គណៈប្រតិបត្តិការសមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិខេត្តចូលរួមសន្និបាតបូកសរុបការងារ៦ខែដើមឆ្នាំ២០២៤ |
បច្ចុប្បន្ន ទូទាំងខេត្តមានវត្តទក្ខិណនិកាយខ្មែរចំនួន៩៣និងសាលាទានចំនួន៣៨ មានព្រះសង្ឃ ប្រហែល២.១២៤អង្គកំពុងបួសរៀន ក្នុងនោះ មានព្រះឧបជ្ឈាយ៍១៤អង្គ ព្រះតេជគុណ១៨អង្គ ព្រះចៅអធិការ ព្រះពហុស្សូត៦៦អង្គនិងភិក្ខុ សាមណេរ២.០២៤អង្គ។ ស្ថានភាពសកម្មភាពសាសនារបស់ជនរួមជាតិ ព្រះសង្ឃខ្មែរតែងបានរដ្ឋអំណាចភូមិភាគយកចិត្តទុកដាក់ បង្កលក្ខណៈដល់អង្គការសាសនាសកម្មភាពត្រឹមត្រូវតាមពុទ្ធសាសនាតម្រូវការតាមសកម្មភាពសាសនា។ ព្រះតេជគុណត្រឹងវ៉ាំងថា-អនុប្រធានសមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិខេត្តមានសង្ឃដីកា៖ សមាគមបានណែនាំដល់សាខាសមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិបណ្តាស្រុក ទីរួមខេត្ត ក្រុងនិងវត្តទក្ខិណនិកាយខ្មែរនានាចាត់តាំងពិធីបុណ្យប្រពៃណីក្នុងឆ្នាំដូចៈ បុណ្យចូលព្រះវស្សា បុណ្យសែនដូនតា បុណ្យចេញព្រះវស្សា បុណ្យ កឋិនទាន បុណ្យអកអំបុក-ប្រណាំងទូក ង បុណ្យចូលឆ្នាំថ្មី បុណ្យបញ្ចុះខណ្ឌសីមា បុណ្យសព មង្គលការ បុណ្យកម្សាន្តស្រុក។ល។ សមស្របជាមួយទំនៀមទម្លាប់ប្រពៃណីរបស់ជនជាតិ ត្រូវតាមពុទ្ធសាសនាទក្ខិណនិកាយខ្មែរ។ គណៈប្រតិបត្តិការសមាគមក្រៅពីណែនាំព្រះសង្ឃ មាមីងពុទ្ធបរិស័ទប្រតិបត្តិល្អសកម្មភាពសាសនា ពិធីបុណ្យវប្បធម៌ប្រពៃណី សមាគមក៏បានចលនាព្រះសង្ឃតាមវត្តនានាពង្រីកល្អការងារសប្បុរសធម៌សង្គមដូចៈ គប់វាល់មូលនិធិដើម្បីអ្នកក្រ ថែទាំសុខភាពឱ្យអ្នកក្រ ចិញ្ចឹមបីបាច់ថែរក្សាមនុស្សចាស់ឯកោ ឧបត្ថម្ភជំរុញការសិក្សា ជំរុញចំណេះដឹង ឧបត្ថម្ភថ្នាក់មេត្តាធម៌ ជូនអំណោយដល់អ្នកក្រ ជួយគ្រួសារជួបការលំបាក គ្រោះអាសន្ន កសាងផ្លូវជនបទ ផ្តល់សៀវភៅដល់សិស្សក្រ។ល។ ក្នុងឆ្នាំ២០២៣ សរុបថវិកា១២ពាន់៩៨២លានដុង និងអង្កររាប់រយតោន។ រៀងរាល់ឆ្នាំ សមាគមព្រះសង្ឃសាមគ្គីសេ្នហាជាតិខេត្ត តែងរក្សាចាត់តាំងពិធីប្រឡងពុទ្ធិកបឋមសិក្សាបាលីរងនិងត្រួតពិនិត្យទទួលស្គាល់បញ្ចប់កម្មវិធីពុទ្ធិកបឋមសិក្សាបាលីរងសម្រាប់ព្រះសង្ឃ។ ឆ្នាំសិក្សា២០២៣-២០២៤ គណៈប្រតិបត្តិការសមាគមបានសហការជាមួយមន្ទីរអប់រំនិងបណ្តុះបណ្តាលស្រុកត្រឹងដេ ចាត់តាំងពិធីប្រឡងបញ្ចប់ពុទ្ធិកបឋមសិក្សាបាលីរងនិងត្រួតពិនិត្យ ទទួលស្គាល់ការបញ្ចប់កម្មវិធីពុទ្ធិកបឋមសិក្សាបាលីរងបានចាត់តាំងនៅវត្តទក្ខិណាវ័នពោធិព្រឹក្ស ទីរួមស្រុកលិតហូយធឿង ស្រុកត្រឹងដេ(សុកត្រាំង) មានព្រះសង្ឃចំនួន៩០អង្គចូលរួមប្រឡង។ រដូវវិស្សមកាលឆ្នាំ២០២៤ វត្តនានាបើកបង្រៀនអក្សរខ្មែរបាន៣១០ថ្នាក់ ចាប់ពីថ្នាក់ទី១ដល់ថ្នាក់ទី៥ សរុបសិស្សចំនួន៩.៥៧៦ប្អូននិងពុទ្ធិកបឋមសិក្សាបាលីរង៤៥ថ្នាក់ សរុបសមណសិស្ស៤៧២អង្គនិងធម្មវិន័យចំនួន៣ថ្នាក់ មាន១៩អង្គចូលរួមសិក្សា។ ក្នុងពេលសម្តែងព្រះធម្មទេសនា សមាគមតែងតែណែនាំដល់ព្រះចៅ អធិការតាមវត្តនានាឱ្យណែនាំពុទ្ធបរិស័ទប្រតិបត្តិតាមធម៌អាថ៌វិន័យ ណែនាំព្រះសង្ឃ អាចារ្យ គណៈកម្មការវត្តនិងពុទ្ធបរិស័ទគោរពតាមគោលការណ៍របស់បក្ស ក្រឹត្យច្បាប់របស់រដ្ឋ លើកកម្ពស់ស្មារតីប្រុងប្រយ័ត្ន ទប់ស្កាត់នូវល្បិចកល“ប្រែប្រួលសន្តិភាព” ចូលរួមការពារបរិស្ថាន សកម្មសាទរការចលនា“ទូទាំងប្រជាជនសាមគ្គីកសាងជនបទថ្មី ទីក្រុងអរិយធម៌ ”សាទរទិវាដើម្បីអ្នកក្រ”។ ព្រះសង្ឃ គណៈកម្មការវត្តព្រែកអណ្តើក ឃុំថាញ់ភូ ស្រុកមីស្វៀង (សុកត្រាំង) ប៉ុន្មានឆ្នាំកន្លង ក្រៅពីសកម្មភាពសាសនានៅទាំងសកម្មឃោសនា ចលនាព្រះសង្ឃ មាមីងពុទ្ធបរិស័ទចូលរួមយ៉ាងសកម្មក្នុងការងារសង្គម កសាងជនបទថ្មី។ល។ ព្រះតេជគុណឡឹមច័ន្ទសំណាង ពហុស្សូតមានសង្ឃដីកា៖ ព្រះសង្ឃនិងគណៈកម្មការវត្តបានកៀរគរមាមីងពុទ្ធបរិស័ទគប់វាល់ថវិកាជាង១០ពាន់លានដុងដើម្បីកសាងឧបដ្ឋានសាលា ព្រះពុទ្ធបដិមា បើកទូលាយផ្លូវចូលវត្ត ក្រាលឥដ្ឋក្នុងបរិវេណវត្ត។ល។ ក្រៅពីនេះ នៅទាំងកៀរគរមាមីងពុទ្ធបរិស័ទជាង១ពាន់លានដុង ដើម្បីកសាងផ្លូវដាននិងសង់ស្ពានជនបទសម្រាប់មាមីងធ្វើដំណើរទៅមក ដឹកជញ្ជូនកសិផលយ៉ាងងាយស្រួល។ ពូឡឹមរឿ-អនុប្រធានគណៈកម្មការវត្តព្រែកអណ្តើកឱ្យដឹង៖ មុននេះ ឃើញការលំបាករបស់ភូមិភាគ ព្រះសង្ឃនិងគណៈកម្មការវត្តបានឯកភាពបរិច្ចាគដីប្រហែល២០.០០០ម២ដើម្បីរដ្ឋសង់សាលាបឋមសិក្សាថាញ់ភូ៣(មីស្វៀង) មជ្ឈមណ្ឌលបណ្តុះបណ្តាលរបរនិងអប់រំអចិន្ត្រៃយ៍របស់ស្រុកនិងសាលាអនុវិទ្យាល័យជនជាតិអន្តេវាសិកថាញ់ភូ (មីស្វៀង) ដើម្បីជួយកូនចៅជនរួមជាតិនិងព្រះសង្ឃបានរៀនសូត្រ បង្កើនចំណេះដឹង បណ្តុះបណ្តាលរបរ ដោះស្រាយការងារធ្វើ។
នាពេលខាងមុខ សមាគមព្រះសង្ឃសាមគ្គីសេ្នហាជាតិខេត្តនឹងបន្តចលនាប្រមូលផ្តុំសាមគ្គីក្នុងព្រះសង្ឃនិងពុទ្ធបរិស័ទខ្មែរ ដើម្បីរាល់សកម្មភាពរបស់សមាគមឱ្យមានរបៀបលំនឹងនិងអភិវឌ្ឍតាមពាក្យស្លោក “សាសនា-ជនជាតិ-សង្គមនិយម”លើកកម្ពស់ស្មារតីស្នេហាជាតិ ចូលរួមកាន់តែច្រើនក្នុងការងារសង្គម ដើម្បីរួមចំណែកកសាងភូមិស្រុកកាន់តែសម្បូរសប្បាយ៕
ដាលីន-លីហាន់
Thông tin bạn đọc
Đóng Lưu thông tin