ដោយបានជំនួយបុលទុន គ្រួសារខ្មែរមានលក្ខណៈអភិវឌ្ឍសេដ្ឋកិច្ចឈានឡើងចាកផុតពីភាពក្រ |
ជាឃុំក្ររបស់ស្រុកដែលមានជនរួមជាតិខ្មែរជាង៩០% ដើម្បីជួយប្រជាជនអភិវឌ្ឍសេដ្ឋកិច្ចប្រសិទ្ធភាព នាពេលកន្លង គណៈកម្មាធិការបក្ស រដ្ឋអំណាចឃុំភូមីបានសហការយ៉ាងជិតស្និទ្ធជាមួយគណៈផ្នែក អង្គការមហាជនរបស់ស្រុកណែនាំមាមីងអនុវត្តល្បឿនវិទ្យាសាស្ត្រ បច្ចេកទេសក្នុងការចិញ្ចឹមផលិត។ ពិសេស អនុវត្តប្រសិទ្ធភាពការបង្វែររចនាសម្ព័ន្ធដំណាំ សត្វចិញ្ចឹម តាំងពីនោះ ជីវភាពរបស់ប្រជាជន បានកែលម្អ គ្រួសារជាច្រើនឈានឡើងចាកផុតក្រ។ គំរូដូចជាគ្រួសារមីងម៉ាយធីសុខា នៅភូមិពពុះទឹក ឃុំភូមីជាគ្រួសារក្ររបស់ភូមិ ជីវភាពជួបការលំបាកខ្លាំង រៀងរាល់ថ្ងៃមីងទៅធ្វើការឈ្នួលដើម្បីចិញ្ចឹមជីវិត។ ឆ្នាំ២០១៤ បានរដ្ឋអំណាចឧទ្ទេសនាមបុលទុន មីងបានវិនិយោគទិញគោពូជ២ក្បាលចិញ្ចឹម។ ដោយការឧស្សាហ៍ព្យាយាមថែទាំគោក៏ឆាប់ធំ រៀងរាល់ឆ្នាំ គោកើតកូនបាន២ក្បាល គិតមកដល់ពេលនេះ គោលក់បានរាប់សិបក្បាល។ មីងសុខាចែករំលែក៖ កាលពីមុន គ្រួសារលំបាកណាស់។ ដោយសារ បានរដ្ឋឱ្យបុលធ្វើការរកស៊ី ខ្ញុំសម្រេចចិត្តចិញ្ចឹមគោ ឆ្លៀតយកដីទំនេរជុំវិញផ្ទះដាំបន្លែ ដូច្នេះជីវភាពបានលំនឹង។ ដោយបានលុយលក់គោ ដាំបន្លែ ខ្ញុំសង់ផ្ទះបានរឹងមាំ ទិញគ្រប់របស់របរប្រើប្រាស់និងចាកផុតក្រឈានឡើង ធូរធារ។
មកភូមិដៃដូនអ៊ុយ ឃុំភូមី ជាភូមិដែលមានជនរួមជាតិខ្មែររស់នៅច្រើនកុះករ បងលីតឹងហុងរីករាយឱ្យដឹង៖ កាលពីប៉ុន្មានឆ្នាំមុន ដៃដូនអ៊ុយ មិនបានដូចបែបនេះទេ។ ដោយបានរដ្ឋជំនួយឧបត្ថម្ភពូជដំណាំ សត្វចិញ្ចឹម ណែនាំក្នុងការបង្វែរដាំដំណាំ ដូច្នេះទិដ្ឋភាពជនបទកាន់តែរីកចម្រើន។ មាមីងដោយគិតមិនឃើញមិនដឹងថាដាំអ្វី ចិញ្ចឹមសត្វអ្វីឱ្យសមស្របដើម្បីឈានឡើងចាកផុតក្រ បច្ចុប្បន្នបានបង្វែរមកដាំបន្លែមានប្រាក់ចំណូលខ្ពស់។ ស្វែងយល់ទើបដឹងគ្រួសារបងហុងកាលពីមុនក៏ជាគ្រួសារក្រ។ បច្ចុប្បន្ន ជាមួយផ្ទៃដីស្រែ៥កុងនិងដីចម្ការ២កុងដាំបន្លែ គ្រប់ប្រភេទដូចជាៈ សាឡាត់ ស្ពៃខៀវ ស្ពៃចង្កឹះ ខ្ទឹម… ៣រដូវ/ឆ្នាំ រៀងរាល់ឆ្នាំមានប្រាក់ចំណូលជាង១០០លានដុង ជីវភាពគ្រួសារបានលំនឹងឈានឡើង ចាកផុតក្រ។ ផ្លូវចូលទៅមណ្ឌលឃុំរាបរលូន ផ្ទះថ្មធំស្កឹមស្កៃ រឹងមាំកំពុងបានសាងសង់ឡើង។ សម្រេចបានការផ្លាស់ប្តូរនៅឃុំក្រជាដំណើរការមួយដែលមានការចូលរួមយ៉ាងខ្ជាប់ខ្ជួនប្តូរផ្តាច់របស់គណៈកម្មាធិការបក្ស រដ្ឋអំណាចឃុំភូមី។ ប្តេជ្ញាបន្ថយក្របានគណៈកម្មាធិការបក្ស រដ្ឋអំណាចឃុំជាក់ស្តែងដោយកម្មវិធី ផែនការក្នុងសេចក្តីសម្រេចមហាសន្និបាតបក្ខភាគឃុំអាណតិ្តកាល២០២០-២០២៥។ សព្វថ្ងៃ ទូទាំងឃុំ គ្រួសារក្រនៅត្រឹមតែ៨៧គ្រួ ស្រូបអត្រា២,១០% ប្រាក់ចំណូលមធ្យម៤៥លានដុង/ម្នាក់/ឆ្នាំ។ ជាក់ស្តែងឱ្យឃើញ បច្ចុប្បន្ន ចំនួនគ្រួសារចាកផុតក្រក្នុងប៉ុន្មានឆ្នាំកន្លងមិនមានក្រឡើងវិញ។
តាមសមមិត្តថាច់មិញឡៃ-អនុប្រធានគណៈកម្មាធិការប្រជាជនឃុំភូមី លើកកម្ពស់ការចិញ្ចឹមសត្វ និងធ្វើឱ្យសម្បូរបែបដំណាំ បានបង្ហាញឱ្យឃើញនូវទិសដៅសមស្រប ដូច្នេះយើងខ្ញុំនឹងបន្តអនុវត្តជាក់ស្តែងនូវដំណាក់កាលនីមួយៗ។ ទន្ទឹមនឹងនោះ ត្រូវយកចិត្តទុកដាក់បើកទូលាយការដោះដូរ ស្វែងរកទីផ្សារលក់ផលិតផល។ នាពេលខាងមុខ បក្ខភាគឃុំភូមីនឹងបន្តប្រមូលផ្តុំរាល់កម្លាំង ដើម្បីកែលម្អហេដ្ឋារចនាសម្ព័ន្ធជនបទ បង្កលក្ខណៈងាយស្រួលសម្រាប់ប្រជាជនវិនិយោគអភិវឌ្ឍផលិត ប្រកបអាជីវកម្មក្នុងទិសដៅត្រឹមត្រូវនិងខិតខំដល់ចុងឆ្នាំ២០២៤ គ្រួសារក្រឃុំភូមីបានឈានឡើងចាកផុតក្រីក្រស្ថេរភាព៕
ចន្ថា-លីហាន់
Thông tin bạn đọc
Đóng Lưu thông tin