កម្មាភិបាលសមាគមគំរូធ្វើសេដ្ឋកិច្ចពូកែ

08:05, 09/09/2024

ជា​មួយ​ឆន្ទៈ​និង​បំ​ណង​ប្រាថ្នា​ចង់​ក្លាយ​ជា​អ្នក​ធូរ​ធារ លោក​ត្រឹង​វ៉ាំង​ធ្វឹង ភូមិ​ភឿក​ធ្វឹង ឃុំ​ភូ​តឹង ស្រុក​ចូវ​ថាញ់​(សុក​ត្រាំង) បាន​អនុវត្ត​ទម្រង់​រក​ស៊ី​មាន​ប្រសិទ្ធ​ភាព​ដើម្បី​អភិវឌ្ឍ​សេដ្ឋកិច្ច រួម​ចំណែក​ដល់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​-សង្គម​នៅ​ភូមិ​ភាគ។

លោកត្រឹងវ៉ាំងធ្វឹងកម្មាភិបាលសមាគមគំរូធ្វើសេដ្ឋកិច្ចពូកែ
លោកត្រឹងវ៉ាំងធ្វឹងកម្មាភិបាលសមាគមគំរូធ្វើសេដ្ឋកិច្ចពូកែ

សំណេះ​សំណាល​ជាមួយ​យើង​ខ្ញុំ​លោក​ធ្វឹង​ចែក​រំលែក​៖ ខ្ញុំ​រៀប​ការ​ចេញ​នៅដោយ​ឡែក​គ្មាន​របស់​របរ​អ្វី​ទាំង​អស់ រៀង​រាល់​ថ្ងៃ​ធ្វើ​ការ​ឈ្នួល​ដើម្បី​ចិញ្ចឹម​ជីវិត​។ ឆ្នាំ​២០០៥​សមាគម​កសិករ​ឃុំ​បាន​បង្កលក្ខណៈ​ឱ្យ​ខ្ញុំ​បុល​ទុន​ពីធនាគារ​គោល​នយោបាយ​បាន៥​លាន​ដុង ខ្ញុំ​ជួល​ស្រែ​៤​កុង​ផលិត​២​រដូវ​/ឆ្នាំ ​ប្រិត​សំចៃ​សន្សំ​លុយ​បាន​បន្តិច​បន្តួច ខ្ញុំ​បុល​បន្ថែម​៤០​លាន​ដុង​ទៀត​បើក​ហាង​លក់​សារពើ​ភ័ណ្ឌ ទិញម៉ាស៊ីន​ជ្រោយ​ដីសម្រាប់​ធ្វើ​សេវា​បម្រើ​ឱ្យ​មាមីង​ក្នុង​ភូមិ​។ តាម​លោក​ធ្វឹង ចាប់​ពី​ទិញ​បាន​ម៉ាស៊ីន​ជ្រោយ​ដី ជួយ​ឱ្យ​គ្រួ​សារ​បង្កើន​បន្ថែម​ប្រាក់​ចំណូល ជីវភាព​បាន​ធូរ​ធារ​ជាង ប្តី​ប្រពន្ធ​ទិញ​ដីបន្ថែម​ដើម្បី​បើក​ទូលាយ​ការ​ផលិត​។ ជា​មួយ​ការ​ឧស្សាហ៍​ព្យាយាម​ ស៊ូ​លំ​បាក ​ខិត​ខំ​ប្រឹង​ប្រែង​យ៉ាង​សកម្ម ចូល​រួម​ថ្នាក់​បង្វែរ​វិទ្យាសាស្ត្រ-​បច្ចេទេស ទស្សនា​ទម្រង់​នៅ​ច្រើន​កន្លែង​ដើម្បី​ស្វែង​យល់​ពី​វិធី​ធ្វើ​ល្អ​មានប្រសិទ្ធ​ភាព តាំង​ពីនោះ​មាន​បទ​ពិសោធន៍ លោកក៏​បានអនុវត្ត​ដោយ​ជោគ​ជ័យ​នូវ​ទម្រង់​ផលិត​របស់​គ្រួ​សារ មក​ដល់​ពេល​នេះ គ្រួ​សារ​លោក​មាន​ដី​ស្រែ​ចំនួន​១២ហ.ត។ តាម​លោកធ្វឹង រៀង​រាល់​ឆ្នាំ​បន្ទាប់​ពី​គិត​ការ​ចំណាយ​រួច គ្រួ​សារ​លោក​មាន​ប្រាក់​ចំណូល​ប្រហែល​៣៦០​លាន​ដុង ឆ្នាំ​២០១១ លោក​សង់​បាន​ផ្ទះ​មាន​តម្លៃ​ជាង​១ពាន់​លាន​ដុង។ បាន​ដឹង ដោយ​អស់​ពី​ចិត្ត​ក្នុង​ការ​ងារ​សមាគម ឆ្នាំ​២០០៦ លោក​បាន​តែង​តាំង​ធ្វើ​ជា​ប្រធាន​សាខា​សមាគម​កសិករ​ភូមិ​ភឿក​ធ្វឹង​។ ជាមួយ​នឹង​តួ​នាទី​ថ្មី​លោក​ឃោសនា​ចលនា​សមាជិក​យ៉ាង​សកម្ម អនុវត្តគោលការណ៍​គោលនយោបាយ​របស់​បក្ស ក្រឹត្យ​ច្បាប់​របស់​រដ្ឋ ចែក​រំលែក​បទពិសោធន៍ ឆ្ពោះ​ទៅ​​ការ​ផលិត​រីកចម្រើន ប្រមូល​ផ្តុំ​ប្រសិទ្ធ​ភាព ស្ថេរ​ភាព នាំ​មកនូវ​ប្រាក់​ចំណេញ​លំនឹង។ ឆ្លង​តាម​នោះ ជួយ​សមាជិក​ជាច្រើន​មាន​ចំណេះ​ដឹង​បន្ថែម​អំពី​បច្ចេកទេស​ធ្វើ​ស្រែ​។ល។ មកដល់​ពេល​នេះ​ជីវភាព​សម្ភារៈ​ស្មារតី​របស់​សមាជិក​ជាច្រើន​បាន​កែ​លម្អ​ឥត​ឈប់​ឈរ សមាជិក​ជាច្រើន​បាន​ក្លាយ​ជាគំរូ​ឆ្នើម​ផលិត​ធ្វើ​អាជីវកម្ម​ពូកែ​នៅ​ភូមិ​ភាគ។ មិន​ត្រឹម​ធ្វើ​ជាគំរូ​ក្នុង​ការ​ងារ​សមាគម​ប៉ុណ្ណោះ​ទេ លោក​នៅ​ទាំង​បាន​កៀរ​គរ​មាមីង​គប់​វាល់​ថវិកា​ថ្ងៃ​ពលកម្ម​កសាង​ស្ពាន​ចំនួន​២ ធ្វើ​ផ្លូវ​ក្នុង​ភូមិ ដើម្បី​មាមីង​ងាយ​ស្រួល​ដឹក​ជញ្ជូន​កសិផល​រាល់​ពេល​ប្រមូល​ផល។ ពិសេស​ឆ្នាំ​២០២១ ពេល​ដែលកើត​ឡើង​អាសន្ន​ជំងឺ​កូវីដ-១៩ លោក​កៀរ​គរ​សប្បុរសជន​បាន​អង្ករ​​ចំនួន​៦តោន​ជួយ​មាមីង​ក្នុង​តំបន់​កាត់​ផ្តាច់​ដោយ​ឡែក​សហការ​ជាមួយ​អង្គការ​មហាជន​ឃុំ​កៀរ​គរ​អំណោយ​បាន១០០​ចំណែក​ជូន​អ្នក​ក្រនៅ​ភូមិ​ភាគ។

សមមិត្រ​​ម៉ាយ​វ៉ាំង​ត្រង-អនុ​ប្រធាន​សមាគម​កសិករ​ឃុំ​ភូតឹង​ឱ្យ​ដឹង​៖ នាពេល​កន្លង​ស.ម​ធ្វឹង​តែង​ខិត​ខំ​ជម្នះ​ការ​លំ​បាក​អនុវត្ត​ទម្រង់​រកស៊ី​ប្រកប​ដោយ​ប្រសិទ្ធភាព​ឈាន​ឡើង​ធូរ​ធារ។ មិនត្រឹម​តែ​ឈាន​មុខ​ក្នុង​ការ​អភិវឌ្ឍសេដ្ឋកិច្ច​ប៉ុណ្ណោះ​ទេ ស.ម​ធ្វឹង​នៅ​ទាំង​ជា​ប្រធាន​សាខា​សមាគម​កសិករ​គំរូ​អស់​ពីចិត្ត​សកម្ម​ក្នុង​ការ​កសាង​អង្គការ​សមាគម​ឱ្យ​កាន់​តែ​រីក​ចម្រើន​ សមមិត្រ​ធ្វឹង​សក្តិ​សម​ជា​គំរូ​ល្អ​សម្រាប់​កម្មាភិបាល សមាជិក​រៀន​សូត្រ​និង​យកតម្រាប់​តាម​៕

ថាញ់វ៉ាង​-លីហាន់​



ថ្ងៃចន្ទ លេខ - 37 (1.139) – 16/09/2024