សម្ភារៈដើម្បីបម្រើល្អតម្រូវការសិក្សាដល់សិស្ស |
ការអប់រំជាគោលនយោបាយសំខាន់ជួយលើកកម្ពស់ចំណេះវិជ្ជា អភិវឌ្ឍសេដ្ឋកិច្ច-សង្គម ដូច្នេះ ការងារគិតអានអប់រំនិយាយរួម ការអភិវឌ្ឍប្រព័ន្ធសាលាវិទ្យាល័យជនជាតិអន្តេវាសិកនិយាយដោយឡែកតែងបានបក្ស រដ្ឋយកចិត្តទុកដាក់ តាមស.មយ័ញហ្វាងង្វៀង-នាយករងមន្ទីរអប់រំនិងបណ្តុះបណ្តាលខេត្តសុកត្រាំង៖ បច្ចុប្បន្ន ទូទាំងខេត្តមានសាលាវិទ្យាល័យជនជាតិអន្តេវាសិកចំនួន១០ មាន១០២ថ្នាក់ មានសិស្សជាង៣.០០០រូបចូលរៀនរាល់ឆ្នាំ។ គិតមកដល់ឆ្នាំ២០២៣មាន៥/៧សាលាសម្រេចស្តង់ដារជាតិ បង្ហាញពីការយកចិត្តទុកដាក់វិនិយោគរបស់ខេត្តចំពោះការអប់រំជនជាតិនាពេលកន្លង។ ជាសាលាមានសិស្សជាកូនចៅជនជាតិភាគតិចជាង៩៥% ប៉ុន្មានឆ្នាំសិក្សាជិតៗនេះ សាលាអនុវិទ្យាល័យជនជាតិអន្តេវាសិកឡុងភូ ស្រុកឡុងភូទទួលបានការយកចិត្តទុកដាក់វិនិយោគរបស់ខេត្ត។ សំណេះសំណាលជាមួយយើងខ្ញុំ លោកគ្រូលៀងហៀងស៊ឺ-ចាងហ្វាងសាលាឱ្យដឹង៖ សាលាបានកសាងនាឆ្នាំ២០០៤ បន្ទាប់ពីច្រើនឆ្នាំសកម្មភាព ឥឡូវសំណង់របស់សាលាក៏ចាស់ទ្រុឌទ្រោមឥទ្ធិពលដល់ការសិក្សាសកម្មភាពរបស់សិស្ស។ ប្រឈមមុខនឹងស្ថានភាពលំបាក ឆ្នាំ២០២៣ សាលាបានខេត្តវិនិយោគកសាងសំណង់មួយចំនួន... សរុបទុនវិនិយោគជាង២០ពាន់លានដុង។
បានទទួលស្គាល់សម្រេចបទដ្ឋានជាតិក្នុងឆ្នាំ២០១៥ សាលាអនុវិទ្យាល័យជនជាតិអន្តេវាសិកថាញ់ភូ ស្រុកមីស្វៀងមានសាលាថ្នាក់រៀនធំទូលាយ រឹងមាំ ប៉ុន្មានឆ្នាំជិតៗនេះ សំណង់មួយចំនួនរបស់សាលាបានចាស់ទ្រុឌទ្រោម ឥទ្ធិពលដល់ការសិក្សានិងសកម្មភាពរបស់សិស្ស ដូច្នេះ ឆ្នាំ២០២៣ សាលាបានខេត្តវិនិយោគ ជួសជុលកែលម្អ សរុបថវិកាជាង១១ពាន់លានដុង។ តាមលោកគ្រូយឿងសាផន-ចាងហ្វាងសាលា ឆ្នាំសិក្សាថ្មីនេះសាលាបានខេត្តវិនិយោគ កែលម្អ ជួសជុលកន្លែងស្នាក់នៅ បន្ទប់រៀន ផ្ទះបាយនិងឧបករណ៍បង្រៀនថ្មីៗ... ក្រៅពីការធានានូវមូលដ្ឋានសម្ភារៈសាលាក៏កំពុងលើកកម្ពស់គុណភាពគ្រប់គ្រងយ៉ាងសកម្ម ផ្តោតលើការកសាងកងជួរគ្រូបង្រៀនដែលមានសមត្ថភាព លើកកម្ពស់គុណភាពអប់រំគ្រប់វិស័យ រួមចំណែកបណ្តុះបណ្តាលធនធានមនុស្សឱ្យខេត្ត។ ក្រៅពីការលើកកម្ពស់គុណភាពអប់រំនៅសាលាវិទ្យាល័យជនជាតិ ខេត្តនៅទាំងយកចិត្តទុកដាក់អនុវត្តផ្សព្វផ្សាយគម្រោង“បណ្តុះបណ្តាលភាសាខ្មែរឱ្យកម្មាភិបាល និយោជិត បុគ្គលិកលើភូមិដ្ឋានខេត្តសុកត្រាំង” គណៈចាត់តាំងបក្សខេត្តសុកត្រាំងធ្វើជាប្រធានគណៈចង្អុលការគម្រោង។ ដោយមានបំណងចង់ជួយកម្មាភិបាល និយោជិត បុគ្គលិកជាជនជាតិបង្កើនការយល់ដឹងចំណេះដឹងអំពីភាសា អក្សររបស់ជនរួមជាតិខ្មែរ ដើម្បីអនុវត្តឱ្យមានប្រសិទ្ធភាពក្នុងការងារគ្រប់គ្រងអនុវត្តភារកិច្ចនយោបាយនៅភូមិភាគ។
សមមិត្តយ័ញហ្វាងង្វៀងឱ្យដឹង៖ សុកត្រាំងជាខេត្តដែលមានជនរួមជាតិខ្មែររស់នៅច្រើន ដូច្នេះការងារគិតអានអភិវឌ្ឍអប់រំជនជាតិតែងបានគណៈកម្មាធិការបក្សខេត្ត គណៈកម្មាធិការប្រជាជនខេត្តយកចិត្តទុកដាក់។ បច្ចុប្បន្ន ផ្នែកអប់រំកំពុងអនុវត្តគម្រោងរបស់កម្មវិធីទិសដៅជាតិពីការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមតំបន់ជនជាតិភាគតិចនិងតំបន់ភ្នំដំណាក់កាល២០២១-២០២៥លើការវិនិយោគមូលដ្ឋានសម្ភារៈ ឧបករណ៍ដើម្បីបម្រើល្អនូវតម្រូវការបង្រៀននិងរៀនឈានដល់សាលាសម្រេចបទដ្ឋានជាតិ សកម្មបណ្តុះបណ្តាល លើកកម្ពស់គុណភាពកងជួរកម្មាភិបាលគ្រប់គ្រង គ្រូបង្រៀនសម្រេចតាមកម្រិតដើម្បីរួមចំណែកលើកកម្ពស់គុណភាពអប់រំរបស់ខេត្ត៕
ថាញ់វ៉ាង-លីហាន់
Thông tin bạn đọc
Đóng Lưu thông tin