លោកលីវ៉ាំងតាយ(ខាងស្តាំ)កម្មាភិបាលរណសិរ្សភូមិគំរូ |
ឆ្នាំ២០០២ដោយបានប្រជាជននិងគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមឃុំភូតឹងតែងតាំងជាប្រធានគណៈការងាររណសិរ្សភូមិភឿកហ្វា លោកលីវ៉ាំងតាយជាគំរូសម្រេចល្អភារកិច្ចដែលបានប្រគល់ កសាងផែនការ សកម្មសហការជាមួយអង្គការ ជាសមាជិកអនុវត្តល្អលក្ខន្តិកៈសហការនៅភូមិភាគរួមចំណែកលើកកម្ពស់ប្រសិទ្ធភាពការងាររណសិរ្សនៅភូមិភាគ។សំណេះសំណាលជាមួយយើងខ្ញុំលោកតាយឱ្យដឹង៖ដើម្បីតបនូវក្តីទំនុកចិត្តរបស់ប្រជាជនខ្ញុំតែងលើកកម្ពស់ស្មារតីក្នុងការអនុវត្តភារកិច្ចដែលបានប្រគល់។ចុះមូលដ្ឋានក្តាប់ស្ថានភាព ស្តាប់មតិរបស់ប្រជាជនដើម្បីធ្វើសេនាធិការស្នើដល់គណៈកម្មាធិការបក្ស-រដ្ឋអំណាចរបស់ភូមិភាគ បង្កក្តីទំនុកចិត្តនិងស្របមតិរបស់ប្រជាជនក្នុងការអនុវត្តបណ្តាការចលនាអាស្រ័យរណសិរ្សបំផុសចលនា។
អនុវត្តប្រសិទ្ធភាពការចលនា“ដើម្បីអ្នកក្រ”។ លោកតាយបានចលនាសប្បុរសជនជាអំណោយរាប់ពាន់ចំណែករួមមានអង្ករនិងទេយ្យវត្ថុមួយចំនួនដើម្បីជូនអ្នកក្រលើភូមិដ្ឋានភូមិភឿកហ្វា ដោយទឹកប្រាក់ជាង៥០០លានដុង ចលនាកសាងផ្ទះជូនគ្រួសារក្របានចំនួន១៤ខ្នង ដោយទឹកប្រាក់៧៤០លានដុង។ទន្ទឹមនឹងនោះនៅទាំងសហការជាមួយរណសិរ្សនិងបណ្តាអង្គការមហាជនផ្សព្វផ្សាយចលនាកសាងជនបទថ្មី ជាក់ស្តែងដូចចាត់តាំងផ្សព្វផ្សាយចលនាទូទាំងប្រជាជនសាមគ្គីកសាងជនបទថ្មី ក្រុងអរិយធម៌ ចលនាកសាងគ្រួសារវប្បធម៌។ល។ បានចំនួន៥៥លើកដោយមានប្រជាជនចូលរួម២.១៥០នាក់។ ចលនាប្រជាជនកាប់ឆ្ការស្មៅ កសាងបង្គោលទង់ របងនិងដាំផ្កាតាមដងផ្លូវជនបទដោយមានប្រវែង៥០០ម៉ែត្រ ចលនាសប្បុរសជននិងប្រជាជននៅភូមិភាគគប់វាល់ថវិកាចំនួន៦០០លានដុងដើម្បីកសាងស្ពានជនបទចំនួន១៧សម្រាប់មាមីងធ្វើដំណើរទៅមកបានងាយស្រួល។ ទន្ទឹមនោះ លោកតាយនៅទាំងសហការបណ្តាសមាគមនានាណែនាំជំនួយទុនពូជដំណាំ សត្វចិញ្ចឹមដើម្បីប្រជាជនពង្រីកសេដ្ឋកិច្ច លំនឹងជីវភាពគ្រួសារ។ ក្រៅពីនោះ លោកនៅទាំងរួមជាមួយគណៈការងាររណសិរ្សភូមិចូលរួមការងារសម្រុះសម្រួលបានសម្រេចចំនួន២២ករណី។ល។តាមនោះរួមចំណែកបង្កទំនុកចិត្តរបស់ប្រជាជនចំពោះរដ្ឋអំណាច។
វាយតម្លៃពីលោកលីវ៉ាំងតាយ ស.មទ្រឿងង៉ុកធ្វី-អនុប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមឃុំភូតឹងឱ្យដឹង៖ ជាមួយនាទីជាប្រធានគណៈការងាររណសិរ្សភូមិភឿកហ្វា ពូតាយតែងគំរូក្នុងការអនុវត្តបណ្តាគោលនយោបាយរបស់បក្សនិងក្រឹត្យច្បាប់របស់រដ្ឋ ធ្វើល្អនាទីជាស្ពានតភ្ជាប់រវាងបក្ខភាគ-រដ្ឋអំណាចចំពោះប្រជាជន រួមចំណែកបង្កភាពស្របមតិពង្រឹងផែនមហាសាមគ្គីជនជាតិនៅភូមិភាគពីមួយថ្ងៃកាន់តែរឹងមាំ។
ជាមួយទង្វើជាក់ស្តែង ក្នុងពេលកន្លង លោកលីវ៉ាំងតាយបានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមស្រុកនិងគណៈកម្មាធិការប្រជាជនឃុំស្ងើចសរសើរ។ លោកសក្តិសមជាគំរូដើម្បីមិត្តរួមអាជីពយកតម្រាប់៕
ថាញ់វ៉ាង
Thông tin bạn đọc
Đóng Lưu thông tin