អ្នកមុខ អ្នកការសាសនាឆ្នើមជាអ្នកមានប្រិយភាពក្នុងតំបន់ជនជាតិភាគតិច |
ក្នុងបណ្តាផ្នែកកសាងជនបទថ្មីនៅតំបន់ជនជាតិភាគតិចផ្នែកកសាងហេដ្ឋារចនាសម្ព័ន្ធសេដ្ឋកិច្ច-សង្គមត្រូវការព្រួតដៃគប់វាល់របស់ប្រជាជន។ ពង្រីកតួនាទីរបស់ខ្លួន អ្នកមានប្រិយភាពបានចលនាដើម្បីមាមីងយល់ពីអត្ថប្រយោជន៍នៃការកសាងហេដ្ឋារចនាសម្ព័ន្ធសេដ្ឋកិច្ច-សង្គម ក៏ដូចជានាទីភារៈរបស់ប្រជាជន។ តាមស្ថិតិរបស់គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្ត គិតដោយឡែកឆ្នាំ២០២៣ អ្នកមានប្រិយភាពចលនាប្រជាជន សប្បុរសធម៌រួមកសាងជនបទថ្មី គប់វាល់ប្រាក់ជាង៤ពាន់លានដុងដូចៈ កសាងស្ពានចំនួន១៣ សង់ផ្ទះបាន១១ខ្នង ស្វានអណ្តូងទឹកនិងបណ្តាសំណង់អត្ថប្រយោជន៍ផ្សេងទៀត។ ជាអ្នកមានប្រិយភាពក្នុងភូមិដ្ឋានខេត្ត រយៈពេលកន្លង ព្រះតេជគុណលីឌឹក-តំណាងរដ្ឋសភាខេត្តសុកត្រាំងនីតិកាល១៥ អាណត្តិកាល២០២១-២០២៦ - អនុប្រធានគណៈអភិបាលសមាគមពុទ្ធសាសនាវៀតណាមខេត្ត- អនុប្រធានសមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិខេត្ត-ព្រះចៅអធិការវត្តបទុមវង្សាសំរោង ទីក្រុងសុកត្រាំង(សុកត្រាំង) រួមជាមួយគណៈប្រតិបត្តិការសមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិខេត្ត ព្រះចៅអធិការ ព្រះសង្ឃគ្រប់អង្គនិងគណៈកម្មការបណ្តាវត្តទក្ខិណនិកាយខ្មែរបានចលនាសប្បុរសជនពុទ្ធបរិស័ទក្នុងនិងក្រៅខេត្តចូលរួមបណ្តាសកម្មភាពសប្បុរសធម៌ សរុបប្រាក់ជាង១០ពាន់លានដុងនិងអង្កររាប់សិបតោន។ ព្រះតេជគុណលីឌឹកមានថេរដីកា៖ ក្នុងឆ្នាំ២០២៤ សមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិខេត្តនិងបន្តឃោសនាចលនាព្រះសង្ឃ គណៈកម្មការវត្ត រួមនិងពុទ្ធបរិស័ទអនុវត្តល្អបណ្តាគោលការណ៍ គោលនយោបាយរបស់បក្ស ក្រឹត្យច្បាប់របស់រដ្ឋ។ ចលនាជនរួមជាតិខ្នះខ្នែងពលកម្មផលិត អភិវឌ្ឍសេដ្ឋកិច្ចគ្រួសារ លើកកម្ពស់ជីវភាពសម្ភារៈនិងស្មារតី។ សំខាន់បំផុសព្រះសង្ឃ ពុទ្ធបរិស័ទសាទរប្រឡងប្រណាំងបង្កើតស្នាដៃ សាទរមហាសន្និបាតរណសិរ្សមាតុភូមិវៀតណាមគ្រប់ថ្នាក់នៅលើភូមិដ្ឋានខេត្ត។ អ្នកមានប្រិយភាពនៅទាំងសកម្មចលនាប្អូនៗទៅរៀនត្រូវកម្រិតអាយុ អំពាវនាវនិងចូលរួមបង្កើតមូលនិធិជំរឿនសិក្សា ជំរឿនបញ្ញាដើម្បីឧបត្ថម្ភ ស្ងើចសរសើរ ជូនអាហារូបករណ៍ឱ្យសិស្សមានស្នាដៃខ្ពស់ក្នុងរៀនសូត្រឆ្លើយតបល្អសំណូមពរស្មារតីរបស់សិស្សានុសិស្សនិងគ្រួសារ។ ក្នុងឆ្នាំកន្លង អ្នកមានប្រិយភាពគប់វាល់ឱ្យបុព្វហេតុអប់រំទឹកប្រាក់១,៤ពាន់លានដុង។ ព្រះចៅអធិការវត្តសិរីប្រជុំវង្សពាមបួនថ្មីនៅសង្កាត់ទី៤ជាប្រធានទម្រង់ “អ្នកមានប្រិយភាពចូលរួមឃោសនាបង្ការទប់ស្កាត់បទល្មើស” រយៈពេលកន្លងព្រះតេជគុណឌិញហ្វាងស៊ឺបានរួមចំណែកអនុវត្តល្អបណ្តាសកម្មភាពសុខុមាលភាពសង្គមនិងសន្តិសុខសណ្តាប់ធ្នាប់លើភូមិដ្ឋានឃុំ។ ក្នុងនោះមានទម្រង់ “និទាឃរដូវជាទីស្រឡាញ់”ដោយគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមសង្កាត់ទី៤សហការជាមួយគណៈកម្មការវត្តសិរីប្រជុំវង្សពាមបួនថ្មីរួមជាមួយអង្គការមហាជននយោបាយសង្គមលើភូមិដ្ឋានសង្កាត់ទី៤អនុវត្ត។ នេះជាទម្រង់សំដៅថែទាំឱ្យប្អូនៗកុមារកំព្រា ពិការ បណ្តាគ្រួសារមានស្ថានភាពលំបាក បង្កលក្ខណៈឱ្យពួកគាត់ទទួលបុណ្យតេត រីករាយ សុវត្ថិភាពនិងជាក់ស្តែងបានចាត់តាំងរាល់ឆ្នាំ។ ពីទម្រង់នេះរាល់ឆ្នាំមានអំណោយរាប់រយចំណែក ជូនបណ្តាគ្រួសារក្រពីប្រភពថវិកាអាស្រ័យគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមសង្កាត់ទី៤រួមជាមួយព្រះតេជគុណឌិញហ្វាងស៊ឺចលនាសប្បុរសជននិងពុទ្ធបរិស័ទចូលរួមគប់វាល់។ តាមស.មលូវវ៉ាំងសែម-អនុប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្ត រយៈពេលកន្លងអ្នកមានប្រិយភាពក្នុងជនជាតិភាគតិចពិតជាស្ពានតភ្ជាប់របស់គណៈកម្មាធិការបក្ស រដ្ឋអំណាចអង្គការមហាជនជាមួយជនជាតិភាគតិច។ អ្នកមានប្រិយភាពតែងសកម្មក្នុងការឃោសនាចលនាជនជាតិភាគតិចប្រតិបត្តិល្អគោលការណ៍ គោលនយោបាយរបស់បក្ស ក្រឹត្យច្បាប់របស់រដ្ឋ សកម្មកសាងផែនមហាសាមគ្គីទូទាំងជនជាតិ។
ព្រះតេជគុណឌិញហ្វាងស៊ឺ-ព្រះចៅអធិការវត្តសិរីប្រជុំវង្សពាមបួនថ្មី នៅសង្កាត់ទី៤ (ខាងស្តាំ) តែងចលនាសប្បុរសជន-ពុទ្ធបរិស័ទចូលរួមអនុវត្តបណ្តាសកម្មភាពសុខុមាលភាពសង្គម |
ជាមួយការមោះមុតនិងភារកិច្ចរបស់ខ្លួនអ្នកមានប្រិយភាពបានរួមចំណែកសំខាន់ក្នុងបុព្វហេតុមហាសាមគ្គីបណ្តាជនជាតិ ជំរុញជនរួមជាតិប្រឡងប្រណាំងអភិវឌ្ឍសេដ្ឋកិច្ច-សង្គម កសាងស្រុកភូមិមួយថ្ងៃកាន់តែរុងរឿង៕
ធៀងហាយ
Thông tin bạn đọc
Đóng Lưu thông tin