ពូយ័ញផននៅភូមិទ្រុងញឹកឃុំឡឹមតឹងជាអ្នកមានប្រិយភាពឆ្នើមនៅភូមិភាគ |
បច្ចុប្បន្នទោះបីមានអាយុ៦៧ឆ្នាំក៏ដោយ ប៉ុន្តែពេលឃើញផ្លូវជនបទបែកតម្លុក ពូផនគប់វាល់ប្រាក់ទិញថ្ម ស៊ីម៉ងត៍រួមជាមួយកម្មាភិបាលភូមិទៅជួសជុលផ្លូវ។ ការងារទាំងនេះបានពូអនុវត្តជាច្រើនឆ្នាំកន្លង។ ពូយ័ញផនឱ្យដឹង៖ ផ្លូវជនបទបានធ្វើយូរមកហើយ រថយន្តរត់ច្រើនដូច្នេះបាក់បែកតម្លុក ពិសេសផ្លូវដែលតភ្ជាប់ឃុំថាញ់ទ្រី ទ្វឹងទឹក ថាញ់ភូ... រថយន្តចេញចូលជាញឹកញាប់ក៏ខូចបែកបាក់ ដូច្នេះពេលមាមីងបើកបរមិនប្រយ័ត្នងាយនឹងជួបគ្រោះថ្នាក់។ អាស្រ័យហេតុនេះខ្ញុំនិងកម្មាភិបាលភូមិរួមគ្នាជួសជុលដើម្បីមាមីងបើកបរបានងាយស្រួល បន្ថយគ្រោះថ្នាក់ចរាចរណ៍។ ការងារជួសជុលផ្លូវរបស់ពូបានអនុវត្តអស់រយៈពេលជាច្រើនឆ្នាំមកហើយនិងក៏ជាក្តីរីករាយ ទង្វើនេះមានអត្ថន័យជាក់ស្តែងរួមចំណែកដល់ភូមិភាគ។ ទន្ទឹមនឹងនោះពូកៀរគរមាមីងខ្មែរភូមិទ្រុងញឹកគប់វាល់ដាក់អំពូលភ្លើងអុជបំភ្លឺផ្លូវ សង់បង្គោលទង់ ដាំផ្កាទាំងសងខាងផ្លូវប្រវែងជាង១គីឡូម៉ែត្រ និងរក្សាអនាម័យស្អាតស្អំ រួមចំណែកដល់ការសម្រេចផ្លូវគំរួ ភ្លឺ បៃតង ស្អាត។ ក្រៅពីនេះពូតែងជួយអ្នកក្រនៅភូមិភាគដើម្បីឱ្យពួកគាត់ឆ្លងផុតការលំបាកក្នុងជីវភាព។ ពូលីសុខានៅភូមិទ្រុងញឹកឱ្យដឹង៖ ចិត្តសប្បុរសធម៌របស់ពូយ័ញផនចំពោះគ្រួសារខ្ញុំមិនអាចបំភ្លេចបានឡើយ។ រៀងរាល់ខែពូផនមកដល់ផ្ទះឱ្យអង្ករនិងរបស់របរប្រើប្រាស់ជាច្រើន។ គ្រួសារពូយ័ញផនរស់នៅប្រកបដោយមនោសញ្ចេតនា ស្លូតបូតនិងចែករំលែក ដូច្នេះមាមីងក្នុងភូមិស្រុកនរណាក៏គោរពស្រឡាញ់គាត់ដែរ។
សមមិត្តតាធីហុងមី-អនុប្រធានគណៈកម្មាធិការប្រជាជនឃុំឡឹមតឹងឱ្យដឹង៖ ពូយ័ញផនជាអ្នកមានប្រិយភាពឆ្នើម នៅភូមិភាគតែងមានឆន្ទៈជួយអ្នកក្រលំបាកក្នុងភូមិស្រុកនិងគប់វាល់យ៉ាងសកម្មដល់ភូមិភាគ។ ពេលដែលភូមិភាគកៀរគរថវិកាអំណោយឬអង្ករដើម្បីជួយឧបត្ថម្ភដល់អ្នកក្រ ក្រៅពីនេះពូនៅទាំងសកម្មឃោសនាចលនាមាមីងខ្មែរឱ្យគោរពនូវគោលការណ៍ គោលនយោបាយរបស់បក្ស ក្រឹត្យច្បាប់របស់រដ្ឋ។ ពិសេសរាល់ការសម្រុះសម្រួលជម្លោះគ្រួសារ ជម្លោះដីធ្លីក្នុងភូមិ ពេលមានពូចូលរួមការងារសម្រុះសម្រួលបានសម្រេចជោគជ័យ។
ថ្វីដ្បិតតែមានវ័យចាស់ក៏ដោយ ប៉ុន្តែពូយ័ញផននៅតែអស់ពីចិត្តចូលរួមគប់វាល់កសាងផ្លូវជួសជុលផ្លូវជនបទ ជួយអ្នកក្រលំបាកចូលរួមការងារសម្រុះសម្រួលនិងគប់វាល់ជាក់ស្តែងក្នុងសកម្មភាពចលនានៅភូមិភាគ... ម្ល៉ោះហើយទើបបានមាមីងក្នុងភូមិស្រុកគោរពស្រឡាញ់៕
ដាលីន-លីហាន់
Thông tin bạn đọc
Đóng Lưu thông tin