ប៉ុស្តិ៍ការពារព្រំដែនវិញចូវ កងទ័ពការពារព្រំដែនសុកត្រាំងប្រគល់កូនពូជដល់គ្រួសារមានស្ថានភាពលំបាក |
រយៈពេលកន្លង ប៉ុស្តិ៍ការពារព្រំដែនវិញចូវតែងផ្សារភ្ជាប់ម៉ត់ចត់ជាមួយគណៈកម្មាធិការបក្ស រដ្ឋអំណាចតំបន់ព្រំដែនសមុទ្រ ពង្រីកកម្លាំងសម្រេចភារកិច្ចនយោបាយការពាររឹងមាំអធិបតេយ្យភាពដែនដី រក្សាសន្តិសុខនយោបាយសណ្តាប់ធ្នាប់សុវត្ថិភាពសង្គមលើភូមិដ្ឋាន។សព្វថ្ងៃមានបក្ខជន១០រូបជាកម្មាភិបាលប៉ុស្តិ៍ការពារព្រំដែនបានឧទេ្ទសនាមចូលរួមប្រជុំនៅ១០សាខាបក្ស បណ្តាអនុសង្កាត់កម្មាភិបាលប៉ុស្តិ៍ការពារព្រំដែន១៥រូបទទួលភារៈ ៤០គ្រួសារចំណុះសង្កាត់ទី១ សង្កាត់ទី២ សង្កាត់វិញភឿក ទីរួមខេត្តវិញចូវ(សុកត្រាំង)។ បក្ខជនប៉ុស្តិ៍ការពារព្រំដែនចូលរួមប្រជុំជីវភាពនៅសាខាបក្សអនុសង្កាត់ទទួលភារៈគ្រួសារពង្រីកបានតួនាទីភារៈទាន់ពេល ក្តាប់សភាពការណ៍ភូមិដ្ឋាន ជំនួយការល្អបណ្តាបញ្ហានៅមូលដ្ឋាន។ តាំងពីនោះជួយគណៈមេបញ្ជាការប៉ុស្តិ៍ស្នើគណៈកម្មាធិការបក្ស រដ្ឋអំណាច ភូមិភាគអនុវត្តច្រើនបញ្ហាជាក់ស្តែងនិងប្រសិទ្ធភាព។ ប៉ុស្តិ៍ការពារព្រំដែនវិញចូវក៏ពង្រីកតួនាទីក្នុងអនុវត្តគោលនយោបាយសុខុមាលភាពសង្គមឆ្លងតាមបណ្តាកម្មវិធី “ព្រួតដៃដើម្បីអ្នកក្រមិនទុកចោលអ្នក្រណាម្នាក់ឡើយ” “និទាឃរដូវព្រំដែនប្រជាជនបានកក់ក្តៅ” “ជំនួយជំហានប្អូនទៅសាលា-កូនចិញ្ចឹមប៉ុស្តិ៍ការពារព្រំដែន”…។ កន្លងពីនោះរួមចំណែកពង្រឹងក្តីជំនឿរបស់ប្រជាជនចំពោះបក្ស រដ្ឋ កងទ័ពនិងពង្រីកកម្លាំងរបស់ទូទាំងប្រជាជនក្នុងចូលរួមការពារអធិបតេយ្យភាពសមុទ្រ កោះ។ ដោយឡែកនាឱកាសតេតង្វៀងដាងយ៉ាបធិនឆ្នាំ២០២៤ អង្គភាពសហការជាមួយរដ្ឋអំណាច ភូមិភាគនិងសប្បុរសជនចាត់តាំងជូនអំណោយ៩៥ចំណែក តម្លៃជិត៤០លានដុងឱ្យបណ្តាគ្រួសារមានស្ថានភាពលំបាកចំណុះសង្កាត់ទី១ សង្កាត់ទី២ សង្កាត់វិញភឿក ជូនអាហារូបករណ៍៩ចំណែក សរុបតម្លៃ៤លាន៥០០ពាន់ដុងឱ្យប្អូនក្នុងកម្មវិធី “ជំនួយជំហានប្អូនទៅសាលា”។ សំខាន់គឺជូនជ្រូកព្រៃនិងពពែពូជ សរុបតម្លៃជាង២៥លានដុងឱ្យ៥គ្រួសារមានស្ថានភាពលំបាក បង្កការធ្វើដើម្បីប្រជាជនឈានឡើងចាកផុតក្រ។
ពូហ្វិញស៊ីលឿន នៅសង្កត់ទី២ជាគ្រួសារក្រ បានឧបត្ថម្ភជ្រូកពូជ។ ពូលឿនឱ្យដឹងក្រោយជាង១ខែថែទាំជ្រូកទាំង២ក្បាល ជ្រូកឆាប់ធំ ចំណីសំខាន់គឺបាយសល់ ស្មៅឬបន្លែ។ ប្តីប្រពន្ធខ្ញុំរាល់ថ្ងៃធ្វើការឈ្នួល គ្មានដីផលិតទើបគ្មានលក្ខណៈធ្វើសេដ្ឋកិច្ចអ្វី បានឱ្យជ្រូកចិញ្ចឹមគឺអរណាស់។ ខ្ញុំគិតថានិងពង្រីកបន្ថែមទម្រង់ចិញ្ចឹមជ្រូកយូរអង្វែង។ ពូលឿនឱ្យដឹងដូចេ្នះ។ ឯគ្រួសារពូង្វៀងវ៉ាំងថាំងក៏នៅសង្កាត់ទី២បានឧបត្ថម្ភទម្រង់ចិញ្ចឹមពពែទើបបានទទួលនាឱកាសតេតង្វៀងដាងយ៉ាបធិនឆ្នាំ២០២៤នេះ។ ពូថាំងឱ្យដឹង៖ មូលហេតុជ្រើសទម្រង់នេះ ព្រោះមុននេះក៏ធ្លាប់ចិញ្ចឹម ទើបមានបទពិសោធន៍។ ពូថាំងអំនួតពពែបានឧបត្ថម្ភមួនណាស់ហើយចិញ្ចឹមក៏ឆាប់ធំដោយបានប៉ុស្តិ៍ព្រំដែនចងសម្ព័ន្ធ ទើបគ្រួសារមានបន្ថែមលក្ខណៈអភិវឌ្ឍសេដ្ឋកិច្ច។ អនុសេនីយ៍ឯកហូលេវៀតក្វាង-អនុប្រធានស្នងការនយោបាយប៉ុស្តិ៍ការពារព្រំដែនវិញចូវឱ្យដឹង៖ ទម្រង់នេះបានអង្គភាពផ្សព្វផ្សាយអនុវត្តពិសោធន៍ដំបូងចំពោះ៥គ្រួសារមានស្ថានភាពលំបាកលើភូមិដ្ឋានគ្រប់គ្រង។ បណ្តាគ្រួសារក្រោយនេះ ពេលពិនិត្យគ្រប់លក្ខណៈចិញ្ចឹមដើម្បីរួមចំណែកបង្កការធ្វើបង្កើនចំណូល។ ពេលទម្រង់ពង្រីកប្រសិទ្ធភាពអង្គភាពនឹងបើកទូលាយក្នុងពេលខាងមុខ។
ប៉ុស្តិ៍ការពារព្រំដែនវិញចូវ កងទ័ពការពារព្រំដែនសុកត្រាំងសួរសុខទុក្ខបណ្តាគ្រួសារបានឧបត្ថម្ភទម្រង់ចិញ្ចឹមសត្វ |
អនុវត្តតាមពាក្យប្រៀនប្រដៅរបស់អ៊ំ “កងទ័ពនិងប្រជាជនដូចទឹកនិងត្រី” បណ្តាកងទ័ពព្រំដែនមិនបង្អង់ចែករំលែកលំបាកជាមួយប្រជាជនឆ្ពោះដល់ទិសដៅលើកកម្ពស់ជីវភាពឱ្យប្រជាជនលើភូមិដ្ឋានបោះទ័ព។ ជាមួយភារៈបានប្រគល់ប៉ុស្តិ៍ការពារព្រំដែនវិញចូវនឹងបន្តសហការកៀរគរប្រភពកម្លាំងគិតអានឱ្យប្រជាជនរួមចំណែករក្សាសន្តិសុខសណ្តាប់ធ្នាប់និងកសាងខឿនព្រំដែនទូទាំងប្រជាជនមួយថ្ងៃកាន់តែមុតមាំ៕
សុងឡេ
Thông tin bạn đọc
Đóng Lưu thông tin