ថ្នាក់ដឹកនាំស្រុកត្រឹងដេប្រគល់ផ្ទះដល់គ្រួសារក្រនៅភូមិដាវវៀង ឃុំវៀងប៊ិញ ស្រុកត្រឹងដេ(សុកត្រាំង) |
ក្នុងឆ្នាំ២០២២-២០២៣ ស្រុកត្រឹងដេបានវិនិយោគជាង៥៤ពាន់លានដុង អនុវត្ត៦គម្រោងចំណុះកម្មវិធីទិសដៅជាតិអភិវឌ្ឍសេដ្ឋកិច្ច-សង្គមនៅតំបន់ជនជាតិភាគតិច (ហៅកាត់ថាកម្មវិធី)។ ជាក់ស្តែងគម្រោង១ស្រុកវិនិយោគជាង២០ពាន់លានដុងដើម្បីឧបត្ថម្ភដីនៅ ដីផលិត ផ្ទះនៅ ទឹកប្រើប្រាស់ឧបត្ថម្ភអភិវឌ្ឍន៍ផលិត បណ្តុះបណ្តាលរបរ បង្កការធ្វើបង្កើនចំណូលឱ្យជនជាតិភាគតិចនៅបណ្តាឃុំ ភូមិលំបាក។ គម្រោង៣អភិវឌ្ឍផលិតកសិកម្មអភិវឌ្ឍទាញយកសក្តានុភាពរបស់ភូមិភាគដើម្បីផលិតមុខទំនិញតាមប្រព័ន្ធតម្លៃ សរុបថវិកាអនុវត្តជាង៣ពាន់លានដុង។ គម្រោង៤វិនិយោគហេដ្ឋារចនាសម្ព័ន្ធចាំបាច់បម្រើផលិត ជីវភាពក្នុងតំបន់ជនជាតិភាគតិច បណ្តាអង្គភាពបុព្វហេតុរដ្ឋនៃវិស័យជនជាតិ សរុបថវិកាអនុវត្ត២៣.៤២៥.១៨៨.០០០ដុង។ គម្រោង៥អភិវឌ្ឍអប់រំបណ្តុះបណ្តាលលើកកម្ពស់គុណភាពប្រភពកម្លាំង សរុបថវិកាអនុវត្តជិត៨០០លានដុង និងគម្រោង១០ទូរគមនាគមន៍ ឃោសនាចលនាក្នុងតំបន់ជនជាតិភាគតិច ថវិកាអនុវត្តជិត១៣០លានដុង។ ទន្ទឹមនោះ លើមូលដ្ឋានប្រភពទុនបានផ្តល់ផ្ទេរ ស្រុកនៅទាំងផ្សព្វផ្សាយអនុវត្តដងផ្លូវទទឹង២ម៉ែត្រនៅភូមិបឹងទន្សា ឃុំវៀងអាង បើកទូលាយឡើង៣ម៉ែត្រ មានបណ្តោយ៨៧៥ម៉ែត្រ។ សព្វថ្ងៃ នៅបណ្តាឃុំមានជនរួមជាតិខ្មែរ រថយន្តបើកដល់មជ្ឈមណ្ឌល គ្រប់ភូមិ ឃុំមានផ្លូវបេតុងបម្រើល្អសំណូមពរដឹកជញ្ជូនកសិផលនិងការធ្វើដំណើររបស់ប្រជាជន។ ពីការអនុវត្តបណ្តាកម្មវិធី គម្រោងរបស់រដ្ឋាភិបាលឧបត្ថម្ភបានជួយមាមីងបណ្តាជនជាតិភាគតិចលំនឹងជីវភាពនិងបន្ថយក្រស្ថេរភាព ជីវភាពមាមីងខ្មែរមួយថ្ងៃកាន់តែកើនឡើង ជនបទមួយថ្ងៃកាន់តែផ្លាស់ថ្មី។ មកដល់សព្វថ្ងៃអត្រាគ្រួសារខ្មែរក្ររបស់ស្រុកថយចុះនៅ៣,៣៨% និងគ្រួសារក្បែរក្រថយចុះ៥,៤០%។ និយាយពីភាពផ្លាស់ថ្មីនៅតំបន់ជនបទ ពូស៊ើងណាត នៅភូមិទីបញឹក ឃុំវៀងអាង ស្រុកត្រឹងដេឱ្យដឹង៖ ខ្ញុំមិននឹកស្មានថាតំបន់ស្រុកស្រែយើងផ្លាស់ថ្មីបែបនេះ។ បណ្តាភូមិតែងមានផ្លូវបេតុង ផ្លូវដានទៅដល់ផ្ទះ ព្រែកធារាសាស្ត្រមានទឹកសាបជុំឆ្នាំ សាលារៀនខែងរ៉ែង ដំណាក់សុខាភិបាល អគ្គិសនីអុជបំភ្លឺ ទឹកស្អាតប្រើប្រាស់ បានរដ្ឋវិនិយោគសុក្រឹត។ សំខាន់បណ្តាគ្រួសារក្របានរដ្ឋសង់ផ្ទះឱ្យបុលទុនអាទិភាពឧបត្ថម្ភគោពូជ… ទើបមាមីងនរណាក៏ស្ងប់ចិត្តពលកម្មផលិត។ តាំងពីនោះជីវភាពមាមីងខ្មែរមួយថ្ងៃកាន់តែកើនឡើង។ រាល់ឆ្នាំ នាឱកាសបុណ្យទានរបស់ជនរួមជាតិខ្មែរ ស្រុកចាត់តាំងបង្កើតក្រុមទៅសួរសុខទុក្ខបណ្តាវត្តទក្ខិណនិកាយខ្មែរ ចាត់តាំងសួរសុខទុក្ខគ្រួសារគោលនយោបាយ កម្មាភិបាលចូលនិវត្តន៍ អ្នកមានប្រិយភាព។ ទន្ទឹមនោះសហការជាមួយគណៈជនជាតិខេត្ត ចាត់តាំងហ្វឹកហាត់ឱ្យអ្នកមានប្រិយភាពក្តាប់បណ្តាគោលការណ៍ គោលនយោបាយរបស់បក្ស ក្រឹត្យច្បាប់របស់រដ្ឋ ចាត់តាំងឱ្យអ្នកមានប្រិយភាពទៅទស្សនារៀនសូត្រនៅរដ្ឋធានីហាណូយនិងបណ្តាខេត្តភាគខាងជើង។
ដងផ្លូវជនបទនៅភូមិទីបញឹកឃុំវៀងអាង ស្រុកត្រឹងដេ(សុកត្រាំង)បានវិនិយោគរឹងមាំ |
លោកទ្រីវហ្វាងណា-ប្រធានអនុមន្ទីរជនជាតិស្រុកត្រឹងដេឱ្យដឹង៖ ច្រើនគោលនយោបាយជនជាតិបានផ្សព្វផ្សាយព្រមៗគ្នា អនុវត្តមានប្រសិទ្ធភាពទើបជីវភាពរបស់មាមីងបានលំនឹង ស្មារតីសាមគ្គីបានពង្រីក រួមជាមួយរដ្ឋអំណាចកសាងជនបទថ្មី។ តាំងពីនោះរួមចំណែកក្នុងការធានាសន្តិសុខនយោបាយ សណ្តាប់ធ្នាប់សុវត្ថិភាពសង្គមក្នុងតំបន់ជនរួមជាតិខ្មែរ។ រយៈពេលខាងមុខស្រុកនឹងសកម្មផ្សព្វផ្សាយនិងអនុវត្តល្អបណ្តាគោលនយោបាយជនជាតិ រួមចំណែកលើកកម្ពស់ជីវភាពកសាងស្រុកភូមិត្រឹងដេមួយថ្ងៃកាន់តែផូរផង់អរិយធម៌៕
សុគន្ធវឌ្ឍន
Thông tin bạn đọc
Đóng Lưu thông tin