អាស្រ័យការចលនាប្រឡងប្រណាំង“ប្រជាចលនាពូកែ” ទើបដងផ្លូវជនបទនៅឃុំភូមីមានភាពបៃតង-ស្អាតបាត |
នាំយើងខ្ញុំទស្សនាដងផ្លូវបេតុងស្អាតរាបរលូន លោកលីយីម-លេខាសាខាបក្សភូមិដើមស្វាយ ឃុំភូមីឱ្យដឹង៖ អាស្រ័យអនុវត្តមានប្រសិទ្ធភាពការងារផ្សព្វផ្សាយ ម៉្លោះហើយការយល់ដឹងរបស់ប្រជាជន ពិសេសគឺជនរួមជាតិខ្មែរក្នុងភូមិមានការកើនឡើង។ ព្រមជាមួយការឧបត្ថម្ភរបស់រដ្ឋ មានគ្រួសារខ្មែរជាច្រើនសកម្មចូលរួមកម្មវិធី“គ្មាន៥ប្រការ ស្អាត៣” ដូចបោសសម្អាតអនាម័យជុំវិញផ្ទះនិងតាមច្រកផ្លូវ ប្រមូលសម្រាម ដាំផ្កាលម្អ រួមចំណែកកសាងដងផ្លូវជនបទកាន់តែបៃតង-ស្អាត។ កំណត់ការងារប្រជាចលនាមានតួនាទីយ៉ាងសំខាន់ក្នុងដំណាក់កាលកសាងជនបទថ្មីនៅភូមិភាគ។ គណៈកម្មាធិការបក្ស រដ្ឋអំណាច រណសិរ្សមាតុភូមិនិងអង្គការមហាជនឃុំភូមីតែងយកចិត្តទុកដាក់ដល់ការផ្សព្វផ្សាយចលនាដើម្បីប្រជាជនយល់និងចូលរួមអនុវត្តបណ្តាលក្ខឋានក្នុងកសាងជនបទថ្មី។ ទន្ទឹមនឹងនោះ ក្តាប់មតិរបស់ប្រជាជនដើម្បីមានវិធានការដោះស្រាយឱ្យបានសមស្រប។ ក្នុងនោះ ភូមិភាគបានកំណត់តួនាទីយ៉ាងសំខាន់របស់អ្នកមុខអ្នកការសាសនា អ្នកមានប្រិយភាពជាកត្តាសំខាន់ ជាស្ពានតភ្ជាប់ដើម្បីនាំយកគោលការណ៍ គោលនយោបាយរបស់បក្សដល់ប្រជាជន។ ព្រះតេជគុណលីវហ្វៀង-ព្រះចៅអធិការវត្តពុទ្ធរង្សីបឹងកក់ ឃុំភូមីមានសង្ឃដីកា៖ ខណៈពេលយប់មានរថយន្តបើកបរច្រើន ម៉្លោះហើយទើបអាត្មាចលនាមាមីងពុទ្ធបរិស័ទគប់វាល់ថវិកាបានជាង២០០លានដុងសម្រាប់កសាងបង្គោលភ្លើងចំនួន៧០ដើមនិងដាក់អំពូលភ្លើងចំនួន៧០ប្រើដោយថាមពលព្រះអាទិត្យ។ ឃើញទង្វើនេះមានប្រយោជន៍បានជាមាមីងចូលរួមគប់វាល់យ៉ាងច្រើនកុះករ។
ជាមួយនឹងរបៀបធ្វើមានភាពច្នៃប្រឌិត ប្រសិទ្ធភាព ការចលនាប្រឡងប្រណាំង “ប្រជាចលនាពូកែ” នៅឃុំភូមីបានរួមចំណែកដាស់ស្មារតីក្នុងពលកម្មផលិត ច្នៃប្រឌិតរបស់ប្រជាជន។ ទន្ទឹមនឹងនោះ មាមីងសកម្មបង្វែររចនាសម្ព័ន្ធសេដ្ឋកិច្ច ពង្រីកសក្តានុភាពរបស់ភូមិភាគ ដើម្បីពង្រីកបណ្តាទម្រង់ផលិតមានប្រសិទ្ធភាពពីការដាំដុះ ចិញ្ចឹមសត្វ។ល។ ក្នុងដំណាក់កាលអនុវត្ត ជំនួយឱ្យគ្រួសារក្រ ក្បែរក្រពីវិទ្យាសាស្រ្ត បច្ចេកទេស ណែនាំប្រជាជនចូលរួមរចនាសម្ព័ន្ធសេដ្ឋកិច្ច បង្វែររចនាសម្ព័ន្ធតាមទិសធានាលើកកម្ពស់ទិន្នផល គុណភាព តម្លៃផលិតផល ដាំដុះ ចិញ្ចឹមសត្វ ជួយឱ្យប្រជាជនបង្កើនប្រាក់ចំណូល លំនឹងជីវភាពគ្រួសារ។ ស.មវ៉វ៉ាំងវូ-ប្រធានគណៈកម្មាធិការប្រជាជនឃុំភូមីឱ្យដឹង៖ បណ្តាទម្រង់“ប្រជាចលនាពូកែ” មិនត្រឹមតែធ្វើឱ្យផ្លាស់ប្តូរមុខមាត់ជនបទប៉ុណ្ណោះទេ នៅទាំងគប់វាល់យ៉ាងសកម្មក្នុងការអនុវត្តជោគជ័យភារកិច្ចអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ការពារប្រទេស-សន្តិសុខ ការងារបន្ថយក្ររបស់ភូមិភាគ។ លេចធ្លោបំផុតគឺហេដ្ឋារចនាសម្ព័ន្ធបានពង្រឹង កសាងបណ្តាសំណង់គមនាគមន៍ អគ្គិសនី ផ្លូវ សាលារៀន ដំណាក់សុខាភិបាលបានវិនិយោគជួសជុល កសាងថ្មី បង្កលក្ខណៈងាយស្រួលឱ្យប្រជាជនប្រកបជីវភាពនិងអភិវឌ្ឍសេដ្ឋកិច្ច។ តាមនោះ ឃុំភូមីបានទទួលស្គាល់សម្រេចបទដ្ឋានជនបទថ្មីនាដើមឆ្នាំ២០២៤។
ជាមួយការចូលរួមនៃទូទាំងប្រព័ន្ធនយោបាយ ការស្របមតិរបស់ប្រជាជន អាចនិយាយបានថា ការចលនាប្រឡងប្រណាំង“ប្រជាចលនាពូកែ” ក្នុងការកសាងជនបទថ្មីលើភូមិដ្ឋានឃុំភូមីបាននិងកំពុងនាំមកនូវប្រសិទ្ធភាពជាក់ស្តែង បង្កជាកម្លាំងសម្រាប់អភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់ភូមិភាគរួមចំណែកលើកកម្ពស់គុណភាពរស់នៅរបស់ប្រជាជន៕
ចន្ថា-សុផល
Thông tin bạn đọc
Đóng Lưu thông tin