លោកគ្រូលីចន្ធី-ចាងហ្វាងរង ប្រធានសហជីពមូលដ្ឋានសាលាអនុវិទ្យាល័យជនជាតិអន្តេវាសិកស្រុកឡុងភូ |
តាមលោកគ្រូលីចន្ធី ដើម្បីអនុវត្តបានល្អចលនាប្រឡងប្រណាំងពលកម្មពូកែនិងកសាងអង្គការសហជីពដ៏រឹងមាំគណៈប្រតិបត្តិសហជីព មូលដ្ឋានរបស់សាលាសកម្មឃោសនា ចលនា កម្មាភិបាល សមាជិកសហជីពអនុវត្តល្អចលនាប្រឡងប្រណាំង គោរពល្អនូវគោលការណ៍ គោលនយោបាយ សេចក្តីសម្រេចរបស់បក្ស ក្រឹត្យច្បាប់របស់រដ្ឋ សេចក្តីសម្រេចរបស់សហជីពនៅគ្រប់កម្រិត ក្តាប់បំណងប្រាថ្នារបស់សមាជិកសហជីពបានទាន់ពេលដើម្បីជំនួយឧបត្ថម្ភយកចិត្តទុកដាក់គិតអាន។ ឆ្លងតាមនោះ រឹតចំណង សាមគ្គីភាព ផ្សារភ្ជាប់ក្នុងសមូហភាព ខិតខំអនុវត្តល្អភារកិច្ចបង្រៀននិងសកម្មភាពសហជីព។ ប៉ុន្មានឆ្នាំកន្លង សហជីពមូលដ្ឋានរបស់សាលាអនុវិទ្យាល័យជនជាតិអន្តេវាសិកឡុងភូបានសហការយ៉ាងសកម្មជាមួយរដ្ឋអំណាចភូមិភាគចាត់តាំងបំផុសចលនាប្រឡងប្រណាំងនៅអង្គភាពសំខាន់គឺប្រឡងប្រណាំងបង្រៀនល្អ រៀនល្អ ឆ្លងតាមនោះ ជំរុញការលើកទឹកចិត្តសមាជិកសហជីពច្នៃប្រឌិតផ្លាស់ថ្មីក្នុងការបង្រៀន។ លោកគ្រូលីចន្ធីឱ្យដឹង៖ កំណត់ច្បាស់ការគិតអានជីវភាពសម្ភារៈ ស្មារតីឱ្យសមាជិកសហជីព ជាភារកិច្ចសំខាន់។ រៀងរាល់ឆ្នាំ សហជីពតែងចាត់តាំងសន្និបាតសម្រាប់កម្មាភិបាល អ្នកពលកម្មចុះហត្ថលេខាលក្ខន្តិកៈសហការរវាងចាងហ្វាងសាលាជាមួយគណៈប្រតិបត្តិសហជីពសហការអនុវត្តរបបធានារ៉ាប់រងសង្គម ធានារ៉ាប់រងសុខាភិបាល ធានារ៉ាប់រងគ្មានការងារធ្វើឱ្យ១០០% អ្នកពលកម្មនិងប្អូនៗសិស្សានុសិស្សស្នាក់នៅក្នុងសាលា។ កសាងមូលនិធិសន្សំប្រិតសំចៃ មូលនិធិទស្សនាទេសចរណ៍ ចលនា“ផ្ទះសហជីព”។ល។ លោកគ្រូលៀងហៀងស៊ឺ-ចាងហ្វាសាលាអនុវិទ្យាល័យជនជាតិអន្តេវាសិកឡុងភូធ្វើការបញ្ជាក់៖ លោកគ្រូលីចន្ធីជាគ្រូបង្រៀនពូកែមួយរូប ក្នុងនាមជាប្រធានសហជីព លោកគ្រូតែងកសាងផែនការសកម្មភាពយ៉ាងសកម្មបង្ហាញពីស្មារតីទទួលខុសត្រូវតែងសម្រេចឆ្នើមភារកិច្ច ដែលបានប្រគល់មានការប្តេជ្ញាយ៉ាងខ្លាំងតែងយកចិត្តទុកដាក់ជិតស្និទ្ធ ក្តាប់បំណងប្រាថ្នារបស់សមាជិកសហជីព អ្នកពលកម្មទាន់ពេល លោកគ្រូនិងសាលាស្វែងរកដំណោះស្រាយដើម្បីជម្នះការលំបាកលំនឹងជីវភាពឱ្យកម្មាភិបាល និយោជិត បុគ្គលិក អ្នកពលកម្ម ហើយតស៊ូដើម្បីការពារសិទ្ធិនិងផលប្រយោជន៍ស្របច្បាប់ឱ្យសមាជិកសហជីព អ្នកពលកម្ម តាំងពីនោះ លោកគ្រូបានអ្នករាល់គ្នានិងសិស្សានុសិស្សគោរពស្រឡាញ់។
ជាមួយនឹងលទ្ធផលដែលសម្រេចបាន លោកគ្រូលីចន្ធីទទួលបានប័ណ្ណសរសើរលិខិតសរសើរជាច្រើនពីគណៈផ្នែកគ្រប់ថ្នាក់ក្នុងខេត្ត ច្រើនឆ្នាំបន្តបន្ទាប់ជាយុទ្ធជនប្រឡងប្រណាំងថ្នាក់មូលដ្ឋាន៕
ដាលីន-លីហាន់
Thông tin bạn đọc
Đóng Lưu thông tin