|
លោកគ្រូយ័ញមេន-អនុប្រធានការិយាល័យកម្មវិធីសិក្សា ប្រធានក្រុមភាសាខ្មែរ-បាលី គ្រូបង្រៀនទទួលបន្ទុកភាសាខ្មែររបស់សាលាមធ្យមសិក្សាបាលីណាមបូ |
បន្ទាប់ពីបញ្ចប់ការសិក្សានៅសាលាគរុកោសល្យជាន់ខ្ពស់សុកត្រាំង ឆ្នាំ២០០៦ លោកគ្រូយ័ញមេនបានមកបង្រៀននៅសាលាមធ្យមសិក្សាបាលីណាមបូ។ លោកគ្រូបានបន្តសិក្សាថ្នាក់មហាវិទ្យាល័យផ្នែកអប់រំនយោបាយបន្ទាប់មកសិក្សាថ្នាក់អនុបណ្ឌិតផ្នែកវប្បធម៌។ ដោយស្នាដៃឆ្នើម លោកគ្រូបានជម្រើសឱ្យទៅសិក្សារយៈពេល២ឆ្នាំតាមកម្មវិធីបណ្តុះបណ្តាលសហការរវាងរដ្ឋាភិបាលនៃប្រទេសទាំងពីរវៀតណាម-កម្ពុជានិងទទួលបានវិញ្ញាបនបត្រ c ភាសាខ្មែរនៅព្រះរាជាណាចក្រកម្ពុជា។ លោកគ្រូមេនឱ្យដឹង៖ ដោយបានបក្សនិងរដ្ឋមានគោលនយោបាយជំនួយឧបត្ថម្ភច្រើន បង្កលក្ខណៈឱ្យខ្ញុំបានសិក្សាដើម្បីមានចំណេះដឹងខ្ពស់។ ទន្ទឹមនឹងនោះនៅទាំងមានការជួយពីលោកគ្រូអ្នកគ្រូរួមអាជីពបងប្អូននៅជិតខាងពេលដែលខ្ញុំជួបការលំបាក។ខ្ញុំទទួលបានជោគជ័យនេះ អាស្រ័យអ្នកជំនាន់មុនបន្សល់ទុកមក បច្ចុប្បន្នខ្ញុំតបស្នងគុណដោយការបង្រៀនអក្សរដល់កូនៗជនរួមជាតិនិងព្រះសង្ឃ មិនបង្អង់លើកកម្ពស់ចំណេះវិជ្ជា ក្រមសីលធម៌របស់គ្រូបង្រៀន។
លោកគ្រូឡឹមញឹម-ចាងហ្វាងសាលាធ្វើការបញ្ជាក់៖ លោកគ្រូយ័ញមេនជាអនុប្រធានការិយាល័យកម្មវិធីសិក្សា ប្រធានក្រុមភាសាខ្មែរ-បាលី គ្រូបង្រៀនទទួលបន្ទុកភាសាខ្មែររបស់សាលា។ លោកគ្រូមានចំណេះដឹងជ្រៅជ្រះអំពីភាសាបាលីនិងអក្សរខ្មែរ យល់ច្បាស់ពីវប្បធម៌ទំនៀមទម្លាប់ប្រពៃណីរបស់ជនរួមជាតិ។ ទោះបីទទួលបន្ទុកការងារច្រើនក៏ដោយ ប៉ុន្តែលោកគ្រូយ័ញមេនតែងសម្រេចល្អភារកិច្ច។ បានដឹង លោកគ្រូក៏បានចូលរួមថ្នាក់ហ្វឹកហាត់កម្មវិធីភាសាខ្មែរនារដូវវិស្សមកាលដល់លោកគ្រូអ្នកគ្រូបង្រៀនពីរភាសា ចូលរួមបង្រៀនភាសាខ្មែរបន្តផ្ទាល់លើស្ថានីយវិទ្យុនិងទូរទស្សន៍សុកត្រាំង ចូលរួមក្រុមប្រឹក្សាគ្រូបង្រៀនពូកែថ្នាក់វិទ្យាល័យ អនុវិទ្យាល័យ សមាជិកនៃក្រុមប្រឹក្សាវាយតម្លៃសៀវភៅ ចងក្រងកម្មវិធីបណ្តុះបណ្តាលគ្រូបង្រៀនគរុកោសល្យភាសាខ្មែរកម្រិតជាន់ខ្ពស់។ ព្រាងឯកសារជាភាសាខ្មែរគ្រប់ប្រភេទដើម្បីបម្រើការងារបង្រៀនដល់សាលា គម្រោងបណ្តុះបណ្តាលភាសាខ្មែររបស់គណៈកម្មាធិការបក្សខេត្ត។ រំលឹកដល់គ្រូយ័ញមេន សិស្សនិងមិត្តរួមអាជីពដឹងដល់ជាគ្រូបង្រៀនស្ម័គ្រចិត្តក្នុងការគប់វាល់ច្រើនរបាយការណ៍ ការវិភាគ ប្រធានបទវិទ្យាសាស្ត្រថ្នាក់ខេត្តនិងមជ្ឈិម អនុបណ្ឌិតយល់ដឹងអំពីវប្បធម៌ជនជាតិ ជាមួយអត្ថបទកាសែត កំណាព្យជាភាសាខ្មែរជាច្រើន បានចុះផ្សាយតាមកាសែត វិទ្យុ ទស្សនាវដ្តីមជ្ឈិមនិងភូមិភាគ។ បច្ចុប្បន្នលោកគ្រូជាសមាជិកសមាគមអក្សសិល្ប៍សិល្បៈបណ្តាជនជាតិភាគតិចវៀតណា សមាជិកសមាគមអក្សសិល្ប៍សិល្បៈខេត្តសុកត្រាំង។
ជាមួយនឹងការរួមចំណែកជាក់ស្តែងរបស់ខ្លួន លោកគ្រូយ័ញមេនបានទទួលស្គាល់ច្រើនឆ្នាំបន្តបន្ទាប់ជាយុទ្ធជនប្រឡងប្រណាំងថ្នាក់មូលដ្ឋាន គ្រឿងអនុស្សាវរីយ៍របស់គណៈកម្មាធិការជនជាតិ និងប័ណ្ណសរសើរជាច្រើនរបស់គណៈកម្មាធិការប្រជាជនខេត្ត នគរបាលខេត្តសុកត្រាំងចំពោះស្នាដៃឆ្នើមក្នុងការបង្រៀន ចងក្រងអភិរក្សអត្តសញ្ញាណវប្បធម៌ជនជាតិនិងរក្សាសន្តិសុខសណ្តាប់ធ្នាប់ក្នុងសាលា៕
ដាលីន-លីហាន់
Thông tin bạn đọc
Đóng Lưu thông tin