បងស្រីទ្រឿងធីដាង (នៅកណ្តាល) និងផ្ទះបានជំនួយពីកម្មវិធីទិសដៅជាតិ
ឃុំថាញ់ភូ ស្រុកមីស្វៀង (សុកត្រាំង) ជាភូមិភាគមានជនរួមជាតិខ្មែររស់នៅច្រើន ស្រូបអត្រា៥៧,៦៩%នៃប្រជាសាស្រ្តរបស់ឃុំ។ ជីវភាពរបស់ជនរួមជាតិនាពេលបច្ចុប្បន្នមានការផ្លាស់ប្តូរគួរពណ៌នា នេះគឺជាលទ្ធផលនៃការផ្សព្វផ្សាយកម្មវិធីនិងគម្រោងជាច្រើន។ រួមជាមួយនោះគឺការប្រឹងប្រែង ស៊ូលំបាកក្នុងការពលកម្ម ជួយប្រជាជនមានលក្ខណៈបន្ថែម បង្កើនចំណូល ជីវភាពលំនឹងជាងបន្តិចម្ដងៗ។
គ្រួសារបងលីថុង នៅភូមិបឹង ឃុំថាញ់ភូ ពីមុនជាគ្រួសារក្រ ទោះបីប្តីប្រពន្ធបងខិតខំរកស៊ីក៏នៅតែមិនអាចចាកផុតភាពក្រីក្រ ព្រោះគ្រួសារគ្មានដីផលិត ប្ដីប្រពន្ធធ្វើការឈ្នួល កម្រៃគ្រប់តែប្រើចាយរាល់ថ្ងៃ ដូច្នេះមានផ្ទះមួយខ្នងរឹងមាំគឺជាក្ដីស្រមៃដ៏ឆ្ងាយ។ បានដឹងគ្រួសារបងខិតខំរកស៊ី រដ្ឋអំណាចភូមិភាគបានពិនិត្យហើយជំនួយផ្ទះមួយខ្នង ព្រមជាមួយនោះជួយឱ្យបងមានបន្ថែមមធ្យោបាយដើម្បីផលិត អាស្រ័យហេតុនោះជីវភាពប្រសើរជាងមុន។ ចែករំលែកជាមួយយើងខ្ញុំ បងស្រីទ្រឿងធីដាង-ប្រពន្ធបងលីថុងឱ្យដឹង៖ គ្រួសារខ្ញុំបានជំនួយផ្ទះនៅ និងថវិកាទិញម៉ូតូដើម្បីធ្វើជាមធ្យោបាយទៅមកនិងធ្វើការឈ្នួល បានរដ្ឋឧបត្ថម្ភ ខ្ញុំសប្បាយចិត្តណាស់ ហើយនឹងខិតខំរកស៊ី សូមអរគុណបក្សនិងរដ្ឋបានយកចិត្តទុកដាក់ជំនួយគ្រួសារខ្ញុំ។
ក៏នៅភូមិបឹង យើងខ្ញុំមកកាន់គ្រួសារបងទ្រីវស៊ីណេក៏ជាគ្រួសារបានទទួលប្រភពទុនពីកម្មវិធី គ្រួសារបងបានជំនួយផ្ទះនៅនិងជំនួយគោដើម្បីមានរបរចិញ្ចឹមជីវិត ក្រៅពីនេះ បងថែមទាំងបានបុលទុនទិញបន្ថែមគោមួយក្បាលនិងភ្លេងតន្រ្តីមួយសម្រាប់ទុកឱ្យជួលក្នុងពិធីបុណ្យ-មង្គលការ។ បានដឹង កាលមុនគ្រួសារបងគឺជាគ្រួសារត្រូវការផ្ទះនៅជាបន្ទាន់ ការងារមិនលំនឹង គេជួលអីធ្វើហ្នឹង ក្រោយពេលបានទទួលការជំនួយ សព្វថ្ងៃជីវភាពលំនឹងហើយចំណូលបានកែលម្អ។ បងស៊ីណេរីករាយឱ្យដឹង៖ ពីមុនការងាររបស់ខ្ញុំមិនលំនឹង អ្នកណាជួលអីខ្ញុំធ្វើហ្នឹង។ ពេលខ្លះចូលរួមវង់ភ្លេងពិណ្យពាទ្យរបស់វត្តអំពូយារ ចំណូលមិនលំនឹង។ ឆ្នាំ២០២៣ បានរដ្ឋជំនួយផ្ទះនៅ គោចិញ្ចឹមនិងបុលទុនទិញភ្លេងតន្រ្តីដើម្បីឱ្យជួលក្នុងពិធីបុណ្យ-មង្គលការនៅក្នុងភូមិហើយក៏មានចំណូលបន្ថែម ជីវភាពបច្ចុប្បន្នក៏បានលំនឹងជាង។ បានជីវភាពដូចសព្វថ្ងៃ ខ្ញុំត្រេកអរណាស់ ហើយសូមអរគុណការយកចិត្តទុកដាក់និងជំនួយរបស់រដ្ឋអំណាចភូមិភាគ។
ក្នុងឆ្នាំ២០២៤ ឃុំថាញ់ភូនឹងផ្សព្វផ្សាយអនុវត្ត១គម្រោងជំនួយចិញ្ចឹមគោបន្តពូជ មាន១១គ្រួបានទទួលគោ១១ក្បាល ជំនួយផ្ទះនៅចំនួន៤ខ្នង ជំនួយផ្លាស់ប្តូររបរចំនួន១០គ្រួ ទឹកប្រកបជីវភាព១៩គ្រួ កសាងហេដ្ឋាមូលដ្ឋាន១សំណង់នៅភូមិបឹង (ផ្លូវដំណាក់ផ្ដល់ទឹកចាស់) សរុបថវិកា ៩៤៤.១០៥.៥៦០ដុង។
តាមស.មភូវៀតបេន-អនុប្រធានគណៈកម្មាធិការប្រជាជនឃុំថាញ់ភូ ឆ្លងតាមការផ្សព្វផ្សាយកម្មវិធីទិសដៅជាតិអភិវឌ្ឍសេដ្ឋកិច្ច-សង្គមតំបន់ជនជាតិភាគតិចនិងតំបន់ភ្នំ ឃុំថាញ់ភូអនុវត្តបានដោយល្អ។ រយៈពេលផ្សព្វផ្សាយ ភូមិភាគបានរួមបញ្ចូលកម្មវិធី គម្រោងជាច្រើន មកដល់ពេលនេះអត្រាគ្រួសារក្រលើភូមិដ្ឋានឃុំថាញ់ភូនៅត្រឹមតែ១,០៨% និងគ្រួសារក្បែរក្រនៅ៥,៦៧%។ ភូមិភាគតែងកំណត់សារៈសំខាន់នៃការងារបន្ថយក្រ ជាពិសេសគឺចំពោះជនរួមជាតិខ្មែរ។ លើមូលដ្ឋាននោះ ប្រមូលផ្តុំអាទិភាពប្រភពកម្លាំងពីបណ្តាកម្មវិធី គម្រោងនិងគោលនយោបាយដើម្បីជំនួយទាន់ពេលឱ្យបណ្តាគ្រួសារក្រ គ្រួសារក្បែរក្រលើភូមិដ្ឋានមានជីវភាពលំនឹងជាង។
បណ្តាសមិទ្ធផលសម្រេចបានក្នុងការងារបន្ថយក្រនៅឃុំថាញ់ភូបានបញ្ជាក់យ៉ាងច្បាស់ការយកចិត្តទុកដាក់និងជំនួយទាន់ពេលរបស់បក្ស រដ្ឋនិងរដ្ឋអំណាចគ្រប់លំដាប់ថ្នាក់ចំពោះជនរួមជាតិខ្មែរ។ បណ្តាកម្មវិធី គម្រោងបានធ្វើឱ្យផ្លាស់ប្តូរទិដ្ឋភាពជនបទ ញ៉ាំងជីវភាពរបស់ប្រជាជនល្អប្រសើរជាង។
វឌ្ឍា
Thông tin bạn đọc
Đóng Lưu thông tin