កម្មាភិបាលដំណាក់សុខាភិបាលឃុំឡឹមតឹង កំពុងពិនិត្យជំងឺជូនប្រជាជន
សំណេះសំណាលជាមួយយើងខ្ញុំ វេជ្ជបណ្ឌិតង្វៀងថាញ់ណាម-ប្រធានដំណាក់សុខាភិបាលឃុំឡឹមតឹងឱ្យដឹង៖ ឡឹមតឹងជាឃុំមានជនរួមជាតិខ្មែររស់នៅជិត៤០% ក្រៅពីផ្នែកសុខាភិបាលបានវិនិយោគពីសម្ភារៈពេទ្យ ចំពោះកងជួរវេជ្ជបណ្ឌិត គ្រូពេទ្យក៏បានយកចិត្តទុកដាក់ផងដែរ។ សព្វថ្ងៃ ដំណាក់មានបុគ្គលិកចំនួន៨រូប បានចាត់ការងារជាក់ស្តែង សមស្របជាមួយមុខជំនាញ។ អាកប្បកិរិយារបស់កងជួរគ្រូពេទ្យបម្រើអ្នកជំងឺដោយអស់ពីចិត្ត ម៉្លោះហើយបង្កក្តីទំនុកចិត្តពេលប្រជាជនមកពិនិត្យនិងព្យាបាលជំងឺនៅទីនេះ។ ក្នុង៦ខែដើមឆ្នាំ ដំណាក់សុខាភិបាលទទួលប្រជាជនមកពិនិត្យនិងព្យាបាលជំងឺចំនួន១.៥០០រូប។ បានដឹង ភាគច្រើនអ្នកជំងឺមកពិនិត្យជំងឺសាមញ្ញដូចឈឺសន្លាក់ដៃជើង គ្រុន ក្អក។ល។ ចែករំលែកជាមួយយើងខ្ញុំ បងស្រីត្រឹងធីឡឹប នៅភូមិតឹងឡុក ឃុំឡឹមតឹងឱ្យដឹង៖ ពេលណាឈឺសន្លាក់ដៃ; សន្លាក់ជើង ខ្ញុំតែងមកដំណាក់សុខាភិបាលដើម្បីពិនិត្យជំងឺនិងយកថ្នាំពេទ្យទៅផឹក។ ពេលមកពិនិត្យនិងព្យាបាលជំងឺនៅទីនេះ ខ្ញុំបានកងជួរគ្រូពេទ្យរាក់ទាក់ ពិគ្រោះពីសុខភាព ដូច្នេះខ្ញុំស្ងប់ចិត្តពេលមកពិនិត្យជំងឺនៅទីនេះ។ ទន្ទឹមនឹងធ្វើល្អការងារពិនិត្យនិងព្យាបាលជំងឺជូនប្រជាជន ដំណាក់សុខាភិបាលឃុំឡឹមតឹងនៅទាំងអនុវត្តល្អបណ្តាកម្មវិធីទិសដៅសុខាភិបាលជាតិ។ រាល់ឆ្នាំមានកុមារទាំង១០០%ក្នុងកម្រិតអាយុចាក់ថ្នាំបង្ការតាមកាលកំណត់ កុមារក្នុងកម្រិតអាយុពី៦ខែដល់៣៦ខែបានផឹកវីតាម៉ីនអា២ដង/ឆ្នាំ ការងារថែទាំសុខភាព សម្រាលកូន ផែនការគ្រួសារក៏បានយកចិត្តទុកដាក់ នារីមានគភ៌ក៏បានពិនិត្យតាមកាលកំណត់ចាក់ថ្នាំបង្ការគ្រប់គ្រាន់។ល។ ទន្ទឹមនឹងនោះ ដំណាក់សុខាភិបាលនៅទាំងយកចិត្តទុកដាក់ការងារ; ផ្សព្វផ្សាយជូនប្រជាជនពីការងារបង្ការ ទប់ស្កាត់ ;បណ្តាជំងឺរាលដាល អនាម័យបរិស្ថាន សុវត្ថិភាព អនាម័យគ្រឿងបរិភោគ។ល។ តាមនោះ រួមចំណែកលើកកម្ពស់ការយល់ដឹងរបស់ប្រជាជនពីការងារថែទាំសុខភាព។
វេជ្ជបណ្ឌិតង្វៀងថាញ់ណាម-ប្រធានដំណាក់សុខាភិបាលឃុំឡឹមតឹងឱ្យដឹងបន្ថែម៖ កម្មាភិបាលពេទ្យរបស់ដំណាក់តែងលើកកម្ពស់ស្មារតីក្រមសីលធម៌ អស់ពីចិត្តធ្វើការណែនាំអនុវត្តល្អការទទួលរាក់ទាក់ចំពោះអ្នកជំងឺ។ ដើម្បីការងារពិនិត្យនិងព្យាបាលជំងឺពីមួយថ្ងៃកាន់តែល្អ ពេលខាងមុខ ដំណាក់សុខាភិបាលនឹងបន្តជំរុញការងារផ្សព្វផ្សាយបង្ការ ទប់ស្កាត់ជំងឺរាលដាល អនុវត្តបណ្តាវិធានការត្រួតពិនិត្យដើម្បីមានវិធានការទប់ស្កាត់បានទាន់ពេលនិងប្រសិទ្ធភាព លើកកម្ពស់មុខជំនាញ ការងារ ត្រៀមបម្រុងដើម្បីឆ្លើយតបតម្រូវការពីមួយថ្ងៃកាន់តែល្អពីការងារថែទាំសុខភាពជូនប្រជាជន សក្តិសមនឹងក្តីសង្ឃឹមនិងក្តីទំនុកចិត្តរបស់ប្រជាជននៅភូមិភាគ៕
ថាញ់វ៉ាង-សុផល
Thông tin bạn đọc
Đóng Lưu thông tin