ដងផ្លូវជនបទនៅភូមិបឹង ឃុំថាញ់ភូ ស្រុកមីស្វៀង(សុកត្រាំង) បានវិនិយោគកសាងពីប្រភពទុនកម្មវិធីទិសដៅជាតិកសាងជនបទថ្មី។ |
បណ្តាដងផ្លូវភក់ល្បាប់ តូចចង្អៀតថ្ងៃមុនបានជំនួសដោយផ្លូវបេតុងតភ្ជាប់ក្នុងភូមិ ងាយស្រួលក្នុងការធ្វើដំណើរ ដឹកជញ្ជូនកសិផលរបស់មាមីងភូមិភាគ។ ចង្អុលដៃប្រាប់ដងផ្លូវជនបទក្បែរអគារវប្បធម៌ បងយឿងធឿន-គណៈរណសិរ្សភូមិបឹង ឃុំថាញ់ភូឱ្យដឹង៖ ដងផ្លូវនេះវិនិយោគកសាងពីប្រភពទុនកម្មវិធីទិសដៅជាតិកសាងជនបទថ្មី មានទទឹង៣ម៉ែត្រ បណ្តោយជាង៣២០ម៉ែត្រ សរុបថវិកាជាង៩០០លានដុង។ ទទួលបុណ្យសែនដូនតាឆ្នាំ២០២៤នេះមាមីងកាន់តែរីករាយជាងពេលមានដងផ្លូវថ្មីងាយស្រួលក្នុងការធ្វើដំណើរដឹកជញ្ជូនមុខទំនិញ។
ក្រៅពីវិនិយោគហេដ្ឋារចនាសម្ព័ន្ធជនបទ ស្រុកនៅទាំងសកម្មផ្សព្វផ្សាយអនុវត្តប្រសិទ្ធភាពការឧបត្ថម្ភផ្ទះនៅ ដីនៅ ដីផលិត ផ្លាស់ប្តូរមុខរបរ ទឹកប្រើប្រាស់ចំពោះជនរួមជាតិខ្មែរលើភូមិដ្ឋានពីប្រភពទុនកម្មវិធី សំដៅជួយជនរួមជាតិមានលក្ខណៈអភិវឌ្ឍសេដ្ឋកិច្ច លំនឹងជីវភាព។តាមស.មថាច់យឿងញ៉ាញ់-ប្រធានអនុមន្ទីរជនជាតិស្រុកមីស្វៀង ឆ្នាំ២០២៣ស្រុកមីស្វៀងផ្សព្វផ្សាយអនុវត្តច្រើនគម្រោងសំខាន់គឺគម្រោង១សង់ផ្ទះនៅឱ្យ៤៣គ្រួសារក្រ ឧបត្ថម្ភទឹកប្រើប្រាស់ឱ្យ២៤គ្រួ ឧបត្ថម្ភផ្លាស់ប្តូរមុខរបរឱ្យ២៩គ្រួ សរុបថវិកាជាង២ពាន់លានដុង។ គម្រោង៣ពីឧបត្ថម្ភអភិវឌ្ឍផលិតតាមប្រព័ន្ធ តម្លៃឧបត្ថម្ភគោពូជ២៩ក្បាលចំពោះភូមិលំបាកលើភូមិដ្ឋានស្រុកសរុបទុនជាង៤០០លានដុង។ ជាគ្រួសារបានទទួលគោលនយោបាយ មីងថាច់ធីផឿងនៅភូមិបឹង ឃុំថាញ់ភូនិយាយ៖ បានរដ្ឋឧបត្ថម្ភ៤៤លានដុង ខ្ញុំរួមបន្ថែមប្រាក់ដើម្បីសង់បានផ្ទះថ្មីរឹងមាំ ខ្ញុំសប្បាយចិត្តនិងអរគុណបក្សនិងរដ្ឋយកចិត្តទុកដាក់ឧបត្ថម្ភគ្រួសារខ្ញុំ។
បានដឹង មីងផឿងជាគ្រួសារក្រ គ្មានដីផលិត ពីរនាក់ប្តីប្រពន្ធធ្វើការឈ្នួលដើម្បីគិតអានជីវភាពប្រចាំថ្ងៃ។ ប៉ុន្មានឆ្នាំនេះ ប្តីមីងផឿងឈឺធ្ងន់មិនអាចធ្វើការធ្ងន់បាន ប្រាក់កម្រៃទាំងអស់គឺមីងផឿងគិតអាន លំបាកកាន់តែលំបាក។ ឥឡូវបានរដ្ឋឧបត្ថម្ភសង់ផ្ទះនៅ ជួយមីងមានកន្លែងនៅស្ថេរភាព។ មីងផឿងឱ្យដឹង៖ ទើបថ្មីៗនេះ គ្រួសារខ្ញុំបានឧបត្ថម្ភ១០លានដុងពីប្រភពទុនផ្លាស់ប្តូរមុខរបរ ខ្ញុំវិនិយោគទិញធុងទឹកអំពៅ តុកៅអីដាក់លក់មុខផ្ទះ។ ពីការយកចិត្តទុកដាក់ឧបត្ថម្ភ ឆ្នាំនេះ គ្រួសារខ្ញុំនឹងទទួលបុណ្យសែនដូនតាយ៉ាងសុខដុម។ ស.មថាច់យឿងញ៉ាញ់ឱ្យដឹងបន្ថែម៖ ពីពេលផ្សព្វផ្សាយកម្មវិធីគម្រោង បណ្តាគោលនយោបាយជនជាតិចំពោះតំបន់ជនជាតិភាគតិច គឺទិដ្ឋភាពជនបទតំបន់ជនរួមជាតិខ្មែររបស់ស្រុកមានភាពវិវឌ្ឍ ហេដ្ឋារចនាសម្ព័ន្ធបានវិនិយោគរឹងមាំ ផ្ទះសង់ថ្មីខែងរ៉ែង។ ពីការងារដោះស្រាយការធ្វើ បណ្តុះបណ្តាលរបរ អនុវត្តឧបត្ថម្ភសង់ផ្ទះនៅឱ្យគ្រួសារក្រ…តាំងពីនោះរួមចំណែកបន្ថយអត្រាគ្រួសារក្រក្នុងជនជាតិភាគតិចថយចុះនៅត្រឹម១៨៦គ្រួ (ឆ្នាំ២០២៣)ស្មើ១,៣៦% ថយចុះ០,៤៨%ប្រៀបនឹងឆ្នាំ២០២២។
មីងថាច់ធីផឿងនៅភូមិបឹង ឃុំថាញ់ភូ ស្រុកមីស្វៀង(សុកត្រាំង) រីករាយទទួលបុណ្យសែនដូនតាឆ្នាំ២០២៤ក្នុងផ្ទះថ្មី។ |
ជាមួយនឹងការអនុវត្តព្រមៗគ្នានិងប្រសិទ្ធភាព បណ្តាគោលការណ៍ គោលនយោបាយរបស់បក្ស រដ្ឋ យកចិត្តទុកដាក់យ៉ាងជ្រាលជ្រៅរបស់រដ្ឋអំណាចភូមិភាគ។ មកដល់សព្វថ្ងៃ ជីវភាពសម្ភារៈនិងស្មារតីរបស់មាមីងខ្មែរមួយថ្ងៃកាន់តែកើនឡើង កន្លងពីនោះជំនួយបន្ថែមកម្លាំងដើម្បីមាមីងមានជំនឿនឹងខំប្រឹងពលកម្មផលិត អភិវឌ្ឍសេដ្ឋកិច្ចរួមជាមួយគណៈកម្មាធិការបក្ស រដ្ឋអំណាចកសាងស្រុកភូមិមីស្វៀងកាន់តែបរិបូរណ៍ ផែនមហាសាមគ្គីជនជាតិមួយថ្ងៃកាន់តែបានពង្រឹង សភាពការណ៍សន្តិសុខនយោបាយ សណ្តាប់ធ្នាប់សុវត្ថិភាពសង្គមនៅភូមិភាគបានរក្សា មាមីងទទួលបុណ្យសែនដូនតាឆ្នាំ២០២៤ក្នុងក្តីកក់ក្តៅសុភមង្គល៕
ថាញ់វ៉ាង
Thông tin bạn đọc
Đóng Lưu thông tin