គ្រូនិងសិស្សសាលាសកលជនជាតិអន្តេវាសិកអនុវិទ្យាល័យនិងវិទ្យាល័យថាញ់ភូ ឃុំថាញ់ភូ ស្រុក មីស្វៀង (សុកត្រាំង) ក្នុងម៉ោងរៀនកំព្យួទ័រ |
ជាសាលាបានបង្កើតឆ្នាំ២០១២មានសិស្សជនជាតិភាគតិចស្រូបអត្រាជាង៩៥% ប៉ុន្មានឆ្នាំកន្លង បានគណៈកម្មាធិការបក្ស រដ្ឋអំណាចភូមិភាគយកចិត្តទុកដាក់វិនិយោគកសាងសាលា ថ្នាក់ខែងរ៉ែងបម្រើល្អឱ្យការបង្រៀននិងរៀន។ ឆ្នាំសិក្សា២០២៤-២០២៥ សាលាមានសិស្ស៤៥៧ប្អូន ក្នុងនោះ កម្រិតអនុវិទ្យាល័យគឺ៨ថ្នាក់មានសិស្ស២៥៣ប្អូន កម្រិតវិទ្យាល័យគឺ៦ថ្នាក់មានសិស្ស២០៤ប្អូន កងជួរគ្រូបង្រៀន កម្មាភិបាលសាលា៣៩រូប។ កំណត់ទិសដៅលើកកម្ពស់គុណភាពអប់រំជាភារកិច្ចសំខាន់ រយៈពេលកន្លង គណៈចាងហ្វាងសាលាតែងផ្លាស់ថ្មីលើកកម្ពស់គុណភាពអប់រំ។ សំខាន់រួមជាមួយកងជួរកម្មាភិបាល គ្រូបង្រៀនអស់ពីចិត្តសកម្មក្នុងបង្រៀនការខំប្រឹងរៀនសូត្ររបស់ប្អូនៗសិស្សានុសិស្សបានរួមចំណែកលើកកម្ពស់ស្នាដៃសាលាឆ្លងតាមបណ្តាឆ្នាំសិក្សា។ ដោយឡែកឆ្នាំសិក្សាកន្លង កម្រិតអនុវិទ្យាល័យអត្រាសិស្សគ្រាន់បើ ពូកែសម្រេច៥០% កម្រិតវិទ្យាល័យអត្រាសិស្សគ្រាន់បើពូកែសម្រេចប្រហែល៩០% សិស្សប្រឡងជាប់វិទ្យាល័យជាតិសម្រេច១០០%។ លោកគ្រូយឿងសាផន-ចាងហ្វាងសាលាឱ្យដឹងដូច្នេះ។ សម្រេចបានលទ្ធផលខាងលើក្រៅពីការយកចិត្តទុកដាក់របស់មន្ទីរអប់រំនិងបណ្តុះបណ្តាល ការឧបត្ថម្ភរបស់គណៈកម្មាធិការបក្សនិងរដ្ឋអំណាច ភូមិភាគនិងការខំប្រឹងរបស់សមូហភាពគ្រូបង្រៀន សាលាមិនបង្អង់ស្វែងយល់ច្នៃប្រឌិតអនុវត្តបណ្តាវិធីបង្រៀនថ្មីប្រសិទ្ធភាពដើម្បីឆ្លើយតបសំណូមពរអប់រំសព្វថ្ងៃ។ លោកគ្រូថាច់ហូវកឹង គ្រូបង្រៀនសាលាឱ្យដឹង៖ ដើម្បីសម្រេចកំហិតប្រឹងប្រែងរបស់សាលាឆ្នាំសិក្សាថ្មីនេះ ខ្ញុំនិងខំប្រឹងបំប៉នបន្ថែមវិជ្ជា មុខជំនាញ ផ្លាស់ថ្មីវិធីបង្រៀនសំដៅបង្កភាពជក់ចិត្ត ពញ្ញាក់ស្មារតីប្រឡងប្រណាំងរៀនសូត្រក្នុងសិស្ស។ លោកគ្រូយឿងសាផនឱ្យដឹងបន្ថែម៖ សំដៅពង្រីកបណ្តាលទ្ធផលសម្រេចបាន សាលាប្តេជ្ញាជម្នះការលំបាកសម្រេចល្អភារកិច្ចបង្រៀននិងរៀនក្នុងឆ្នាំសិក្សាថ្មីនេះ។ ក្នុងនោះ ប្រមូលផ្តុំផ្លាស់ថ្មីកម្មវិធីបង្រៀនប្រមូលផ្តុំបណ្តាដំណោះស្រាយលើកកម្ពស់គុណភាពរៀនសូត្ររបស់សិស្ស សកម្មអនុវត្តបច្ចេកវិជ្ជាក្នុងការគ្រប់គ្រងនិងចាត់តាំងបណ្តាសកម្មភាពអប់រំ រក្សាចលនាប្រឡងប្រណាំង “កសាងសាលាជិតស្និទ្ធសិស្សសកម្ម” ជាមួយខ្លឹមសារជាក់ស្តែងសមស្រប។ ទន្ទឹមនោះ ថែទាំជីវភាពសម្ភារៈស្មារតីឱ្យសិស្សលត់ដំលទ្ធភាពទីពឹងខ្លួន ជៀសឆ្ងាយគ្រោះសង្គម បង្កទីធ្លាផូរផង់ដើម្បីប្អូនៗហាត់ពត់ ពង្រីកស្មារតីសាមគ្គី សកម្មក្នុងរៀនសូត្រ។ល។ បង្កបានក្តីជំនឿចំពោះអាណាព្យាបាលសិស្សពេលមានកូនរៀននៅសាលា។
ជាមួយច្រើនដំណោះស្រាយកំពុងបានផ្សព្វផ្សាយអនុវត្តជឿជាក់ថាសាលាសកលជនជាតិអន្តេវាសិកអនុវិទ្យាល័យនិងវិទ្យាល័យថាញ់ភូសន្សឹមៗលើកកម្ពស់គុណភាពអប់រំអភិវឌ្ឍប្រភពធនធានមនុស្សបម្រើឱ្យភូមិភាគ៕
ថាញ់វ៉ាង-ចន្ថា
Thông tin bạn đọc
Đóng Lưu thông tin