ស.មហូធីកឹមដាវ-អនុលេខាប្រចាំការបក្សខេត្ត-ប្រធានក្រុមប្រឹក្សាប្រជាជនខេត្តសុកត្រាំងជូនប័ណ្ណទទួលស្គាល់ឃុំអាងហ៊ីបសម្រេចបទដ្ឋានជនបទថ្មីលើកកម្ពស់
ជាឃុំសម្រេចស្នាដៃឆ្នើមក្នុងការកសាងជនបទថ្មី ឃុំអាងហ៊ីប ស្រុកចូវថាញ់កសាងជនបទថ្មី នាឆ្នាំ២០១១ ជាមួយលក្ខណៈយ៉ាងលំបាកពីហេដ្ឋារចនាសម្ព័ន្ធ ប្រជាជនផលិតកសិកម្មនៅមិនទាន់បានជិតដិតជាមួយល្បឿនវិទ្យាសាស្រ្ត បចេ្ចកទេស។ ថ្វីដ្បិតដូចេ្នះជាមួយការបេ្តជ្ញានិងការឯកភាពខ្ពស់ បក្ខភាគ រដ្ឋអំណាចនិងប្រជាជនឃុំអាងហ៊ីបបានអនុវត្តបណ្តាដំណោះស្រាយ ជម្នះការលំបាក ពង្រីកសក្តានុភាពដើម្បីសម្រេចទិសដៅកសាងជនបទថ្មីក្នុងឆ្នាំ២០១៨ នឹងបន្តសម្រេចឃុំជនបទថ្មីលើកកម្ពស់ឆ្នាំ២០២៣។ ក្រោយពេលឃុំអាងហ៊ីបសម្រេចបទដ្ឋានជនបទថ្មីលើកកម្ពស់ ទិដ្ឋភាពរបស់ឃុំផ្លាស់ប្តូរច្បាស់ក្រឡែត ជាក់ស្តែង ពីហេដ្ឋារចនាសម្ព័ន្ធជនបទ អគ្គិសនី ទឹក សាលារៀន ដំណាក់សុខាភិបាលបានវិនិយោគ កសាងសុក្រឹតនិងព្រមៗគ្នា ទិដ្ឋភាពបរិស្ថានជនបទមួយថ្ងៃកាន់តែបៃតង ស្រស់ស្អាត សុវត្ថិភាព ច្រើនដងផ្លូវជនបទថ្មីគំរូបានបង្កើតនិងទាក់ទាញប្រជាជនចូលរួម។ មកដល់សព្វថ្ងៃ ចំណូលមធ្យមមនុស្សម្នាក់ជាង៦៨លានដុង/ម្នាក់/ឆ្នាំ អត្រាគ្រួសារក្រថយចុះនៅ១,៤៥%។ ស.មង្វៀងវ៉ាំងហូវ-លេខាបក្សឃុំ-ប្រធានគណៈកម្មាធិការប្រជាជនឃុំអាងហ៊ីបឱ្យដឹងដូចេ្នះ។
ស.មវឿងក្វុកណាម-សមាជិកបក្សខេត្ត-អនុប្រធានគណៈកម្មាធិការប្រជាជនខេត្តសុកត្រាំងជូនប័ណ្ណទទួលស្គាល់ឃុំដាយតឹមសម្រេចបទដ្ឋានជនបទថ្មីគំរូ |
ឃុំដាយតឹមស្រុកមីស្វៀង (សុកត្រាំង) ជា២ឃុំដំបូងរបស់ខេត្តសុកត្រាំងសម្រេចបទដ្ឋានជនបទថ្មីគំរូ ហើយក៏ជាឃុំដំបូងរបស់ស្រុកមីស្វៀងសម្រេចបទដ្ឋានជនបទថ្មីគំរូ។ នេះជាសមិទ្ធផលលេចធ្លោរបស់បក្ខភាគ រដ្ឋអំណាចនិងប្រជាជនឃុំ ជាមួយការបេ្តជ្ញានិងការឯកភាពខ្ពស់បានអនុវត្តបណ្តាដំណោះស្រាយសម្រេចបណ្តាកំហិតកសាងឃុំជនបទថ្មីគំរូ។ ដ្បិតគ្រាន់តែជាង១ឆ្នាំសម្រេចបទដ្ឋានជនបទថ្មីលើកកម្ពស់ (ឆ្នាំ២០២២) ឆ្លងឆ្នាំ២០២៣ ឃុំបានសម្រេចជនបទថ្មីគំរូ។ តាមស.មត្រឹងជិញតឹម-ប្រធានគណៈកម្មាធិការប្រជាជនឃុំដាយតឹម ស្រុកមីស្វៀង៖ កន្លង១៣ឆ្នាំផ្សព្វផ្សាយអនុវត្តកម្មវិធីទិសដៅជាតិកសាងជនបទថ្មីនិងពេលឃុំបានទទួលស្គាល់ឃុំសម្រេចបទដ្ឋានជនបទថ្មី ជនបទថ្មីលើកកម្ពស់ ជនបទថ្មីគំរូ ឃុំមានភាពអភិវឌ្ឍច្បាស់ក្រឡែត។ ឆ្លងតាមកម្មវិធីទិសដៅជាតិកសាងជនបទថ្មី ឃុំដាយតឹមបានថ្នាក់លើវិនិយោគកសាងសុក្រឹតហេដ្ឋារចនាសម្ព័ន្ធជនបទ។ រួមជាមួយនោះ បណ្តាផ្នែកជំនាញបានឧបត្ថម្ភភូមិភាគផ្សព្វផ្សាយប្រសិទ្ធភាពបណ្តាទម្រង់ចងសម្ព័ន្ធនិងអនុវត្តល្បឿនវិទ្យាសាស្រ្តបចេ្ចកវិជ្ជាក្នុងផលិតកសិកម្ម សំដៅបង្កើនទិន្នផល គុណភាពឈើពូជ សត្វចិញ្ចឹម នាំមកប្រភពចំណូលល្អឱ្យប្រជាជនលើភូមិដ្ឋានឃុំ។
គិតដល់ខណៈពេលនេះ សព្វថ្ងៃខេត្តសុកត្រាំងមានសរុប៧០/៨០ឃុំសម្រេចបទដ្ឋានជនបទថ្មី ក្នុងនោះមាន២០ឃុំសម្រេចឃុំជនបទថ្មីលើកកម្ពស់ ២ឃុំសម្រេចបទដ្ឋានជនបទថ្មីគំរូ មាន៤/១០អង្គភាព ស្រុកសម្រេចបទដ្ឋានជនបទថ្មី។ ក្រៅពីនោះ ខេត្តកំពុងសម្រេចសំណុំឯកសារផ្ញើក្រសួងកសិកម្មនិងអភិវឌ្ឍជនបទកំណត់ជូននាយករដ្ឋមន្រ្តី រដ្ឋាភិបាលទទួលស្គាល់ស្រុកចូវថាញ់សម្រេចបទដ្ឋានស្រុកជនបទថ្មី៕
ធ្វីលីវ
Thông tin bạn đọc
Đóng Lưu thông tin