ពូថាច់សូផ(ពាក់អាវស) ថតរូបជាមួយនឹងលេខាគណៈកម្មាធិការបក្សឃុំឡុងភូ |
ដើម្បីមានជីវភាពធូរធារដូចសព្វថ្ងៃ គ្រួសារពូសូផ បានខិតខំ ប្រឹងប្រែងឈានឡើងចាកផុតក្រ។ ពីបាតដៃទទេ ដោយមានឆន្ទៈធ្វើការរកស៊ី ប្តីប្រពន្ធពូសន្សំលុយទិញដីបន្ថែមដើម្បីបើកទូលាយការផលិត អភិវឌ្ឍសេដ្ឋកិច្ច។ កាលប៉ុន្មានឆ្នាំមុន ដីនៅភូមិបឹងធំជ្រាបប្រៃខ្លាំង។ រៀងរាល់ឆ្នាំ ផលិតស្រូវមួយរដូវមិនលំនឹង។ បន្ទាប់ពីបានរដ្ឋវិនិយោគកសាងប្រព័ន្ធធារាសាស្ត្របិទជិតដើម្បីការពារទឹកប្រៃជ្រាបចូលពីទន្លេហ៊ូវ ការផលិតរបស់ប្រជាជននៅទីនេះកាន់តែមានភាពងាយស្រួល ប៉ុន្តែនៅតែមិននាំមកនូវប្រសិទ្ធភាពស្ថេរភាព។ ហេតុដូច្នេះ ដីនេះបានគ្រួសារពូនិងមាមីងខ្មែរនៅទីនេះបង្វែរពីការធ្វើស្រែមួយមុខ មកផលិតទម្រង់ស្រូវ-ដំណាំ។ តាំងពីនោះ ជីវភាពរបស់គ្រួសារពូនិងមាមីងមួយជំហានម្តងៗបានកែលម្អ។ មានផ្ទៃដីផលិតជិត៤ហ.ត ផលិតស្រូវ២រដូវ ដំណាំ១រដូវ។ ក្រៅពីនេះ ពូនៅទាំងអភិវឌ្ឍទម្រង់ចិញ្ចឹមគោ ដើម្បីរកប្រាក់ចំណូលបន្ថែមឱ្យគ្រួសារ។ ពូសូផចែករំលែក អាស្រ័យខិតខំប្រឹងប្រែងរៀនសូត្រ ស្រាវជ្រាវឆ្លងតាមបណ្តាថ្នាក់ហ្វឹកហាត់ រួមជាមួយនឹងបទពិសោធន៍ដែលសន្សំបានជាង២០ឆ្នាំកន្លង ការផលិតរបស់គ្រួសារខ្ញុំតែងនាំមកនូវប្រសិទ្ធភាពខ្ពស់។ រៀងរាល់ឆ្នាំ គ្រួសារពូរកបានប្រាក់ចំណេញរាប់រយលានដុង។ មិនត្រឹមតែអភិវឌ្ឍសេដ្ឋកិច្ចគ្រួសារប៉ុណ្ណោះទេ ពូសូផតែងស្ម័គ្រចិត្តចែករំលែកបទពិសោធន៍ផលិតឱ្យកសិករជាច្រើនទៀត។ ពូបានចលនាច្រើនគ្រួសារបង្កើតក្រុមផលិតមានផ្ទៃដីជាង៣០០ហ.ត។ អាស្រ័យហេតុនេះ បណ្តាសមាជិកក្នុងក្រុមទទួលបានសេវាកសិកម្មយ៉ាងងាយស្រួល បានផ្តល់ពូជស្រូវដែលមានគុណភាពខ្ពស់ ជី ថ្នាំ។ល។ តម្លៃទាបជាងបើធៀបនឹងការទិញរាយ ជួយបន្ថយការចំណាយវិនិយោគក្នុងការផលិត។ ជាមួយនឹងភាពជោគជ័យក្នុងផលិត ពូសូផច្រើនឆ្នាំបន្តបន្ទាប់បានទទួលស្គាល់ជាកសិករផលិតពូកែនិងទទួលបានប័ណ្ណ លិខិតសរសើរជាច្រើន។
ឃុំឡុងភូ(ឡុងភូ) ជាភូមិភាគដែលមានជនរួមជាតិខ្មែររស់នៅច្រើន។ ពេលកន្លង បានយកចិត្តទុកដាក់វិនិយោគឧបត្ថម្ភរបស់បក្ស រដ្ឋ ហេដ្ឋារចនាសម្ព័ន្ធនៅតំបន់ជនបទបានសម្រេចជាសារវ័ន្ត ពិសេស ផ្លូវគមនាគមន៍ជនបទបានក្រាលកៅស៊ូ ចាក់បេតុង។ ហេតុដូច្នេះ ឃុំ នៅតែមានគ្រួសារក្រច្រើន។ ជាមួយតួនាទីជាអ្នកមានប្រិយភាពក្នុងជនជាតិភាគតិច ពូសូផបានសហការជាមួយរដ្ឋអំណាចភូមិភាគឃោសនា ចលនាប្រជាជនរួមកម្លាំងកសាងជនបទថ្មី ចូលរួមយ៉ាងសកម្មក្នុងចលនាអង្គការសង្គម។ ពូជាអ្នកគំរូឈានមុខ ក្នុងការបរិច្ចាគដីធ្វើផ្លូវ ក៏ដូចជាការគប់វាល់ថវិកាដើម្បីភូមិភាគ កសាងជួសជុលផ្ទះនៅឱ្យគ្រួសារក្រ ជួសជុលសាលារៀន។ល។ ជាកសិករផលិតពូកែបានប្រជាជនទំនុកចិត្តបោះជ្រើសធ្វើអ្នកមានប្រិយភាពក្នុងជនរួមជាតិខ្មែរ ក្នុងភូមិពូសុផតែងជាគំរូឈានមុខ ទន្ទឹមនឹងនោះ ចលនាប្រជាជនឱ្យគោរពតាមគោលការណ៍ គោលនយោបាយរបស់បក្ស ក្រឹត្យច្បាប់របស់រដ្ឋ។ ពូសូផ មានប្រសាសន៍ថា បើចង់ឱ្យប្រជាជនជឿនិងស្តាប់តាមយើងត្រូវធ្វើជាគំរូល្អក្នុងការអនុវត្តគោលការណ៍ គោលនយោបាយរបស់បក្ស ក្រឹត្យច្បាប់របស់រដ្ឋ បន្ទាប់មកចលនាមាមីងក្នុងភូមិឱ្យចូលរួម។ លោកថាច់វ៉ាងថា-ប្រធានអនុមន្ទីរជនជាតិស្រុកឡុងភូឱ្យដឹង៖ ដោយមានចំណេះដឹងខាងព្រះពុទ្ធសាសនានិងជាង៣០ឆ្នាំជាគ្រូបង្រៀនមុនពេលចូលនិវត្តន៍ ពូជាចាងហ្វាងសាលាជាង១០ឆ្នាំ រួមជាមួយការស្ម័គ្រចិត្តក្នុងការងាររួមរបស់ភូមិភាគ ពូសូផបានរួមផ្សំរវាងការប្រៀនប្រដៅរបស់ព្រះសម្មាសម្ពុទ្ធជាមួយគោលការណ៍ គោលនយោបាយរបស់បក្សនិងរដ្ឋ ដើម្បីឃោសនាចលនាជនរួមជាតិខ្មែរតាមនោះ ក្នុងការចលនាកសាងភូមិស្រុក។
ដោយប្រិយភាពនិងបទពិសោធន៍ច្រើនក្នុងជីវភាព ពូថាច់សូផ មិនត្រឹមតែផលិតពូកែហើយណែនាំដល់រាល់គ្នាអភិវឌ្ឍសេដ្ឋកិច្ចប៉ុណ្ណោះទេ ប៉ុន្តែនៅទាំងជាអ្នកមានប្រិយភាពក្នុងជនរួមជាតិខ្មែរ តែងសកម្មធ្វើជាស្ពានតភ្ជាប់រវាងគណៈកម្មាធិការបក្ស រដ្ឋអំណាច ជាមួយប្រជាជន។ តាមនោះ រួមចំណែកពង្រីកកម្លាំងផែនមហាសាមគ្គីទូទាំងជនជាតិជំរុញការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមជួយភូមិភាគមួយថ្ងៃកាន់តែរីកចម្រើន៕
សុក្កា-លីហាន់
Thông tin bạn đọc
Đóng Lưu thông tin