ក្រុមបានមកពិនិត្យជាក់ស្តែងនៅគម្រោងមជ្ឈមណ្ឌលវប្បធម៌-កីឡា (អគារប្រកួតចម្រុះនិងផ្នែកផ្សេងមួយចំនួនទៀត) ដោយមានចំណុះ២០០០កន្លែងអង្គុយ ផ្ទៃដីសាងសង់ជាង៣.៧៣៩ម២, សរុបផ្ទីដី៥.៣២០ម២ សរុបប្រាក់វិនិយោគ១៣០ពាន់លានដុង គម្រោងតំបន់កម្សាន្ត តាំងពិព័រណ៍និងផ្សារណាត់ ផ្ទៃដីសរុប១៧.៣៥១ម២ ផ្ទៃដីសាងសង់៣.៥០០ម២ សរុបប្រាក់វិនិយោគ២២ពាន់លានដុង គម្រោងខ្សែក្រវាត់២ ទីក្រុងសុកត្រាំង សរុបប្រវែងកែតម្រូវជាង៥.២៣៤ម ដោយចំណុចផ្តើមភ្ជាប់និងផ្លូវផាមហ៊ុង សង្កាត់ទី៨ ទីក្រុងសុកត្រាំង និងចំណុចបញ្ចប់តភ្ជាប់ជាមួយផ្លូវជាតិលេខ៦០ ចំណុះឃុំភូតឹង ស្រុងចូវថាញ់ សរុបប្រាក់វិនិយោគជាង៦១១,៣ពាន់លានដុង អាស្រ័យគណៈគ្រប់គ្រងគម្រោង១ធ្វើម្ចាស់វិនិយោគ។
ស.មឡឹមវ៉ាំងម៉ឹង-សមាជិកគណៈប្រតិបត្តិការមជ្ឈិមបក្ស លេខាបក្សខេត្ត ប្រធានក្រុមតំណាងរដ្ឋសភាខេត្តសុកត្រាំង(ខាងស្តាំ)ប្តូរយោបល់ជាមួយអ្នកម៉ៅការចំណុះគម្រោងផ្លូវខ្សែក្រវាត់២ ទីក្រុងសុកត្រាំង |
ចំណែកគម្រោងខ្សែក្រវាត់១ (កំណាត់ផ្លូវពីប្រសប់មុខបី ឡេយ្វឹង-ផាមហ៊ុង សង្កាត់ទី៨ដល់ផ្លូវត្រឹងក្វុកត្វង សង្កាត់ទី៦ ទីក្រុងសុកត្រាំង) សរុបប្រវែង៤គ.ម ផ្ទៃផ្លូវចាក់កៅស៊ូ ទទឹងផ្លូវប្រវែង២៦ម៉ែត្រ... សរុបប្រាក់វិនិយោគជាង៥៨០ពាន់លានដុង អាស្រ័យគណៈគ្រប់គ្រងគម្រោង២ធ្វើម្ចាស់វិនិយោគ។ មកដល់ពេលនេះ គណៈកម្មាធិការប្រជាជនទីក្រុងសុកត្រាំងបានអនុម័តគ្រោងការសំណងឱ្យ១៧៤/១៨៨គ្រួសារ សរុបថវិកា១៥៥,២ពាន់លានដុង បានចំណាយសងឱ្យ៩១/១៧៤គ្រួសារនិង៥០/៧០ផ្នូរ ដោយថវិកា៩៨,៦ពាន់លានដុង...
តាមថ្នាក់ដឹកនាំគណៈកម្មាធិការប្រជាជនទីក្រុងសុកត្រាំង ស្ថានភាពអនុវត្តការងារសំណង ជំនួយ រំដោះផ្ទដីបណ្តាសំណង់ គម្រោងសំខាន់ៗលើភូមិដ្ឋានទីក្រុងសុកត្រាំង (ពីថ្ងៃទី១៩ សីហា ២០២៤ដល់ថ្ងៃទី៤ កញ្ញា ២០២៤) ចំពោះក្រុម៤គម្រោងបានអនុម័តវិធានការសំណង ជំនួយតាំងលំនៅថ្មីរួមមានៈ គម្រោងវិនិយោគហេដ្ឋារចនាសម្ព័ន្ធមូលដ្ឋានតំបន់តាំងលំនៅថ្មីលេខ១ទីក្រុងសុកត្រាំង គម្រោងបើកទូលាយលើកកម្ពស់ក្រុងផ្សាវៀតណាម-គម្រោងតូចទីក្រុងសុកត្រាំង សរុបគ្រួសាររងឥទ្ធិពល៨១៦គ្រួ មកដល់ពេលនេះបានអនុម័ត៨១៦/៨១៦គ្រួ ដោយទឹកប្រាក់ជិត១១៥,៥ពាន់លានដុង បានសំណង៧៨១/៨១៦គ្រួ ទឹកប្រាក់១០៧,៣ពាន់លានដុង គម្រោងផ្លូវពីស្ពានអក្សរ Y ដល់ផ្លូវហ៊ុងវឿងបានចាត់តាំងសំណងឱ្យ៩០/៩៩គ្រួ គម្រោងចំណុះផ្ទះនៅចំណុះតំបន់ស្ថាបនាសហជីពនិងគម្រោងផ្ទះនៅសម្រាប់ពលករចំណុះតំបន់សេវាកម្មនិងផ្ទះល្វែងពលករតំបន់ឧស្សាហកម្មអាងងីប សង្កាត់ទី៧ ទីក្រុងសុកត្រាំង បានចាត់តាំងសំណងឱ្យ៣៤/៤១គ្រួ....
ស.មឡឹមវ៉ាំងម៉ឹង-សមាជិកគណៈប្រតិបត្តិការមជ្ឈិមបក្ស លេខាបក្សខេត្ត ប្រធានក្រុមតំណាងរដ្ឋសភាខេត្តសុកត្រាំងថ្លែងការណ៍នៅសម័យធ្វើការ |
ក្នុងសម័យធ្វើការ លេខាបក្សខេត្តឡឹមវ៉ាំងម៉ឹងចង្អុលការបក្ខភាគទីក្រុង គណៈកម្មាធិការប្រជាជនទីក្រុងសុកត្រាំងសហការជាមួយគណៈគ្រប់គ្រងគម្រោង១និងគណៈគ្រប់គ្រងគម្រោង២ យកចិត្តទុកដាក់និងដាស់តឿនបណ្តាអ្នកម៉ៅការជំរុញល្បឿនការសាងសង់បណ្តាសំណង់ គម្រោងដើម្បីស្វាគមន៍មហាសន្និបាតបក្ខភាគខេត្តនៅពេលខាងមុខ។
ចំពោះក្រុម៤គម្រោងលើភូមិដ្ឋានទីក្រុងសុកត្រាំង សមមិត្តត្រឹងវ៉ាំងឡូវសំណូមពរទីក្រុងសុកត្រាំងប្រញាប់សម្រេចហេដ្ឋាបច្ចេកទេស តំបន់លំនៅថ្មី កំណត់ថ្លៃដីលម្អិត ពិនិត្យឡើងវិញរាល់គម្រោង។ ព្រមជាមួយនោះ សំណូមពរម្ចាស់វិនិយោគសហការជាមួយរដ្ឋអំណាចភូមិភាគមានវិធានការ ផែនការ ការពារការសាងសង់ ការងាររំដោះផ្ទៃដីចំពោះគ្រួសាររងឥទ្ធិពលនៅសល់ ពិនិត្យជារឿយៗបណ្តាអ្នកម៉ៅការអំពីល្បឿនសាងសង់បណ្តាសំណង់ គម្រោងលើភូមិដ្ឋានទីក្រុងសុកត្រាំង។
ថាច់ពេជ្រ-អិនទ្វឹង
Thông tin bạn đọc
Đóng Lưu thông tin