ពីប្រភពទុនកម្មវិធីមានគ្រួសារជនជាតិភាគតិចជាច្រើននៅស្រុកមីទូ រីករាយពេលបានឧបត្ថម្ភផ្ទះនៅ។ |
តាមស.មថាច់ធីគីមឡេ-ប្រធានអនុមន្ទីរជនជាតិស្រុកមីទូ កំណត់កម្មវិធីមានអត្ថន័យសំខាន់ចំពោះការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់ស្រុកឧបត្ថម្ភការរស់នៅធានាជីវភាពឱ្យជនជាតិភាគតិចក្នុងស្រុកគណៈកម្មាធិការបក្ស រដ្ឋអំណាចគ្រប់ថ្នាក់និងបណ្តាគណៈផ្នែក អង្គការមហាជនក្នុងស្រុកប្រមូលផ្តុំប្រភពកម្លាំង ដំណោះស្រាយក្នុងផ្សព្វផ្សាយអនុវត្តកម្មវិធី។ តាំងពីនោះបណ្តាគម្រោងរបស់កម្មវិធីលើភូមិដ្ឋានស្រុកបានផ្សព្វផ្សាយព្រមៗគ្នា សមស្របរាល់មុខសញ្ញាគ្រួសារក្រនឹងទទួលបានការឯកភាពខ្ពស់ក្នុងប្រជាជន។ ក្នុងដំណាក់កាល២០២២-២០២៣ ស្រុកមីទូបើកផ្តល់ផ្ទេរប្រាក់ជាង២០ពាន់លានដុង អនុវត្តបណ្តាគម្រោងរបស់កម្មវិធីពីដោះស្រាយសភាពខ្វះដីនៅ ផ្ទះនៅ ទឹកប្រកបជីវភាព អភិវឌ្ឍមធ្យោបាយ ចិញ្ចឹមជីវិតស្ថេរភាព វិនិយោគហេដ្ឋារចនាសម្ព័ន្ធចាំបាច់ បម្រើផលិតជីវភាពក្នុងតំបន់ជនជាតិភាគតិច អនុវត្តសមភាពភេទនិងដោះស្រាយបណ្តាបញ្ហាចាំបាច់ចំពោះនារីនិងកុមារ។ ដោយឡែកឆ្នាំ២០២៣ស្រុកឧបត្ថម្ភផ្ទះនៅឱ្យ៧៧គ្រួសារ ផ្លាស់ប្តូរមុខរបរឱ្យ៦គ្រួសារ ទឹកប្រកបជីវភាពឱ្យ១១គ្រួសារ ផ្តល់ផ្ទេរប្រាក់ជាង៥៩០លានដុង អភិវឌ្ឍមធ្យោបាយចិញ្ចឹមជីវិតស្ថេរភាព។ ទន្ទឹមនោះផ្តល់ផ្ទេរប្រាក់ជាង៨ពាន់លានដុង វិនិយោគកសាងហេដ្ឋារចនាសម្ព័ន្ធចាំបាច់តំបន់ជនជាតិភាគតិច ផ្តល់ផ្ទេរប្រាក់ជាង៣០០លានដុង ចាត់តាំងបណ្តាសកម្មភាពឃោសនាអនុវត្តសមភាពភេទនិងដោះស្រាយបណ្តាបញ្ហាចាំបាច់ចំពោះនារីនិងកុមារ។ ឃុំភូមីជាភូមិភាគមានជនរួមជាតិខ្មែរច្រើនរបស់ស្រុកមីទូ ស្រូបអត្រាជាង៩១%។ ក្នុងឆ្នាំ២០២២និងឆ្នាំ២០២៣ពីប្រភពទុនរបស់កម្មវិធីគណៈកម្មាធិការប្រជាជនឃុំផ្សព្វផ្សាយអនុវត្តបណ្តាគម្រោងសរុបទុនផ្តល់ផ្ទេរជាង៨,៣ពាន់លានដុង។ បណ្តាគម្រោងកម្មវិធីបានផ្សព្វផ្សាយអនុវត្តលើភូមិដ្ឋានឃុំ បង្កក្តីរីករាយឱ្យប្រជាជនភូមិភាគ។ បងឡឹមមិញញឹកនៅភូមិដៃដូនអ៊ុយឱ្យដឹង៖ បានរដ្ឋអំណាចភូមិភាគឧបត្ថម្ភឧបករណ៍តម្កល់ទឹក គ្រួសារខ្ញុំសប្បាយចិត្តណាស់។ ឧបករណ៍តម្កល់ទឹកមានគម្របគ្របងាយស្រួល ជៀសបានសត្វល្អិត ធានារក្សាទឹកស្អាតអនាម័យ តាំងពីនោះសុវត្ថិភាពឱ្យសុខភាពក្នុងគ្រួសារ។ រួមជាមួយនឹងឃុំភូមី បណ្តាឃុំមីធ្វឹង ធ្វឹហ៊ឹង(ឃុំមានជនរួមជាតិខ្មែរច្រើនរបស់ស្រុក) ក៏ប្រមូលផ្តុំផ្តល់ផ្ទេរប្រាក់ផ្សព្វផ្សាយអនុវត្តល្អបណ្តាគម្រោងរបស់កម្មវិធី។ តាំងពីនោះរួមចំណែកសម្រេចហេដ្ឋារចនាសម្ព័ន្ធចាំបាច់បម្រើផលិត ជីវភាពក្នុងតំបន់ជនជាតិភាគតិច រួមចំណែកជួយជនជាតិភាគតិចភូមិភាគរស់នៅសុខដុមរមនា។ បងស្រីទ្រិញធីង៉ុកអែមនៅភូមិព្រីងលើនិយាយ៖ ខ្ញុំរងគ្រោះថ្នាក់ពលកម្ម ឥឡូវធ្វើការមិនបានដូចមុនទៀត ជីវភាពជួបការលំបាក ចំណូលមិនលំនឹងទើបគ្មានលទ្ធភាពសង់ផ្ទះថ្មី។ បានរដ្ឋអំណាចភូមិភាគឧបត្ថម្ភ៤៤លានដុង ខ្ញុំមានលក្ខណៈសង់បានផ្ទះថ្មី។ នេះក៏ជាកម្លាំងជួយខ្ញុំឈានឡើងថែទាំជីវភាពគ្រួសារ។
គ្រួសារជនជាតិភាគតិចនៅលើភូមិដ្ឋានស្រុកមីទូរីករាយពេលបានឧបត្ថម្ភគោពូជពីគម្រោង៣របស់កម្មវិធី |
នាពេលខាងមុខ គណៈកម្មាធិការបក្ស រដ្ឋអំណាចគ្រប់ថ្នាក់និងបណ្តាគណៈផ្នែក ស្រុកមីទូនឹងបន្តឃោសនាពីគោលដៅអត្ថន័យរបស់កម្មវិធីជំរុញល្បឿនផ្តល់ផ្ទេរប្រាក់ អនុវត្តបណ្តាគម្រោងដោះស្រាយការលំបាកកកស្ទះ។ តាំងពីនោះ ធានាគោលការណ៍ គោលនយោបាយជនជាតិរបស់បក្ស រដ្ឋឈានចូលជីវភាពរួមចំណែកជំរុញអភិវឌ្ឍសេដ្ឋកិច្ច-សង្គមបន្ថយក្រស្ថេរភាពក្នុងតំបន់ជនជាតិភាគតិចលើកកម្ពស់ជីវភាពសម្ភារៈស្មារតីឱ្យជនជាតិភាគតិចនៅភូមិភាគ៕
តឹងផាក
Thông tin bạn đọc
Đóng Lưu thông tin