សមាជិកកសិករខ្មែរឈានឡើងធូរធារអាស្រ័យទម្រង់ចិញ្ចឹមគោ

09:08, 13/09/2024

ពេល​កន្លង អា​ស្រ័យ​ខិត​ខំ​រៀន​សូត្រ​បទ​ពិសោធន៍ អនុ​វត្តវិទ្យា​សាស្រ្ត បច្ចេក​ទេស​ក្នុង​ការ​ចិញ្ចឹម​សត្វ​ ទើប​មាន​សមាជិក​ កសិករ​ខ្មែរ​ជា​ច្រើន​នៅ​លើ​ភូមិ​ដ្ឋាន​ស្រុក​មីទូ (សុក​ត្រាំង​) មាន​ជីវ​ភាព​ធូរ​​ធារ​ពី​ការ​ចិញ្ចឹម​គោទឹក​ដោះ​ គោ​សាច់​រក​បាន​ប្រាក់​ចំ​ណូល​ជិត​២០០​លាន​ដុង/ឆ្នាំ​។

ពូត្រឹងហ៊ឺវសាង នៅភូមិទំពក់សក់អា ឃុំមីធ្វឹង ស្រុកមីទូ(សុកត្រាំង) កំពុងដាក់ស្មៅឱ្យគោស៊ី
ពូត្រឹងហ៊ឺវសាង នៅភូមិទំពក់សក់អា ឃុំមីធ្វឹង ស្រុកមីទូ(សុកត្រាំង) កំពុងដាក់ស្មៅឱ្យគោស៊ី

មក​សួរ​សុខ​ទុក្ខ​គ្រួ​សារ​ពូ​ត្រឹង​ហ៊ឺវ​សាង​ ជា​គ្រួ​សារ​ចិញ្ចឹម​គោ​ទឹក​ដោះ​សម្រេច​ប្រសិ​ទ្ធ​ភាព​នៅ​ភូមិ​ទំ​ពក់​សក់​អា ឃុំ​មី​ធ្វឹង ពីមុន​គ្រួ​សារ​ពូ​ធ្វើ​តែ​ស្រែ​។ ឆ្នាំ​២០០៤​ឆ្លៀត​យក​ដី ក្រោយ​ផ្ទះ​សម្រាប់​ធ្វើ​ទ្រុង​ចិញ្ចឹម​គោ​ទឹក​ដោះ​។ ចែក​រំលែក​ពី​ទម្រង់​នេះ​ពូ​សាង​បាន​ឱ្យ​ដឹង​៖ ចិញ្ចឹម​គោ​ទឹក​ដោះ​ត្រូវ​តែ​ឧស្សាហ៍​ងូត​ទឹក​ឱ្យ​គោ​រាល់​ថ្ងៃ​ អនាម័យ​ទ្រុង​ឱ្យ​ស្អាត​បាត​មុន​ពេល​យកទឹក​ដោះ​ ទន្ទឹម​នោះ​នៅ​ទាំង​បង្ការ​ជំងឺ​មួយ​ចំនួន​ដូច​ជា​ជំងឺ​សើ​ស្បែក​ រង្គោះ​ក្រ​ចក​ រំលាយ​អាហា​រ ពេល​ថែទាំ​​បាន​ល្អ​នឹង​ផ្តល់​ទឹក​ដោះ​បាន​ច្រើន​។ ដើម្បី​បន្ថយ​ថវិកា​និង​ម្ចាស់​ការ​ប្រភព​ចំណី​សម្រាប់​គោ ពូបាន​យក​ដី​ស្រែ​៤​កុង​សម្រាប់​ដាំ​ស្មៅ​។ សព្វ​ថ្ងៃ​ គោ​របស់​ពូ​មាន​ចំនួន​១៤​ក្បាល​ កំពុង​ផ្តល់​ទឹក​ដោះ​២ក្បាល​ មធ្យម​ទទួល​បាន​ទឹក​ដោះ​ចំនួន​៤០គ.ក/ថ្ងៃ​ ជាមួយ​តម្លៃ​ពី១៣.០០០​-១៤.០០០​ដុង/គ.ក ពូរក​បាន​ប្រាក់​ចំណូល​ជិត​៥០០​ពាន់​ដុង/ថ្ងៃ​។ ពូសាង​បាន​ឱ្យ​ដឹង​បន្ថែម​៖ ថ្មី​ៗនេះ​ ខ្ញុំ​លក់​អស់​៦​ក្បាល​ទទួល​ប្រាក់​១២០​លាន​ដុង។

ជា​គ្រួ​សារ​ពង្រីក​សេដ្ឋ​កិច្ច​ពី​ទម្រង់​ចិញ្ចឹម​គោ ពូ​ថាច់​ទិន នៅ​ភូមិ​បាក់​យ៉ឹង ឃុំ​ភូមី ស្រុក​មីទូ​ឱ្យ​ដឹង​៖ ពី​មុន​ជីវភាព​ គ្រួ​សារ​ជួប​ការ​​លំ​បាក ​ដី​ផលិត​តិច។ ឆ្នាំ​២០១៩ ដោយ​បាន​មជ្ឈ​មណ្ឌល​ពេទ្យ​សត្វ​ស្រុក​ជំនួយ​៣០%​ គួប​ផ្សំ​ប្រាក់​សន្សំ​របស់​គ្រួ​សារ ខ្ញុំ​ធ្វើ​ទ្រុង​ចិញ្ចឹម​គោ។ ពេល​នោះ​ ទុន​តិច មិន​ទាន់​មាន​បទពិសោធន៍​បច្ចេក​ទេស​ចិញ្ចឹម​ ម្ល៉ោះ​ហើយ​គ្រាន់​តែ​ចិញ្ចឹម​ត្រឹម​២​ក្បាល​។ ក្រោយ​មក​អាស្រ័យ​រៀន​សូត្រ​បទពិសោធន៍​ពី​មា​មីង​ក្នុង​ភូមិ​ពី​របៀប​​ចិញ្ចឹម​បង្ការ​ជំ​ងឺ​ ទើប​គោ​ឆាប់​ធំ​និង​កើត​បាន​២​ក្បាល​។ ដោយ​ឃើញ​ទម្រង់​មាន​ប្រសិទ្ធ​ភាព ​ពូ​ទិន​ទិញ​គោ​បន្ថែម​២ក្បាល​ទៀត​សម្រាប់​ចិញ្ចឹម​។ ពូ​ទិន​បាន​ឱ្យ​ដឹង​៖ ខ្ញុំ​ជម្រើស​ទម្រង់​ចិញ្ចឹម​គោ​ពី​ព្រោះ​ថែទាំ​តិច ចំណី​របស់​គោ​គឺ​ស្មៅ​ ចម្បើង​ងាយ​រក ដូច្នេះ​បន្ថយ​បាន​ថវិកា​ក្នុង​ការ​ចិញ្ចឹម​ ព្រមជា​មួយ​នោះ​ក៏​មាន​ការ​ជំនួយ​បច្ចេក​ទេស​របស់​​សមាគម​កសិករ​ស្រុក​។ ដោយ​ការ​ថែទាំ​ល្អ ខិតខំ​រៀន​សូត្រ​បទ​ពិសោធន៍​ ម៉្លោះ​ហើយ​គោរ​បស់​ខ្ញុំ​ឆាប់​ធំ។ រាល់​ឆ្នាំ​ ពូ​លក់​ពី៤​-៥ក្បាល​ ក្រោយ​ពី​ផាត់​ទាត់​រួច​រាល់​នៅ​ចំណេញ​ជាង​១០០​លាន​ដុង។ សព្វ​ថ្ងៃ​ គោ​ក្នុង​ទ្រុង​នៅ​១០​ក្បាល​។ អា​ស្រ័យ​ប្រាក់​ចំណូល​ពីការ​ចិញ្ចឹម​គោដូច្នេះ​គ្រួ​សារខ្ញុំ​បាន​ចាក​ផុត​ក្រ​និង​លំ​នឹង​ជីវភាព​ ពូទិនបានឱ្យ​ដឹង​ដូច្នេះ​។

ពេល​ខាង​មុខ​ អា​ស្រ័យ​អនុ​វត្ត​ទម្រង់​ចិញ្ចឹម​គោ​ទឹក​ដោះ​ គោ​សាច់ ម៉្លោះ​ហើយ​ទើប​ជីវភាព​របស់​សមាជិក​ កសិករ​នៅ​លើ​ភូមិដ្ឋាន​ស្រុក​បាន​លំ​នឹង​មាន​ឱ​កាស​ឈាន​ឡើង​ធ្វើ​មាន​ពី​ទម្រង់​នេះ​។ ដើម្បី​ផលិត​ពីមួយ​ថ្ងៃ​កាន់​តែមាន​ប្រសិទ្ធ​ភាព​។ ពេល​ខាង​មុខ​ សមាគម​កសិករ​ស្រុក​នឹង​សហការ​បណ្តា​ផ្នែក​នានា​ជម្រើស​ទម្រង់​មាន​ប្រសិទ្ធ​ភាព​ ពង្រឹង​បង្វែរ​វិទ្យា​សាស្រ្តបច្ចេក​ទេស​ចូល​ក្នុង​ផលិត​ បន្តការ​ជំនួយ​ទុន​ដើម្បី​សមាជិក បើក​ទូលាយ​ទម្រង់​ផលិត​ដើម្បី​បង្កើន​ប្រាក់​ចំណូល​ឈាន​ឡើង​ធ្វើ​មាន រួម​ចំណែក​ជម្រុញ​ការ​អភិ​វឌ្ឍ​សេដ្ឋកិច្ច​របស់​ភូមិ​ភាគ​-សមមិត្ត​វ៉​ថាញ់​វូ​-អនុ​ប្រធាន​សមាគម​កសិករ​ស្រុក​មីទូបានឱ្យ​ដឹង​ដូច្នេះ​៕

ថាញ់វ៉ាង​-សុផល