នារីឃុំឡុងភូ និយាយថាទេជាមួយនឹងសម្រាមជ័រ ការពារបរិស្ថាន |
ជាមួយពាក្យស្លោក ប្រឡងប្រណាំងធ្វើតាមពាក្យទូន្មានរបស់អ៊ំដោយទង្វើជាក់ស្តែង ប្រសិទ្ធភាព និយាយទន្ទឹមនឹងធ្វើ សមាគមនារីឃុំឡុងភូបានផ្តោតលើការងារសំខាន់ៈ លើកកម្ពស់ការយល់ដឹងចំណេះវិជ្ជា សមត្ថភាពរបស់នារី ដើម្បីបំពេញតម្រូវការនៃភារកិច្ចបដិវត្តន៍ថ្មី កសាងនារីមានសុខភាពល្អ ចំណេះដឹងច្នៃប្រឌិត មានផ្នត់រស់នៅប្រកបដោយវប្បធម៌មេត្តាធម៌ ឧបត្ថម្ភនារីអភិវឌ្ឍសេដ្ឋកិច្ច បង្កការធ្វើ បង្កើនប្រាក់ចំណូល កសាងគ្រួសារសុខដុម សមភាព ជឿនលឿន សុភមង្គល នារីចូលរួមកសាងជនបទថ្មី... ស.មង្វៀងធីហុងដាង-ប្រធានសមាគមនារីឃុំឡុងភូឱ្យដឹង៖ សមាគមនារីឃុំសព្វថ្ងៃមានសមាជិកាចំនួន២.៣៤៩រូប សកម្មភាពនៅ៩/៩សាខា។ ដើម្បីរៀនសូត្រនិងធ្វើតាមអ៊ំកាន់តែស៊ីជម្រៅ ជាក់ស្តែង សមាគមចង្អុលការសាខាសមាគមចាត់តាំងឱ្យកម្មាភិបាល សមាជិកាចុះឈ្មោះអនុវត្តខ្លឹមសារប្រឡងប្រណាំង ដើម្បីអនុវត្តការប្រិតសំចៃជួយគ្នាបន្ថយក្រស្ថេរភាព នារីរៀនសូត្រយ៉ាងសកម្ម ពលកម្មច្នៃប្រឌិត កសាងគ្រួសារសុភមង្គលនិងបណ្តុះសីលធម៌ផ្នត់រស់នៅ... តាំងពីនោះ ការយល់ដឹងរបស់សមាជិកាបានផ្លាស់ប្តូរច្បាស់ក្រឡែត ចូលរួមយ៉ាងសកម្មក្នុងចលនាដែលសមាគមនិងភូមិភាគបំផុស។
តាមរយៈការរៀនសូត្រនិងធ្វើតាមឧត្តមគតិ សីលធម៌ ឥរិយាបថហូជីមិញ សមាគមបានបង្កើតថ្មី៩ក្រុមដើម្បីធ្វើតាមអ៊ំ មានសមាជិកា១៣៥រូបចូលរួម ពិសេសកសាងបានទម្រង់ជាច្រើន ដើម្បីធ្វើតាមអ៊ំនិងបើកទូលាយនៅ៩/៩សាខា។ រៀងរាល់ឆ្នាំ សមាគមនារីឡុងភូចុះឈ្មោះជាមួយគណៈកម្មាធិការបក្ស រដ្ឋអំណាចភូមិភាគការងារជាក់ស្តែង គំរូដូចជាបង្កើតទម្រង់ដាក់អំពូលភ្លើងមុខច្រកផ្លូវ ក្រុមអុជបំភ្លឺផ្លូវជនបទ ក្រុមប្រមូលសម្រាម ក្រុមដាំផ្កា ដើមឈើ ក្រុមជីករណ្តៅកប់សម្រាមនៅគ្រួសារ ក្រុមសាងសង់បង្គន់អនាម័យ។ ពិសេស សមាគមនៅទាំងបង្កើតក្រុមនារីថ្មីបាន៧ក្រុម ដើម្បីការពារបរិស្ថាន ទម្រង់បានរួមចំណែកយ៉ាងសកម្មដល់ភូមិភាគក្នុងការកសាងជនបទថ្មី។ រៀនសូត្រនិងធ្វើតាមអ៊ំ សមាគមបានបន្តរក្សាក្រុមនារីខាប់អង្ករមេត្តាធម៌នៅភូមិសុកមើយ ក្រុមនារីគ្មានសាច់ញាតិរងគ្រោះអបាយមុខសង្គម នៅភូមិភូឌឹក ក្រុមកសាងគ្រួសារសុភមង្គលនៅភូមិបឹងធំ ទឹកប្រៃកណ្តាល បឹងឡុង…បានរួមចំណែកជាក់ស្តែង ដើម្បីជួយបងប្អូននារីរៀនសូត្រ ចែករំលែកបទពិសោធន៍ពីគំរូឆ្នើម ជួយឱ្យសកម្មភាពរបស់សមាគមកាន់តែមានគុណភាពនិងសាយភាយ។ តាមបងស្រីង្វៀងធីហុងដាង ពីដើមឆ្នាំ២០២៣រហូតមកដល់ពេលនេះ សមាគមចាត់តាំងឃោសនា អប់រំ កៀរគរនារីលត់ដំចរិយាសម្បត្តិ សីលធម៌“ទំនុកចិត្ត គោរព ស្មោះត្រង់ ឧស្សហ៍” ចលនា ប្រឡងប្រណាំងកំណត់លក្ខឋានជាក់ស្តែងដល់សាខាសមាជិកា ទន្ទឹមនឹងនោះ លេចធ្លោគំរូឆ្នើមក្នុងចលនាប្រឡងប្រណាំង។ នាពេលខាងមុខ សមាគមនារីឃុំឡុងភូបន្តលើកកម្ពស់គុណភាពឃោសនា លើកកម្ពស់ការយល់ដឹងដល់កម្មាភិបាល សមាជិកាអំពីគោលបំណង អត្ថន័យនៃយុទ្ធនាការ ខ្លឹមសារលក្ខឋានចំនួន៨នៃយុទ្ធនាការ“គ្មាន៥ប្រការ ៣ប្រការស្អាត” ផ្តោតលើការដឹកនាំអនុវត្តយុទ្ធនាការផ្សារភ្ជាប់សេចក្តីសម្រេចរបស់គណៈកម្មាធិការបក្សឃុំស្តីពីអនាម័យបរិស្ថានរួមចំណែកកសាងជនបទថ្មីនៅភូមិភាគ។
ជាមួយនឹងទង្វើជាក់ស្តែង កម្មាភិបាលសមាជិកានារីឡុងភូតែងប្តេជ្ញាអនុវត្តល្អចលនាប្រឡងប្រណាំងស្នេហាជាតិ សកម្មក្នុងការរៀនសូត្រ ពលកម្មច្នៃប្រឌិត កសាងគ្រួសារសុភមង្គល រួមចំណែកអនុវត្តជោគជ័យនូវគោលដៅភារកិច្ចនៅភូមិភាគ៕
ចន្ថា
Thông tin bạn đọc
Đóng Lưu thông tin