ឧបត្ថម្ភរបរជូនជនរួមជាតិខ្មែរឈានឡើងចាកផុតក្រ

17:07, 18/09/2024

ពេល​កន្លង​ដោយ​ការ​ផ្សព្វ​ផ្សាយ​អនុ​វត្ត​បណ្តា​គម្រោង អនុ​គម្រោង​ចំណុះ​កម្មវិធី​ទិសដៅ​ជាតិ​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច​-សង្គម​នៅ​តំ​បន់​ជន​ជាតិ​ភាគ​តិច​ដំ​ណាក់​កាល​១ ២០២១​-២០២៥ (ហៅ​កាត់​ថា​កម្ម​វិធី​) ​ដូច​ជាៈ​ឧបត្ថម្ភ​ផ្លាស់​ប្តូរ​របរ​ឧបត្ថម្ភ​អភិ​វឌ្ឍ​ផលិត​តាម​ប្រព័ន្ធ​តម្លៃ​។ល។ ​ឆ្លង​តាម​នោះ​ជីវ​ភាព​សម្ភារៈ​ស្មារ​តី​របស់​មាមីង​នៅ​លើ​ភូមិដ្ឋាន​ស្រុក​មី​ស្វៀង (សុក​ត្រាំង) មួយ​ជំ​ហាន​ម្តង​ៗ​បាន​កែ​លម្អ​ទិដ្ឋភាព​ជនបទ​បាន​ផ្លាស់​ប្តូរ​ច្រើន​។

បងស្រីទ្រឿងធីគុក(ទី២ខាងស្តាំ)ភូមិបឹងធំឃុំថាញ់គ្វើយស្រុកមីស្វៀង(សុកត្រាំង) បានឧបត្ថម្ភផ្លាស់ប្តូររបរពីគម្រោង១
បងស្រីទ្រឿងធីគុក(ទី២ខាងស្តាំ)ភូមិបឹងធំឃុំថាញ់គ្វើយស្រុកមីស្វៀង(សុកត្រាំង) បានឧបត្ថម្ភផ្លាស់ប្តូររបរពីគម្រោង១

តាម​សមមិត្ត​ថាច់​យឿង​ញ៉ាញ​-ប្រ​ធាន​អនុ​មន្ទីរ​ជន​ជាតិ​ស្រុក​មី​ស្វៀង​ជា​មួយ​ទិស​ស្លោក៖​ "ជូន​ដង​សន្ទូច​ប្រ​សើរ​ជាង​ជូន​ត្រី​”​​ រដ្ឋ​អំ​ណាច​គ្រប់​ថ្នាក់​-កន្លែង​មាន​ជន​រួម​ជាតិ​ខ្មែរ​រស់​នៅ​ច្រើន​បាន​ធ្វើ​ឱ្យ​ជាក់​ស្តែង​នូវ​គោល​ការណ៍ គោល​នយោ​បាយ​របស់​បក្ស រដ្ឋ​សម​ស្រប​ជា​មួយ​លក្ខណៈ​ជាក់​ស្តែង​របស់​ភូមិ​ភាគ​ដើម្បី​មាន​ឱកាស​ចាក​ផុត​ក្រ​ឱ្យ​ជន​រួម​ជាតិ​ខ្មែរ​ដោយ​បានការ​ឧបត្ថម្ភ​ផ្លាស់​ប្តូរ​របរ​ដូចៈ​ទិញ​គ្រឿង​ម៉ាស៊ីន​ឧបករណ៍​បម្រើ​ការ​ផលិត​។ ជា​គ្រួ​សារ​ទទួល​ផល​គោល​នយោ​បាយ បង​ស្រី​ទ្រឿង​ធី​គុក ភូមិ​បឹង​ធំ​ ឃុំ​ថាញ់​គ្វើយ​ជា​គ្រួ​សារ​ក្រ​គ្មាន​ដី​ផលិត ឆ្នាំ​២០២៣​បាន​រដ្ឋ​អំ​ណាច​ភូមិ​ភាគ​ពិនិត្យ​ជួយ​ឧបត្ថម្ភ​១០លាន​ដុង​ពី​ប្រភព​ទុន​ផ្លាស់​ប្តូរ​របរ បង​ស្រី​ទិញ​ម៉ូតូ​ចាស់​មួយ​គ្រឿង​ទុក​ធ្វើ​ជា​មធ្យោ​បាយ​សម្រាប់​ប្តី​ទៅ​ជួស​ជុល​ម៉ូទ័រ​ព្រោះ​ការ​ងារ​នេះ​ជា​ប្រភព​ចំណូល​សំខាន់​របស់​គ្រួ​សារ។ សប្បាយ​ចិត្ត​នឹង​ការ​ជួយ​ឧបត្ថម្ភ​ទាន់​ពេល ​បងស្រី​គុក​ឱ្យ​ដឹង​៖​ តាំង​ពី​មាន​ម៉ូ​តូ​ប្តី​ខ្ញុំ​ទៅ​ជួស​ជុល​ម៉ូទ័រ​កាន់​តែ​មាន​ការ​ងាយ​ស្រួល​ជាង បន្ថយ​បាន​ការ​ចំ​ណាយ​ថ្លៃ​ម៉ូតូ​ឌុប​ពេល​ជួស​ជុល​នៅ​ឆ្ងាយ ដូច្នេះ​ប្រាក់​ចំណូល​គ្រាន់​បើ​ជាង​ពេល​មុន ខ្ញុំ​សប្បាយ​ចិត្ត​ណាស់​និង​អរគុណ​រដ្ឋ​អំណាច​ភូមិ​ភាគ​បាន​យក​ចិត្ត​ទុក​ដាក់​ឧបត្ថម្ភ គ្រួ​សារ​ខ្ញុំ​ខិ​តខំ​ធ្វើ​ការ​រក​ស៊ី​បង្កើន​ប្រាក់​ចំណូល​បន្ថែម​ឈាន​ឡើង​លំនឹង​ជីវភាព​។

ក្រៅ​ពីការ​ឧបត្ថម្ភ​យ៉ាង​សកម្ម​ស្រុក​ក៏​បាន​ផ្តោត​លើ​ការ​ផ្សព្វ​ផ្សាយ​អនុ​វត្ត​គម្រោង​៣​ជួយ​ដល់​ការ​អភិ​វឌ្ឍ​ផលិត​តាម​ប្រព័ន្ធ​តម្លៃ​ដូច​ឧបត្ថម្ភ​គោ​មេ​ដល់​គ្រួ​សារ​ក្រ ក្បែរ​ក្រ​ដើម្បី​ជួយ​ឱ្យ​ពួក​គាត់​មាន​លក្ខណៈ​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច​ទាន់​ពេល ឈាន​ឡើង​ចាក​ផុត​ក្រ។ មីង​លីវ​ធី​សេន​នៅ​ភូមិ​បឹង​ឃុំ​ថាញ់​ភូ ជា​គ្រួ​សារ​ក្រ​បច្ចុប្បន្ន​មីង​កំ​ពុង​រស់​នៅ​ជា​មួយ​កូន​ប្រុស​និង​ម្តាយ​ចាស់​ជរា​កូន​របស់​មីង​គ្មាន​ការ​ងារ​ធ្វើ​លំ​នឹង ឯ​មីង​ប្រ​កប​របរ​ដក​ស្មៅ​ឆ្លូក​ស្រូវ​ឈ្នួល​ឱ្យ​មា​មីង​នៅ​ភូមិ​ភាគ។ ដោយ​យល់​ពី​ស្ថាន​ភាព​គ្រួ​សារ​របស់​មីង​សេន ឆ្នាំ​២០២៤​រដ្ឋ​អំ​ណាច​ពិនិត្យ​ឧបត្ថម្ភ​គោ​មេ​១​ក្បាល​ដើម្បី​គ្រួ​សារ​មីង​មាន​លក្ខណៈ​អភិ​វឌ្ឍ​សេដ្ឋកិច្ច​។ “បាន​បក្ស​រដ្ឋ​យក​ចិត្ត​ទុក​ដាក់​ឧបត្ថម្ភ​គោ​មេ​១​ក្បាល​ខ្ញុំ​សប្បាយ​ចិត្ត​ខ្លាំង​ណាស់ ខ្ញុំ​នឹង​ខិត​ខំ​ថែ​ទាំ​ដើម្បី​គោ​ឆាប់​ធំ” មីង​សេន​បាន​ឱ្យ​ដឹង​ដូច្នេះ​។

ដោយ​មានការ​ឧបត្ថម្ភ​ទាន់​ពេល​ពី​បណ្តា​កម្មវិធី​គោល​នយោបាយ​របស់​បក្ស រដ្ឋ ជីវភាព​របស់​ប្រជា​ជន​ពិសេស​ជនរួម​ជាតិ​ខ្មែរ​មានការ​ផ្លាស់​ប្តូរ​យ៉ាង​សកម្ម អត្រា​គ្រួ​សារ​ក្រ​ក្នុង​ជន​ជាតិ​ភាគ​តិច​នៅ​ត្រឹម​១៨៦​គ្រួ​សារ (ឆ្នាំ​២០២៣)​ ស្រូប​អត្រា​១,៣៦%​ថយ​ចុះ​០,៤៨% ​បើ​ប្រៀប​នឹង​ឆ្នាំ​២០២២ ​សមមិត្ត​ថាច់​យឿង​ញ៉ាញ​-ប្រធាន​អនុ​មន្ទីរ​ជន​ជាតិ​ស្រុក​មីស្វៀង​ឱ្យ​ដឹង​ដូច្នេះ​។

អាច​ឃើញ​ថា បណ្តាល​គោល​នយោបាយ​ឧបត្ថម្ភ​ការ​អភិ​វឌ្ឍ​សេដ្ឋកិច្ច​នៅ​តំបន់​ជនជាតិ​ភាគតិច​បាន​និង​កំពុង​រួម​ចំ​ណែក​លើក​កម្ពស់​ជីវ​ភាព​សម្ភារៈ​ស្មារ​តី​របស់​មាមីង​ទិដ្ឋភាព​តំបន់​ជន​រួម​ជាតិ​ខ្មែរ​រស់​នៅ​ច្រើន​កាន់​តែ​មាន​ភាព​រីក​ចម្រើន​។ លទ្ធផល​ដែល​សម្រេច​បាន​បង្ហាញ​ឱ្យ​ឃើញ​ពី​ការ​យក​ចិត្ត​ទុក​ដាក់​ការ​ឧបត្ថម្ភ​របស់​បក្ស រដ្ឋ​ពិសេស​ការ​ប្តេជ្ញា​ឈាន​ឡើង​ចាក​ផុត​ក្រ​របស់​មាមីង​នៅ​ភូមិ​ដ្ឋាន​នា​ពេល​កន្លង៕

ថាញ់វ៉ាង​-លីហាន់​



ថ្ងៃចន្ទ លេខ - 37 (1.139) – 16/09/2024