គ្រួសារបងស្រីថាច់ធីយ៉ាងនៅភូមិដើមពោធិ៍ឃុំដាយអឹង២អភិវឌ្ឍសេដ្ឋកិច្ចអាស្រ័យការចិញ្ចឹមគោ |
បងស្រីង្វៀងធីញីវ-ប្រធានសមាគមនារីឃុំដាយអឹង២បានឱ្យដឹង៖ សមាគមនារីឃុំដាយអឹង២មានសមាជិកាចំនួន១.៩០១រូប ក្នុងនោះសមាជិកាជាជនជាតិខ្មែរគឺ១.១៤៨រូបស្រូបអត្រាជាង៦០%។ដោយការយកចិត្តទុកដាក់របស់រដ្ឋអំណាចភូមិភាគបង្កលក្ខណៈសម្រាប់សមាជិកាក្នុងការផលិត ធ្វើអាជីវកម្មនិងជំនួយទុនជួយបងប្អូននារីឈានឡើងចាកផុតក្រដោយចីរភាព។ ក្រៅពីនោះសមាគមបង្កើតបាន៣ក្រុមសហការពង្រីកសេដ្ឋកិច្ចគ្រួសារ មានក្រុមសហការចិញ្ចឹមគោនៅភូមិដើមពោធិ៍ ក្រុមនារីត្បាញកន្រ្តកនីឡុងភូមិទូឌីមក្រុមនារីត្បាញកន្រ្តកនីឡុងនៅភូមិថាញ់លីម។ ក្នុងនោះ ក្រុមសហករណ៍ចិញ្ចឹមគោមានសមាជិកាចំនួន១៤រូបចូលរួម។ឆ្នាំ២០១៩គណៈគ្រប់គ្រងគម្រោងចិញ្ចឹមគោសុកត្រាំងបានជំនួយក្រុមសហការចិញ្ចឹមគោជាមួយទឹកប្រាក់២០លានដុងដើម្បីបងប្អូននារីក្នុងក្រុមទិញចម្បើង ទិញពូជស្មៅ ជួសជុលទ្រុង។ល។ ចំណែកគ្រួសារបងស្រីថាច់ធីយ៉ាងនៅភូមិដើមពោធិ៍ឃុំដាយអឹង២ (ត្រឹងដេ)ពីមុន ជីវភាពគ្រួសារជួបការលំបាកខ្វះទុនគ្មានដីផលិតរបរចម្បងគឺធ្វើការឈ្នួលក្រោយពីបានចូលរួមសមាគម បានបងប្អូននារីក្នុងសមាគមពិគ្រោះណែនាំបងស្រីសម្រេចចិត្តចុះឈ្មោះបុលទុនពីធនាគារគោលនយោបាយសង្គមចំនួន១០លានដុងគួបផ្សំនឹងប្រាក់ដែលគ្រួសារសន្សំបានបងស្រីទិញគោ២ក្បាលចិញ្ចឹមនិងសង់ទ្រុងសម្រាប់ចិញ្ចឹម។ សព្វថ្ងៃគោរបស់បងស្រីកើនឡើង១២ក្បាលក្នុងនោះគោមេ៩ក្បាលនិងគោឈ្មោល៣ក្បាល ប្រាក់ចំណូលពីការចិញ្ចឹមគោពី៣០-៤០លានដុង/ឆ្នាំ។បងស្រីសង់បានផ្ទះថ្មីកូនៗបានទៅរៀនគ្រប់ៗគ្នាជីវភាពគ្រួសារបានលំនឹងនិងធូរធារគ្រាន់បើ។
សមាគមនារីឃុំនៅទាំងសហការជាមួយផ្នែកនានាចាត់តាំងបណ្តាថ្នាក់ហ្វឹកហាត់បច្ចេកទេសចិញ្ចឹមគោដូច ការជម្រើសពូជ ថែទាំគោមេ របៀបបង្ការជំងឺឱ្យគោ។ល។ និងថ្នាក់ហ្វឹកហាត់មួយចំនួនទៀតសម្រាប់ការផលិត។ អាស្រ័យចូលរួមហ្វឹកហាត់ក្នុងការចិញ្ចឹមគោបងស្រីថាច់ធីហៀងនៅភូមិដើមពោធិ៍ ក៏ទទួលបានចំណេះដឹងនិងបទពិសោធន៍ដូច្នេះទើបគោរបស់បងឆាប់ធំបងស្រីបានឱ្យដឹង៖ ពីមុន គោរបស់ខ្ញុំច្រើនតែកើតជំងឺ ចិញ្ចឹមយូរណាស់មិនធំ ប៉ុន្តែតាំងពីបានចូលរួមសមាគមនារីឃុំ បានឧទ្ទេសនាមឱ្យចូលរួមថ្នាក់ហ្វឹកហាត់ អាស្រ័យហេតុនោះ ខ្ញុំក្តាប់បានចំណេះដឹងពីការចិញ្ចឹមគោ ដូច្នេះទើបគោរបស់ខ្ញុំឆាប់ធំសព្វថ្ងៃគោរបស់ខ្ញុំកើនឡើងបានចំនួន១០ក្បាល រាល់ឆ្នាំរកបានប្រាក់ចំណូលពីការលក់គោពី៤០-៥០លានដុងជីវភាពគ្រួសារខ្ញុំពីមួយថ្ងៃកាន់តែបានលំនឹង។
បងស្រីថាច់ធីហៀងនៅភូមិដើមពោធិ៍ឃុំដាយអឹង២សមាជិកាក្រុមសហការចិញ្ចឹមគោ(ខាងស្តាំ) |
តាមបងញីវ ប្រធានសមាគមនារីឃុំដាយអឹង២ទម្រង់ចិញ្ចឹមគោនិងជំនួយអភិវឌ្ឍការផលិតសម្រាប់សមាជិកានារីខ្មែរជាទម្រង់ជាក់ស្តែងអត្ថន័យជួយបងៗមានចំណេះដឹងក្នុងការចិញ្ចឹមតាមនោះ រួមចំណែកលើកទឹកចិត្តសមជិកាឈានឡើងអភិវឌ្ឍសេដ្ឋកិច្ចចាកផុតក្រដោយចីរភាព៕
ហុងទើ-សុផល
Thông tin bạn đọc
Đóng Lưu thông tin