អ្នកមានប្រិយភាពក្នុងតំបន់ជនជាតិភាគតិចខេត្តសុកត្រាំងទៅរៀនសូត្រ ដោះដូរបទពិសោធន៍នៅរដ្ឋធានីហាណូយ |
បច្ចុប្បន្នទូទាំងខេត្តមានអ្នកមានប្រិយភាពក្នុងជនជាតិភាគតិចចំនួន៦១១រូប។ ក្នុងនោះ ជនជាតិខ្មែរគឺ៥១៩រូប ស្រូបអត្រា៨៤,៨៤% ជនជាតិហ្វាគឺ៧៧រូប ស្រូបអត្រា១២,៦០% ជនជាតិគិញគឺ១៥រូប ស្រូបអត្រា២,៤៥%។ ប៉ុន្មានឆ្នាំកន្លងកងជួរអ្នកមានប្រិយភាពនៅលើភូមិដ្ឋានខេត្តបានពង្រីកតួនាទីភារៈរបស់ខ្លួននិងគប់វាល់ក្នុងការកសាងនិងអភិវឌ្ឍសេដ្ឋកិច្ច-សង្គម រក្សាសណ្តាប់ធ្នាប់នៅភូមិភាគដែលខ្លួនស្នាក់នៅ។ អ្នកមានប្រិយភាពនៅទាំងចលនាជនរួមជាតិចូលរួមអនុវត្តបណ្តាគម្រោងកម្មវិធីផ្សព្វផ្សាយនៅលើភូមិដ្ឋានខេត្តដូចចូលរួមចលនាអនុវត្តការងាររំដោះផ្ទៃដី បណ្តាសំណង់សំខាន់ៗដូចផ្លូវល្បឿនលឿនចូវដុក-កឹងធើ-សុកត្រាំង ស្ពានដាយង៉ាយ។ល។ ចលនាចូលរួមអនុវត្តមានប្រសិទ្ធភាព បណ្តាកម្មវិធីទិសដៅជាតិពីការកសាងជនបទថ្មី បន្ថយក្រ អភិវឌ្ឍសេដ្ឋកិច្ច-សង្គមតំបន់ជនជាតិភាគតិច។ល។ តាមនោះរួមចំណែកពង្រឹងផែនមហាសាមគ្គីជនជាតិ ពង្រឹងរដ្ឋអំណាចនៅមូលដ្ឋាន លើកកម្ពស់ប្រសិទ្ធភាពការងារបង្ការទប់ស្កាត់បណ្តាសកម្មភាពបំពានច្បាប់ រក្សាសន្តិសុខសណ្តាប់ធ្នាប់សង្គមនៅភូមិភាគ។ ដើម្បីពង្រីកតួនាទីរបស់អ្នកមានប្រិយភាពក្នុងសហគមន៍ លើកទឹកចិត្តពួកគាត់ឱ្យចូលរួមបណ្តាកម្មវិធីផែនការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម អនុវត្តគោលនយោបាយជនជាតិនៅភូមិភាគ ខេត្តតែងយកចិត្តទុកដាក់អនុវត្តល្អបណ្តារបប គោលនយោបាយចំពោះអ្នកមានប្រិយភាព។ រាល់ឆ្នាំខេត្តបានចំណាយប្រហែល៣ពាន់លានដុងដើម្បីអនុវត្តគោលនយោបាយចំពោះអ្នកមានប្រិយភាពតាមសេចក្តីសម្រេចលេខ១២/២០១៨/QĐ-TTg ចុះថ្ងៃទី០៦/៣/២០១៨ របស់នាយករដ្ឋមន្រ្តីនៃរដ្ឋាភិបាលនិងសេចក្តីសម្រេចលេខ២៨/២០២៣/QĐ-TTg ចុះថ្ងៃទី២៣/១១/២០២៣ របស់នាយករដ្ឋមន្រ្តីនៃរដ្ឋាភិបាលស្តីពីការកែប្រែបំពេញបន្ថែមនៃប្រការមួយចំនួនរបស់សេចក្តីសម្រេចលេខ១២/២០១៨/QĐ-TTg ដើម្បីផ្សព្វផ្សាយបណ្តាសកម្មភាពដូច ចាត់តាំងជំនួបមុខ ស្ងើចសរសើរ ជូនរង្វាន់ចំពោះគំរូឆ្នើមក្នុងតំបន់ជនជាតិភាគតិច ជូនអំណោយនាឱកាសបុណ្យទាន តេត លើកទឹកចិត្ត សួរសុខទុក្ខ ពេលអ្នកមានប្រិយភាពនិងគ្រួសារជួបការលំបាក ឈឺថ្កាត់ អនិច្ចកម្ម។ ចាត់តាំងផ្សព្វផ្សាយបណ្តាគោលនយោបាយដែលពាក់ព័ន្ធ ចាត់តាំងទៅរៀនសូត្រដោះដូរបទពិសោធន៍អំពីសេដ្ឋកិច្ច-សង្គមនិងធានាសន្តិសុខ ការពារប្រទេសនៅរដ្ឋធានីហាណូយនិងបណ្តាខេត្តភាគខាងជើង ជូនកាសែត ទស្សនាវដ្តីដោយឥតគិតថ្លៃ ជូនរង្វាន់ដល់អ្នកមានប្រិយភាពដែលមានស្នាដៃឆ្នើមក្នុងការអនុវត្តចលនាប្រឡងប្រណាំងសេ្នហាជាតិ ទិញប័ណ្ណធានារ៉ាប់រងសុខាភិបាលជូនអ្នកមានប្រិយភាព។ល។ ការងារលើកទឹកចិត្តជូនរង្វាន់អ្នកមានប្រិយភាពបានទាន់ពេល ជួយអ្នកមានប្រិយភាពយល់ពីភារកិច្ចរបស់ខ្លួនចំពោះជនរួមជាតិនិងសហគមន៍ ទន្ទឹមនោះលើកកម្ពស់ភារៈក្នុងការអនុវត្តភារកិច្ចនៅភូមិភាគ។ លោកថាច់លឹក-អ្នកមានប្រិយភាពក្នុងតំបន់ជនជាតិភាគតិចនៅឃុំឡាយហ្វា ទីរួមខេត្តវិញចូវ(សុកត្រាំង) បានឱ្យដឹង៖ រាល់ឆ្នាំខ្ញុំបានគណៈ ផ្នែក រដ្ឋអំណាចភូមិភាគមកសួរសុខទុក្ខ លើកទឹកចិត្ត ជូនអំណោយក្នុងឱកាសបុណ្យទាន តេត បានចូលរួមថ្នាក់ហ្វឹកហាត់ទៅទស្សនារៀនសូត្របទពិសោធន៍នៅខេត្តជាមិត្ត បានទទួលកាសែត ទស្សនាវដ្តីដោយឥតគិតថ្លៃ។ល។ តាមនោះ ជួយខ្ញុំយល់ពីកិត្តិយសភារៈរបស់ខ្លួនចំពោះជនរួមជាតិនិងសហគមន៍ ក្តាប់បានទាន់ពេលគោលនយោបាយរបស់បក្ស ក្រឹត្យច្បាប់របស់រដ្ឋពីការងារជនជាតិដើម្បីអនុវត្តល្អការងារផ្សព្វផ្សាយចលនាជនរួមជាតិ។ លោកឡឹមហ្វាង-អនុប្រធានគណៈជនជាតិខេត្តសុកត្រាំងបានអះអាង អ្នកមានប្រិយភាពនៅលើភូមិដ្ឋានខេត្តតែងពង្រីកតួនាទីជាស្ពានតភ្ជាប់ដើម្បីទទួលយកនិងជូនព័ត៌មាននាំយកមតិរបស់មាមីងជូនដល់រដ្ឋអំណាចគ្រប់ថ្នាក់។ ឆ្លងតាមរយៈសកម្មភាពនេះអ្នកមានប្រិយភាពបានរួមចំណែកយ៉ាងសំខាន់ក្នុងការឃោសនាសម្រុះសម្រួលផ្សព្វផ្សាយទាន់ពេលដើម្បីជនរួមជាតិយល់ដឹងត្រឹមត្រូវពីគោលការណ៍និងទំនុកចិត្តចំពោះការដឹកនាំរបស់បក្ស ការគ្រប់គ្រងរបស់រដ្ឋ។
អ្នកមានប្រិយភាពក្នុងជនជាតិភាគតិចខេត្តសុកត្រាំងបានស្ងើចសរសើរជូនរង្វាន់ |
ពេលខាងមុខគណៈជនជាតិខេត្តនឹងបន្តធ្វើសេនាធិការឱ្យគណៈកម្មាធិការប្រជាជនខេត្តអនុវត្តល្អបណ្តារបបគោលនយោបាយចំពោះអ្នកមានប្រិយភាព ស្ងើចសរសើរជូនរង្វាន់ លើកទឹកចិត្តអ្នកមានប្រិយភាពដែលមានស្នាដៃឆ្នើមគ្រប់វិស័យដើម្បីលើកទឹកចិត្តអ្នកមានប្រិយភាពដែលបានរួមចំណែកក្នុងបុព្វហេតុអភិវឌ្ឍសេដ្ឋកិច្ច-សង្គមកសាងមាតុភូមិសុកត្រាំងពីមួយថ្ងៃកាន់តែអភិវឌ្ឍ រួមចំណែកក្នុងការកសាងប្រទេសជាតិពីមួយថ្ងៃកាន់តែរុងរឿង-អនុប្រធានគណៈជនជាតិខេត្តសុកត្រាំងលោកឡឹមហ្វាងមូវបានឱ្យដឹងដូច្នេះ៕
ចន្ថា
Thông tin bạn đọc
Đóng Lưu thông tin