សមាគមកសិករស្រុកមីទូគំរូក្នុងបណ្តាចលនា

07:28, 10/09/2024

ប៉ុន្មានឆ្នាំកន្លង សមាគម​កសិករ​គ្រប់​ថ្នាក់​របស់​ស្រុក​មី​ទូ​(សុក​ត្រាំង)​តែង​ពង្រីក​តួ​នា​ទី​ជា​ស្ពាន​ដើម្បី​ជួយ​សមាជិក​អភិវឌ្ឍ​សេដ្ឋកិច្ច​បំ​បាត់​អត់ បន្ថយ​ក្រ អនុវត្ត​ចលនា​កសាង​ជន​បទ​ថ្មី​មាន​ប្រសិទ្ធភាព រួម​ចំណែក​ធ្វើ​ឱ្យ​មុខ​មាត់​ជនបទ​មាន​ការ​អភិវឌ្ឍ។

ថ្នាក់ដឹកនាំសមាគមកសិករស្រុកមីទូបានទស្សនាទម្រង់ដាំត្រសក់ផ្អែមរបស់សមាជិកកសិករ
ថ្នាក់ដឹកនាំសមាគមកសិករស្រុកមីទូបានទស្សនាទម្រង់ដាំត្រសក់ផ្អែមរបស់សមាជិកកសិករ

សមាគម​កសិករ​ស្រុ​កមីទូ​តែង​សកម្ម​ឃោសនា កៀរ​គរ​កសិករ​អនុវត្ត​ប្រឡង​ប្រណាំង​ស្នេហា​ជាតិ ចលនា​ប្រឡង​ប្រណាំង​ផលិត​ធ្វើ​អាជីវ​កម្ម​ពូកែ ជួយ​គ្នា​បន្ថយ​ក្រ​ស្ថេរភាព កសាង​ជនបទ​ថ្មី។ ចលនា​ផលិត ធ្វើ​អាជីវ​កម្ម​ពូកែ បាន​សមាគម​គ្រប់​ថ្នាក់​យក​ចិត្ត​ទុក​ដាក់​ចង្អុ​ការ​អនុ​វត្ត​ផ្លាស់​ប្តូរ​គំនិត របៀប​គិត របៀប​ធ្វើ​របស់​កសិករ។ តាំង​ពីនោះ ផ្តោត​លើ​ការ​ទាក់​ទាញ​សក្តានុ​ភាព​បង្ក​ការ​លើក​ទឹក​ចិត្ត​សមាជិក​កសិករ​ឱ្យ​ចូល​រួម​ប្រឡង​ប្រណាំង​ពលកម្ម ផលិត ឈាន​ឡើង​ធ្វើ​មាន​និង​សមាជិក​ចាក​ផុត​ក្រ​ស្ថេរភាព។ លោក​ឡឹម​មេ​រិន្ទ-​អនុ​ប្រ​ធាន​សមាគម​កសិករ​ស្រុក​មី​ទូ​ឱ្យ​ដឹង​៖ សមាគម​សហការ​ជា​មួយ​ធនាគារ​គោល​នយោ​បាយ​សង្គម​ជួយ​បុល​ទុន​ផលិត ធ្វើ​អាជី​វកម្ម​ឱ្យ​សមាជិក កសិករ​ចំនួន​៤.០៩៧​គ្រួ​សារ មាន​៨៦​ក្រុម សរុប​ទឹក​ប្រាក់​១១៩.៧៦៤​លាន​ដុង។ ឧបត្ថម្ភ​ការ​ផ្សព្វ​ផ្សាយ​ពាណិជ្ជ​កម្ម​និង​លក់​ចេញ​ផលិត​ផល​ឱ្យ​សមាជិក​កសិក​រដូ​ចជាៈ បើក​ហាង​លក់​ផលិត​ផល OCOP និង​សក្តា​នុភាព OCOP សហករណ៍​កសិកម្ម​ភូមិ​មីឡើយ A ទី​រួម​ស្រុក​ហ្វិញ​ហ៊ឺវ​ងៀ​បាន​ចុះ​ហត្ថ​លេខា​ជា​មួយ​ក្រុម​ហ៊ុន ADC ដើម្បី​ផ្គត់​ផ្គង់​ពូជ សម្ភារៈ​កសិកម្ម សមាជិក​កសិករ​ឃុំ​មី​ភឿក​នៅទាំង​ចុះ​ហត្ថ​លេខា​ជា​មួយ​អគ្គ​ក្រុម​ហ៊ុន​ឡុក​ត្រើយ​ប្រ​មូល​ទិញ​ស្រូវនិង សមាជិក​កសិករ​ឃុំ​មី​ទូ​បាន​ចុះ​កិច្ច​សន្យា​ជា​មួយ​ក្រុម​ហ៊ុន​ក្វុក​តេ​យ៉ា​ប្រ​មូល​ទិញ​ស្រូវ​រ​ដូវ​ប្រាំង​។ ទន្ទឹម​នឹង​នោះ សមាគម​នៅ​ទាំង​សហការ​ជា​មួយ​អនុ​មន្ទីរ​ពល​កម្ម-​យុទ្ធ​ជន​ពិការ​និង​សង្គម មជ្ឈ​មណ្ឌល​អប់​រំ​របរ-អប់​រំ​អចិន្ត្រៃយ៍​ស្រុក​បណ្តុះ​បណ្តាល​របរ​ឱ្យ​ពល​ករ​ចំនួន​១.៤៣២​រូប ដោះ​ស្រាយ​ការ​ធ្វើ​ថ្មី​ឱ្យ​ពលករ​១.៦៥២​រូប​មាន​ពល​ករ​ចំនួន​១៥​រូប​ទៅ​ធ្វើ​ការ​នៅ​បរទេស​(ប្រ​ទេស​ជប៉ុន​៣​រូប​ តៃ​វ៉ាន់​១១​រូប​និង​អូស្ត្រាលី​១​រូប)​។

អនុវត្ត​កម្ម​វិធី​ទិស​ដៅ​ជាតិ​កសាង​ជនបទ​ថ្មី ពង្រីក​កម្លាំង​ផ្ទៃ​ក្នុង ​តួ​នា​ទី​ភារកិច្ច​របស់​ប្រ​ជាជន​ជា​មួយ​ពាក្យ​ស្លោក​ប្រ​ជាជន​ដឹង ប្រ​ជា​ជន​ពិ​ភាក្សា ប្រ​ជា​ជន​ធ្វើ ប្រ​ជា​ជន​ពិនិត្យ ប្រ​ជា​ជន​ទទួល​ផលដើម្បី​ប្រ​ជា​ជន​គ្រប់​ថ្នាក់​រួម​កម្លាំង​ស្រប​មតិ​ចូល​រួម​ក​សាង​ជនបទ​ថ្មី សមាគម​គ្រប់​ថ្នាក់​ចង្អុល​ការ​ឃោសនា កៀរ​គរ​សមាជិក​កសិករ​យ៉ាង​សកម្ម​ចូល​រួម​និង​ចាត់​តាំង​អនុវត្ត​លក្ខឋាន​ចំនួន​១៩​ក្នុង​ការ​កសាង​ជនបទ​ថ្មី ចលនា​កសិករគប់​វាល់​ថ្ងៃ​ពលកម្ម​ជាង​៣.៦៥៤​ថ្ងៃ ​ជួស​ជុល​ចិញ្ចើម​ផ្លូវ​ជន​បទ​១៥​គម្រោង សរុប​ប្រ​វែង​៩.៥៤៣​ម៉ែត្រ ចលនា​បរិច្ចាគ​ដី​៥.០០០​ម៉ែត្រ​កា​រ៉េ​​ដើម្បី​ធ្វើ​ផ្លូវ​ជនបទ កៀរ​គរ​សមាជិក​គប់​វាល់​ថវិកា​១៥០​លាន​ដុង ជួស​ជុល​ផ្លូវ​ដាន​បាក់​បែក ទ្រុឌ​ទ្រោម​មាន​ប្រ​វែង​១១.០០០​ម៉ែត្រ។ ពូថាច់​សេន អ្នក​មាន​ប្រិយភាព​នៅ​ភូមិ​ដៃ​ដូន​អ៊ុយ ឃុំ​ភូ​មី​ឱ្យ​ដឹង៖ កសាង​ជនបទ​ថ្មី​ជា​គោល​ការណ៍​សំ​ខាន់​របស់​បក្ស រដ្ឋ ដូច្នេះ ប្រជាជន​និ​យាយ​រួម ​ជន​រួម​ជាតិ​ខ្មែ​រនិយាយ​ដោយ​ឡែក​ត្រូវ​ចូល​រួ​មយ៉ាង​សកម្ម រួម​កម្លាំង​ជា​មួយ​នឹង​ភូមិភាគ។ សំណង់​បាន​សម្រេច​ប្រជាជន​ទទួល​បាន​ផល​ប្រយោជន៍​ដោយ​ផ្ទាល់។ ហេតុ​ដូច្នេះ​ហើយ នា​ពេល​កន្លង គ្រួ​សារ​ខ្ញុំ​និង​មា​មីង​ក្នុង​ភូមិ​តែង​ចូល​រួម​អនុវត្ត​យ៉ាង​សកម្ម​រាល់​ពេល​ដែល​ភូមិ​ភាគ​បំ​ផុស ចលនា បាន​រួម​ចំណែក​រាប់​រយ​លាន​ដុង​ដើម្បី​សង់​ស្ពាន ផ្លូវ​និង​ដាក់​អំពូល​ភ្លើង​អុជ​បំ​ភ្លឺ​ផ្លូវ​ជនបទ។

ជាមួយលទ្ធផលដែលសម្រេចបានក្នុងចលនាប្រឡងប្រណាំង ប៉ុន្មាឆ្នាំកន្លង សមាគមកសិករគ្រប់ថ្នាក់នៅស្រុកមីទូ ពង្រីកប្រពៃណីខិតខំឧស្សាហ៍ពលកម្ម ច្នៃប្រឌិតក្នុងកម្មាភិបាល សមាជិកកសិករស្រុកដើម្បីប្តេជ្ញាអនុវត្តល្អចលនាប្រឡងប្រណាំងស្នេហាជាតិនិងប្រឡងប្រណាំង​ផលិត ធ្វើអាជីវកម្មពូកែក្នុងកសិកម្មជនបទ រួមចំណែកដល់ការសម្រេចគោលដៅសេដ្ឋកិច្ច-សង្គមរបស់ភូមិភាគ៕        

ដាលីន -​ លីហាន់



ថ្ងៃចន្ទ លេខ - 37 (1.139) – 16/09/2024