ឆ្នាំសិក្សា២០២៣-២០២៤ សិស្សសាលាបឋមសិក្សាធ្វឹងហ៊ឹង A ឃុំធ្វឹងហ៊ឹង ស្រុកមីទូ (សុកត្រាំង) បានរៀនសាលាថ្មីរឹងមាំ |
ប៉ុន្មានឆ្នាំជិតៗនេះ ការងារអភិវឌ្ឍអប់រំនិងបណ្តុះបណ្តាលនៅតំបន់មានជនរួមជាតិខ្មែររស់នៅច្រើនក្នុងស្រុកឡុងភូ(សុកត្រាំង)មានការវិវឌ្ឍច្រើន។ បណ្តាគោលនយោបាយវិនិយោគកសាងប្រព័ន្ធសាលា ថ្នាក់រៀនរឹងមាំ គោលនយោបាយអាទិភាព ជំនួយឧបត្ថម្ភគ្រូបង្រៀន អ្នករៀននៅតំបន់ជនរួមជាតិខ្មែរ បានរួមចំណែកបង្កការលើកទឹកចិត្តឱ្យការងារអប់រំនិងបណ្តុះបណ្តាលនៅទីនេះកាន់តែអភិវឌ្ឍ។
ឆ្នាំសិក្សា២០២៣-២០២៤កន្លង គ្រូនិងសិស្សសាលាវិទ្យាល័យជនជាតិអន្តេវាសិកឡុងភូ ស្រុកឡុងភូ មានការរីករាយខ្លាំង ព្រោះសាលាបានវិនិយោគសាងសង់អគារស្នាក់នៅថ្មី បន្ទប់សិក្សាមុខវិជ្ជានិងសំណង់បន្ទាប់បន្សំផ្សេងទៀត សរុបថវិកាជាង២១ពាន់លានដុង។ ឆ្លងតាមនោះបង្កលក្ខណៈងាយស្រួលដល់ការលើកកម្ពស់គុណភាពបង្រៀននិងរៀននៅសាលា។
លោកគ្រូលៀងហៀងស៊ឺ-ចាងហ្វាងសាលាវិទ្យាល័យជនជាតិអន្តេវាសិកឡុងភូឱ្យដឹង៖ ឆ្នាំសិក្សា២០២៣-២០២៤កន្លង សាលាមានសិស្ស២៦៣រូបនិងមាន៨ថ្នាក់ ឆ្លងតាមការប្រឡងឆមាសទី១ ចំនួនសិស្សសម្រេចបាននិទ្ទេសគ្រាន់បើនិងពូកែស្រូបអត្រាជាង៨០%សរុបចំនួនសិស្សក្នុងទូទាំងសាលា និងសិស្សទទួលបានរង្វាន់ក្នុងពិធីប្រឡងថ្នាក់ស្រុកនិងខេត្ត។ ដើម្បីសម្រេចបានលទ្ធផលទាំងនោះ នាពេលកន្លង សាលាបានចង្អុលការក្រុមជំនាញ កសាងនិងចាត់តាំងអនុវត្តផែនការអប់រំរបស់សាលាសមស្របជាមួយលក្ខណៈជាក់ស្តែង បំពេញតម្រូវការសម្រាប់ការអនុវត្តមានប្រសិទ្ធភាពនូវវិធីសាស្ត្របង្រៀនសកម្មដើម្បីមានចរិយាសម្បត្តិល្អសមត្ថភាពរបស់សិស្ស។
យកចិត្តទុកដាក់បង្រៀនអក្សរខ្មែរក្នុងសាលាដែលមានសិស្សជនរួមជាតិខ្មែរ |
ចំណែកឃុំធ្វឹងហ៊ឹងស្រុកមីទូ(សុកត្រាំង) ជាភូមិភាគមានជនរួមជាតិខ្មែររស់នៅច្រើន ក្នុងឆ្នាំសិក្សា២០២៣-២០២៤កន្លង សិស្សជនជាតិខ្មែរនៅឃុំបានរៀនសាលាថ្មី ស្អាត រឹងមាំ។ សាលាបឋមសិក្សាធ្វឹងហ៊ឹង A នៅឃុំធ្វឹងហ៊ឹងជាសាលាមួយក្នុងចំណោមសាលាបានវិនិយោគកសាងថ្មីមានផ្ទៃដីជិត៧.០០០ម២ រួមមានបន្ទប់រៀនចំនួន១២ បន្ទប់ធ្វើការ១៣បន្ទប់… សរុបថវិកា១៤,៩ពាន់លានដុង។ សាលាបានសម្រេចនិងដាក់ឱ្យប្រើប្រាស់ បង្កលក្ខណៈដើម្បីសាលាធានាបានភារកិច្ចបង្រៀន២ពេល/ថ្ងៃតាមកម្មវិធីអប់រំសកលថ្មី។ ទន្ទឹមនឹងនោះ ជាមួយការវិនិយោគមូលដ្ឋានសម្ភារៈបណ្តាភូមិភាគក្នុងខេត្តក៏បានផ្សព្វផ្សាយការបង្រៀននិងរៀនអក្សររបស់ជនរួមជាតិខ្មែរនៅបណ្តាសាលាបឋមសិក្សា អនុវិទ្យាល័យ សាលាវិទ្យាល័យជនជាតិអន្តេវាសិកនៅលើភូមិដ្ឋានដើម្បីអប់រំភាសា អភិរក្សនិងពង្រីកអត្តសញ្ញាណវប្បធម៌ជនជាតិ។ បច្ចុប្បន្នទូទាំងខេត្តមានសាលាចំនួន១៣១បានបង្រៀនអក្សរខ្មែរមាន១.៧០៧ថ្នាក់ (រួមទាំងសាលាវិទ្យាល័យជនជាតិអន្តេវាសិក) មានសិស្សរៀនជិត៤៥.០០០រូប កម្មវិធីបង្រៀនតាមសៀវភៅពុម្ពភាសាខ្មែរចងក្រងដោយក្រសួងអប់រំនិងបណ្តុះបណ្តាល។ ដោយឡែកក្នុងរដូវវិស្សមកាល វត្តខ្មែរក្នុងខេត្តជាច្រើនបានចាត់តាំងបង្រៀនអក្សរខ្មែរដល់សិស្សជនរួមជាតិនៅភូមិភាគ។
ដោយបានយកចិត្តទុកដាក់វិនិយោគរបស់រដ្ឋអំណាចនិងភូមិភាគ ប្រព័ន្ធសាលារៀននៅខេត្តសុកត្រាំងធានាបានរឹងមាំ មិននៅសាលា ថ្នាក់បណ្តោះអាសន្ន គុណភាពអប់រំនៅតាមកម្រិតនីមួយៗកំពុងបានកែលម្អបន្តិចម្តងៗ។ បច្ចុប្បន្នទូទាំងខេត្តមានសាលាវិទ្យាល័យជនជាតិអន្តេវាសិកចំនួន១០ ក្នុងនោះមាន៥សាលាសម្រេចបទដ្ឋានជាតិ។ តាមទិសដៅអភិវឌ្ឍ ដល់ឆ្នាំ២០២៥ ទូទាំងខេត្តមាន១០០%សាលាវិទ្យាល័យជនជាតិអន្តេវាសិកសម្រេចបទដ្ឋានជាតិ។ ស.មយ័ញហ្វាងង្វៀង-នាយករងមន្ទីរអប់រំនិងបណ្តុះបណ្តាលខេត្តសុកត្រាំងឱ្យដឹង៖ សុកត្រាំងជាខេត្តមានជនជាតិភាគតិចរស់នៅច្រើន ដោយឡែកជនជាតិខ្មែរស្រូបអត្រាជាង៣០%នៃចំនួនប្រជាជនក្នុងខេត្ត។ នាពេលកន្លង ការងារគិតអានឱ្យការអប់រំបណ្តុះបណ្តាលចំពោះជនជាតិភាគតិចនិយាយរួម ក្នុងនោះជនរួមជាតិខ្មែរបានគណៈកម្មាធិការបក្ស គណៈកម្មាធិការប្រជាជនខេត្តយកចិត្តទុកដាក់ចង្អុលការយ៉ាងដិតដល់ ឆ្លងតាមសេចក្តីសម្រេចប្រធានបទផែនការផ្សព្វផ្សាយអនុវត្តគោលនយោបាយជនជាតិ ភារកិច្ចជំនាញក្នុងវិស័យអប់រំបណ្តុះបណ្តាល។ មកដល់ពេលនេះ សាលាភាគច្រើនបានវិនិយោគកសាងរឹងមាំបំពេញតម្រូវការបង្រៀន រៀន និងកន្លែងស្នាក់នៅឱ្យសិស្ស។ តាំងពីនោះ គុណភាពអប់រំនៅតំបន់ជនរួមជាតិកាន់តែបានលើកកម្ពស់។ អត្រាសិស្សជនជាតិសម្រេចនិទ្ទេសគ្រាន់បើនិងពូកែរៀងរាល់ឆ្នាំសម្រេចពី៦៥%ឡើងទៅ ដោយឡែកសាលាវិទ្យាល័យជនជាតិអន្តេវាសិកសម្រេចជាង៨០% អត្រាសិស្សបញ្ចប់កម្រិតវិទ្យាល័យនៅតាមសាលាវិទ្យាល័យជនជាតិអន្តេវាសិកច្រើនឆ្នាំបន្តបន្ទាប់សម្រេច១០០%។ ក្រៅពីនេះ វិស័យអប់រំក៏ផ្តោតការជ្រើសរើសបណ្តុះបណ្តាល បំប៉ន លើកកម្ពស់ចរិយាសម្បត្តិ សមត្ថភាព ជំនាញឱ្យកងជួរគ្រូបង្រៀន អាទិភាពរៀបចំកម្មាភិបាលគ្រប់គ្រងគ្រូបង្រៀនឱ្យមូលដ្ឋានអប់រំនៅតំបន់ជនជាតិភាគតិច សាលាវិទ្យាល័យជនជាតិអន្តេវាសិកដើម្បីលើកកម្ពស់គុណភាពបង្រៀនបំពេញតម្រូវការផ្លាស់ថ្មី ជាមូលដ្ឋានទូលំទូលាយក្នុងការអប់រំបណ្តុះបណ្តាល។ ទន្ទឹមនឹងនោះ គោលនយោបាយឧបត្ថម្ភឱ្យការងារអប់រំនិងបណ្តុះបណ្តាលនៅតំបន់ជនជាតិភាគតិចបានផ្សព្វផ្សាយដូចៈ គោលនយោបាយឥតគិតថ្លៃសិក្សា ឧបត្ថម្ភកម្រៃសិក្សា បណ្តាគោលនយោបាយឧបត្ថម្ភគ្រូបង្រៀននៅតំបន់ឆ្ងាយដាច់ស្រយាល តំបន់ជនជាតិភាគតិច គោលនយោបាយពិនិត្យជម្រើសចូលរៀន… ពិសេសចំពោះសិស្សរៀននៅសាលាវិទ្យាល័យជនជាតិអន្តេវាសិកនៅទាំងទទួលបានអាហារូបករណ៍ស្មើនឹង៨០%នៃប្រាក់បៀវត្សរ៍និងគោលនយោបាយផ្សេងទៀតតាមការកំណត់។ គិតដោយឡែកឆ្នាំ២០២៣មានសិស្សសរុបចំនួន៣.៣៥២រូបនៅសាលាវិទ្យាល័យជនជាតិអន្តេវាសិកលើភូមិដ្ឋានខេត្តបានទទួលផលពីគោលនយោបាយ។ ដោយការអនុវត្តល្អគោលនយោបាយសាលារៀនជាច្រើនក្នុងខេត្តកំពុងបង្កើនគុណភាពបង្រៀននិងរៀន។
ឆ្លងតាមគោលការណ៍ គោលនយោបាយឧបត្ថម្ភរបស់បក្ស រដ្ឋនិងកម្មវិធីគម្រោងវិនិយោគរបស់ខេត្តសម្រាប់ការអប់រំនៅតំបន់ជនជាតិភាគតិច បានជួយប្អូនៗជនរួមជាតិមានលក្ខណៈរៀនសូត្របានល្អ។ ឆ្លងតាមនោះ លើកកម្ពស់គុណភាពនៃសកម្មភាពអប់រំបណ្តុះបណ្តាលជាបណ្តើរៗតាមទិសបំពេញតម្រូវការកាន់តែល្អ ឆ្លើយតបជាក់ស្តែង រួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់ខេត្ត៕
ហ្វិញញឺ
Thông tin bạn đọc
Đóng Lưu thông tin