អ្នកគ្រូហ្វិញធីង៉ុកយីប គ្រូបង្រៀនអស់ពីចិត្តជាមួយរបរ |
បញ្ចប់ការសិក្សាគរុកោសល្យជាន់ខ្ពស់ផ្នែកភាសាអង់គ្លេសនាឆ្នាំ១៩៩៨ អ្នកគ្រូហ្វិញធីង៉ុកយីបបានចាត់ឱ្យមកបង្រៀននៅសាលាអនុវិទ្យាល័យបាទ្រិញ ស្រុកកេសាត់។ ឆ្នាំ២០១២ អ្នកគ្រូបានមកបង្រៀននៅសាលាអនុវិទ្យាល័យអាងនិញ ឃុំអាងនិញ ស្រុកចូវថាញ់(សុកត្រាំង) រហូតមកដល់បច្ចុប្បន្ន។ ដោយស្មារតីអស់ពីចិត្តជាមួយរបរនិងដើម្បីសិស្សជាទីស្រឡាញ់ អ្នកគ្រូយីបតែងខិតខំលត់ដំចរិយាសម្បត្តិគុណធម៌របស់គ្រូបង្រៀន មិនបង្អង់ក្នុងការស្រាវជ្រាវ បណ្តុះចំណេះដឹង វិធីសាស្រ្តថ្មីដើម្បីអនុវត្តក្នុងការបង្រៀន-រៀនធ្វើឱ្យសិស្ស ឆាប់យល់មេរៀនប្រសិទ្ធភាព។ អ្នកគ្រូហ្វិញធីង៉ុកយីបចែករំលែក៖ ម៉ោងបង្រៀនជោគជ័យបំផុតគឺគ្រូបង្រៀនត្រូវក្តាប់មុខជំនាញ នាំយកចំណេះដឹងឱ្យសិស្សដោយទឹកចិត្តស្មោះស្ម័គ្រ។ ហេតុដូច្នេះ ទើបម៉ោងបង្រៀននាំមកនូវប្រសិទ្ធភាពអប់រំខ្ពស់។ តាំងពីនោះ សិស្សក្តាប់យកចំណេះដឹងមូលដ្ឋានពេលលោកគ្រូ អ្នកគ្រូបង្រៀន។
ប៉ុន្មានឆ្នាំកន្លង ថ្នាក់ដែលអ្នកគ្រូយីបបំប៉នមានសិស្សជាច្រើនទទួលបានរង្វាន់ខ្ពស់ក្នុងពិធីប្រឡងថ្នាក់ស្រុក ខេត្ត។ ចែករំលែកបទពិសោធន៍រំលឹកមេរៀនសិស្សពូកែ អ្នគ្រូឱ្យដឹង៖ តាំងពីដើមឆ្នាំសិក្សា ខ្ញុំកសាងផែនការដើម្បីបំប៉នដល់សិស្សដែលមានគុណសម្បត្តិ ឧស្សាហ៍ព្យាយាមនិងចូលចិត្តរៀនភាសាអង់គ្លេស។ ពីវិធីសាស្រ្តនេះ រៀងរាល់ឆ្នាំ សាលាតែងមានសិស្សពូកែភាសាអង់គ្លេសនិងប៉ុន្មានឆ្នាំជិតៗនេះ បណ្តាក្រុមជម្រើសសិស្សពូកែភាសាអង់គ្លេសដែលអ្នកគ្រូបំប៉នតែងមានសិស្សទទួលបានរង្វាន់ខ្ពស់។ ទន្ទឹមនឹងនោះ អ្នគ្រូហ្វិញធីង៉ុកយីប ក៏ជាប្រធានសហជីពអស់ពីចិត្តតែងជិតស្និទ្ធ យកចិត្តទុកដាក់ដល់អ្នករាល់គ្នា។ អ្នកគ្រូរួមជាមួយគណៈ ប្រតិបត្តិការសហជីព ចាត់តាំងសកម្មភាពជាច្រើនមានប្រសិទ្ធភាព ចូលរួមដោយជំនាញក្នុងវិធានការជាច្រើន ដើម្បីជំរុញចលនាបង្រៀននៅសាលារៀន។ ចាងហ្វាងរងសាលាអនុវិទ្យាល័យអាងនិញ លីយីមហុងឱ្យដឹង៖ អ្នកគ្រូយីបជាគ្រូបង្រៀនអស់ពីចិត្តជាមួយរបរ មានស្មារតីទទួលខុសត្រូវខ្ពស់។ អ្នកគ្រូជាគ្រូបង្រៀនស្នូលរបស់សាលា បានគណៈចាងហ្វាងសាលាវាយតម្លៃខ្ពស់ បានមិត្តរួមអាជីពនិងសិស្សានុសិស្សគោរពស្រឡាញ់។ អ្នគ្រូជាគំរូភ្លឺស្វាងសម្រាប់គ្រូបង្រៀននិងសិស្សយកតម្រាប់តាម។
ជិត២៥ឆ្នាំផ្សារភ្ជាប់ជាមួយរបរ អ្នកគ្រូហ្វិញធីង៉ុកយីប បានរួមចំណែកមួយចំនួនក្នុងបុព្វហេតុអប់រំ។ ជាមួយនឹងការខិតខំប្រឹងប្រែងឥតឈប់ឈររបស់ខ្លួន អ្នកគ្រូទទួលបានសមិទ្ធផលជាច្រើន៖ ប័ណ្ណសរសើររបស់គណៈផ្នែកគ្រប់ថ្នាក់ កិត្តិនាមយុទ្ធជនប្រឡងប្រណាំងថ្នាក់ មូលដ្ឋានយុទ្ធជនប្រឡងប្រណាំងថ្នាក់ខេត្ត គ្រូបង្រៀនពូកែថ្នាក់ខេត្តច្រើនឆ្នាំបន្តបន្ទាប់៕
ចន្ថា
Thông tin bạn đọc
Đóng Lưu thông tin