គ្រួសារបងស្រីត្រឹងធីហ៊ីវមានភាពធូរធារអាស្រ័យប្រភពទុនអាទិភាពពីគោលនយោបាយ |
ជាមួយលក្ខណៈពិសេសជាភូមិភាគកសិកម្ម សេដ្ឋកិច្ចចម្បងគឺផលិតកសិកម្មម្ល៉ោះហើយជីវភាព របស់សមាជិកានៅជួបការលំបាក។ ដើម្បីជួយ សមាជិកាមានទុនផលិត សមាគមនារីស្រុកសហការជាមួយធនាគារគោលនយោបាយសង្គមស្រុក ឱ្យសមាជិកាបុលទុនអាទិភាពដោយថវិកាជាង៤០៥ពាន់លានដុង។ សមាគមនារីស្រុកនៅទាំងយកចិត្តទុកដាក់ជួយបណ្តាសមាជិកាដោយរូបភាពដូច សហការបើកថ្នាក់ហ្វឹកហាត់បង្រៀនរបរ។ មានទុនមានចំណេះដឹង បងប្អូននារីក្នុងស្រុកបានពង្រីកទម្រង់សេដ្ឋកិច្ចដូចទម្រង់ចិញ្ចឹមជ្រូកមេ ចិញ្ចឹមគោសាច់ ចិញ្ចឹមមាន់លែងក្នុងចំការ ដាំដំណាំ ដាំបន្លែតាមមាត់ប្រឡាយ ដាំឈូក ទម្រង់ដាំប្លុង ស្រូវ ចិញ្ចឹមត្រី លក់ដូរតូចតាច។ល។ សព្វថ្ងៃមានបងប្អូននារីជាច្រើនបានពង្រីកទម្រង់សេដ្ឋកិច្ចផ្តល់ប្រាក់ចំណូលខ្ពស់។ គ្រួសារបងស្រីត្រឹងធីហ៊ីវ គ្រួសារក្បែរក្រ គ្មានដីផលិត ពីរនាក់ប្តីប្រពន្ធធ្វើការឈ្នួលដើម្បីផ្គត់ផ្គង់ជីវភាពគ្រួសារ។
អាស្រ័យទទួលទុនបុលគោលនយោបាយអាទិភាពនិងឆន្ទៈឈានឡើងចាកផុតក្រ សព្វថ្ងៃគ្រួសារបងស្រីជួលដីបានចំនួន១៦កុងសម្រាប់ផលិតស្រូវ។ ពីប្រភពទុនជំនួយបង្វែររបរ បងស្រីបានវិនិយោគធ្វើទ្រុងសម្រាប់ចិញ្ចឹមគោសាច់និងទទួលពីប្រភពទុនកម្មវិធីបន្ថយក្រដោយចីរភាព បង្កលក្ខណៈឱ្យគ្រួសារបងស្រីទិញធុងបាញ់ថ្នាំនិងព្រាចជីជួយឱ្យជីវភាពគ្រួសារបងស្រីបានលំនឹង។ បងស្រីត្រឹងធីហ៊ីវ នៅភូមិទ្រឿងខាញ់បានឱ្យដឹង៖ អាស្រ័យបានបុលទុន របស់រដ្ឋ ទើបគ្រួសារខ្ញុំមានលក្ខណៈធ្វើការបង្កបង្កើនផល រាល់ថ្ងៃប្តីខ្ញុំទៅបាញ់ថ្នាំរកបានប្រាក់ពី២-៣រយពាន់ដុង។ តាំងពីមានទុនសម្រាប់ទិញធុងបាញ់ថ្នាំនិងទិញគោចិញ្ចឹម ប្តីប្រពន្ធបានខិតខំធ្វើយ៉ាងណាឱ្យគ្រួសារបានធូរធារ កូនៗរៀនសូត្រចប់ចុងចប់ដើម។ ចំណែកគ្រួសារបងស្រីគៀងធីយីប ជាសមាជិកាឆ្នើមក្នុងការបំផុសចលនាពង្រីកសេដ្ឋកិច្ចគ្រួសាររបស់សមាគមនារីឃុំតឹងហ៊ឹង ពីមុនដោយមិនទាន់ចេះអនុវត្តវិទ្យាសាស្រ្តបច្ចេកទេសចូលក្នុងការផលិត ដូច្នេះសេដ្ឋកិច្ចគ្រួសារបងជួបការលំបាក តាំងពីបានចូលរួមសមាគមនារី បានសមាគមចលនាពីការបង្វែររចនាសម្ព័ន្ធដាំដុះ ចិញ្ចឹមសត្វជួយឱ្យបងយីបផ្លាស់ប្តូរការគិតការធ្វើ។ ទន្ទឹមនោះ បងយីបបានសមាគមនារីឱ្យបុលទុនចំនួន៣០លានដុង រួមនឹងប្រាក់សន្សំបានបងស្រីទិញគោ២ក្បាល។ រាល់ថ្ងៃ ពេលព្រឹកព្រលឹមគ្រួសារបងស្រីតែងទៅកាត់ស្មៅឱ្យគោ បន្ទាប់មកឆ្លៀតធ្វើការឈ្នួលសម្រាប់ផ្គត់ផ្គង់ជីវភាពគ្រួសារ។ ក្រោយពីចិញ្ចឹមបាន៣ឆ្នាំ បងស្រីលក់គោដើម្បីសងបំណុលធនាគារ។ ដោយឃើញប្រភពទុនបុលពង្រីកមានប្រសិទ្ធភាព គ្រួសារបងស្រីក៏ស្នើសុំបុលបន្ថែម៥០លានដុងទៀត។ លើកនេះ គ្រួសារបងស្រីក៏ទិញគោ៣ក្បាលសម្រាប់ចិញ្ចឹមនិងដាំស្មៅបន្ថែម។ ចិញ្ចឹមគោសម្រេចប្រសិទ្ធភាពលក់បានថ្លៃ សេដ្ឋកិច្ចគ្រួសារបានលំនឹង សព្វថ្ងៃគ្រួសារបងស្រីចាកផុតក្រ សេដ្ឋកិច្ចគ្រួសារបានធូរធារ។ បងយីបបានឱ្យដឹង៖ អាស្រ័យចូលរួមថ្នាក់ហ្វឹកហាត់ពីវិទ្យាសាស្រ្តបច្ចេកទេសក្នុងការចិញ្ចឹមសត្វ ព្រមទាំងបានការជំនួយរបស់ធនាគារគោលនយោបាយឱ្យបុលសម្រាប់ការផលិត ទើបប៉ុន្មានឆ្នាំជិតៗនេះ ជីវភាពគ្រួសារបានធូរធារជាងមុន។ បងស្រីប៊ូយធីធូង៉ា ប្រធានសមាគមនារីស្រុកឡុងភូបានឱ្យដឹង៖ ពេលខាងមុខ ដើម្បីជម្រុញការជំនួយនារីក៏ដូចជាសមាជិកាក្រពង្រីកសេដ្ឋកិច្ចជាជំហានបំបាត់អត់បន្ថយក្រ សមាគមនារីស្រុកនឹងបើកទូលាយបណ្តាទម្រង់។ ទន្ទឹមនោះ សហការជាមួយធនាគារគោលនយោបាយសម្រាប់ជួយសមាជិកាក្របុលទុនដើម្បីពង្រីកសេដ្ឋកិច្ច។ រាល់ឆ្នាំសមាគមខិតខំជួយសមាជិកាក្រពី១-២នាក់បានចាកផុតក្រ។
សកម្មភាពជំនួយនារីពង្រីកសេដ្ឋកិច្ចរបស់សមាគមនារីស្រុកឡុងភូក្នុងពេលកន្លងពង្រីកមានប្រសិទ្ធភាព។ តាមនោះ ជួយសមាជិកាក្រជាជំហានកែលម្អជីវភាពចាកផុតក្រដោយចីរភាពនិងរួមចំណែកជាក់ស្តែងក្នុងការងារបន្ថយក្រ ធានាសុខុមាលភាពសង្គមកសាងជនបទថ្មីនៅភូមិភាគ៕
ចន្ថា-សុផល
Thông tin bạn đọc
Đóng Lưu thông tin