក្វុកថាយ-ប្រធានគណៈកម្មាធិការប្រជាជនឃុំតាយវ៉ាំងឱ្យដឹង៖ ដោយបានការយកចិត្តទុកដាក់របស់គណៈ កម្មាធិការបក្ស រដ្ឋអំណាចគ្រប់ថ្នាក់ ការផ្សព្វផ្សាយអនុវត្តកម្មវិធីបាននាំមកនូវប្រសិទ្ធភាពជាច្រើន។ ឆ្លងតាមនោះ ក៏រួមចំណែកអនុវត្តបានល្អនូវលក្ខឋានកម្មវិធីទិសដៅជាតិកសាងជនបទថ្មី ឃុំបានជ្រើសផ្លូវភូមិផ្តោកជាផ្លូវជនបទថ្មីគំរូ ដើម្បីចូលរួមប្រឡងនៅថ្នាក់ស្រុក បច្ចុប្បន្នផ្លូវនេះកំពុងកែលម្អជាបណ្តើរៗសម្រេច៨០%។ |
ពូត្រឹងសារងប្រជាជននៅភូមិផ្តោកចែករំលែក៖ កាលពីមុន រាល់ពេលរដូវវស្សាភ្លៀងធ្លាក់ មាមីងលំបាកខ្លាំងណាស់ ផ្លូវភក់ល្បាប់ បើកបរជួបគ្រោះថ្នាក់។ ដោយបានរដ្ឋយកចិត្តទុកដាក់ឧបត្ថម្ភ វិនិយោគកសាងផ្លូវ ស្ពាន ដូច្នេះ មានភាពងាយស្រួលក្នុងការធ្វើដំណើរដឹកជញ្ជូនទំនិញប្អូនៗទៅរៀន។
ដោយបានការយកចិត្តទុកដាក់របស់បក្ស រដ្ឋការសាមគ្គីស្របមតិរបស់រដ្ឋអំណាចនិងប្រជាជនក្នុងការអនុវត្តកម្មវិធី គម្រោង រួមចំណែកធ្វើឱ្យទិដ្ឋភាពជនបទកាន់តែរីកចម្រើន ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗសម្រាប់បម្រើដល់ការផលិត ជីវភាពប្រជាជនមួយជំហានម្តងៗបានកែលម្អ ផ្លូវជនបទបានវិនិយោគបើកទូលាយ ទិដ្ឋភាពជនបទមួយថ្ងៃកាន់តែភ្លឺ-បៃតង-ស្អាត-សុវត្ថិភាព៕
ហុងទើ-លីហាន់
Thông tin bạn đọc
Đóng Lưu thông tin