ទិដ្ឋភាពតាមភូមិស្រុកដែលកសាងជនបទថ្មីនៅស្រុកចូវថាញ់(សុកត្រាំង) |
ប៉ុន្មានឆ្នាំកន្លង ចូវថាញ់បានប្រមូលផ្តុំវិនិយោគប្រព័ន្ធគមនាគមន៍ជនបទព្រមៗគ្នា បម្រើការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមនៅតំបន់ជនបទ។ គិតមកដល់សព្វថ្ងៃ នៅលើភូមិដ្ឋានស្រុកមានដងផ្លូវចូលដល់មជ្ឈមណ្ឌលបានចាក់បេតុងសម្រេច១០០% និងមានដងផ្លូវតាមភូមិបានចាក់បេតុងរាបរលូនទាំង១០០% ធានាធ្វើដំណើរទៅមកបានជុំឆ្នាំ។ ចុងឆ្នាំ២០២២ ឃុំនានាមានប្រព័ន្ធធារាសាស្រ្ត ស្តារប្រឡាយផ្គត់ផ្គង់ទឹកសាបសម្រាប់បម្រើការផលិតកសិកម្មក៏ដូចជាការចិញ្ចឹមជលផល ដាំដុះ។ បងទ្រឿងភូវិញ ឃុំអាហ៊ីប ស្រុកចូវថាញ់ឱ្យដឹង៖ ចាប់ពីមានប្រឡាយធារាសាស្រ្ត មាមីងមិនខ្លាចខ្វះទឹកស្រោចស្រព មានឱកាសដើម្បីថែទាំការដាំដុះ ម្ល៉ោះហើយទិន្នផលខ្ពស់សម្រេច៦៣,៨ថាំង/ហ.ត។ អាស្រ័យហេតុនោះ សេដ្ឋកិច្ចគ្រួសារពីមួយថ្ងៃកាន់តែមានភាពធូរធារ។ ប្រព័ន្ធមូលដ្ឋានសម្ភារៈវប្បធម៌ កីឡានៅលើភូមិដ្ឋានស្រុកពីមួយថ្ងៃកាន់តែសុក្រឹត មានភាពរីកចម្រើនទាំងបរិមាណ។ ហេដ្ឋារចនាសម្ព័ន្ធពាណិជ្ជកម្មជនបទមានការអភិវឌ្ឍ ដោយមានផ្សារចំនួន៥ បម្រើការលក់ដូរទំនិញ។ អត្រាប្រជាជនប្រើប្រាស់ទឹកស្អាតសម្រេច៨០% និងប្រើប្រាស់ទឹកស្របអនាម័យសម្រេច១០០%។ ព្រមជាមួយនោះ ស្រុកនៅទាំងវិនិយោគការជួសជុលមូលដ្ឋានសម្ភារៈសាលារៀន ទើបសាលាសម្រេចបទដ្ឋានជាតិ៩៧%។
លោកហាយៀង នៅភូតឹម ស្រុកចូវថាញ់បានឱ្យដឹង៖ ចាប់ពីមានកម្មវិធីកសាងជនបទថ្មី ប្រជាជនយើងខ្ញុំធ្វើការបង្កបង្កើនផលមានភាពធូរធារ ជីវភាពពីមួយថ្ងៃកាន់តែលើកកម្ពស់។ ផ្ទះទ្រុឌទ្រោមពីមុនបានជំនួសដោយផ្ទះថ្ម ចំណែកគ្រួសារក្របានរដ្ឋសង់ផ្ទះមហាសាមគ្គីជូនយ៉ាងសមរម្យ។ បណ្តាទម្រង់ផលិតថ្មី សេដ្ឋកិច្ចសហការមួយថ្ងៃកាន់តែច្រើន ជួយមាមីងមានលក្ខណៈជួយគ្នាទៅវិញទៅមក ទន្ទឹមនោះជួយបន្ថយក្នុងការផលិត លើកកម្ពស់ទិន្នផល កែលម្អគុណភាពផលិតផល អនុវត្តរចនាសម្ព័ន្ធកសិកម្មតាមទិសតម្លៃទីផ្សារ និងអភិវឌ្ឍដោយចីរភាព។ ប៉ុន្មានឆ្នាំកន្លង ស្រុកបានម្ចាស់ការផ្សព្វផ្សាយផែនការជម្រុញកសិករបង្វែររចនាសម្ព័ន្ធតាមរដូវកាលកសាង បង្ហាញបណ្តាទម្រង់ជឿនលឿនពីកម្មវិធីអភិវឌ្ឍអនុវត្តវិទ្យាសាស្រ្តបបច្ចេកវិជ្ជាដូច ទម្រង់ត្រសក់ស្រូវក្នុងរោងសំណាញ់ ដាំឈូកយកមើម ដាំដំណាំក្នុងវាលស្រែ។ល។ មកដល់សព្វថ្ងៃបង្កើតបានក្រុមសហករណ៍ចំនួន១៦ក្រុម កំពុងសកម្មភាពលើវិស័យកសិកម្មដោយមានសមាជិកចំនួន១.២០០រូប។ ផ្សព្វផ្សាយកសាងវាលស្រែឈ្លាសវៃនៅសហករណ៍ភឿកអាង ដោយមានផ្ទៃដីចំនួន៦០ហ.ត បានអនុវត្តដោយយន្តកម្មព្រមៗគ្នា ស្រុកកំពុងអភិវឌ្ឍភូមិរបរផ្សារភ្ជាប់នឹងទេសចរណ៍ជីវស្ថាន ដើម្បីទាញយកផលពីសក្តានុភាពរបស់ភូមិភាគ លើកកម្ពស់តម្លៃកសិផលផលិតផលប្រពៃណី។
លោកទ្រឿងក្វុកឌៀង-ប្រធានគណៈកម្មាធិការប្រជាជនស្រុកចូវថាញ់ឱ្យដឹង៖ ដើម្បីសម្រេចបទដ្ឋានជនបទថ្មី ស្រុកនឹងខិតខំពង្រីកឱ្យមានប្រសិទ្ធភាពបណ្តាប្រភពទុនរបស់មជ្ឈិម ប្រភពកម្លាំងពីអង្គភាពនានានិងកម្លាំងផ្ទៃក្នុងរបស់ភូមិភាគដើម្បីប្តេជ្ញាក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធ ផ្លាស់ប្តូរការគិតរបស់កសិករបន្ថយក្រឱ្យបានឆាប់រហ័សចីរភាព។ ក្នុងនោះ ស្រុកតែងយកចិត្តទុកដាក់ដល់ការកសាងបណ្តាផលិតផលប្រណីត ផលិតផល OCCOP ជំនួយសេដ្ឋកិច្ចសមូហភាព។ល។ ជាមួយបណ្តាវិធានការព្រមៗគ្នា ចូវថាញ់ខិតខំក្នុងឆ្នាំ២០២៣៤នឹងសម្រេចភារកិច្ចកសាងស្រុកជនបទថ្មី និងមានឃុំមួយសម្រេចជនបទថ្មីលើកកម្ពស់ នោះគឺឃុំអាងហ៊ីបបង្កើនទូទាំងស្រុកមាន២ឃុំសម្រេចជនបទថ្មីលើកកម្ពស់ក្នុងពេលខាងមុខ៕
ចន្ថា-សុផល
Thông tin bạn đọc
Đóng Lưu thông tin