ជីវភាពជនរួមជាតិខ្មែរនៅឃុំមីធ្វឹងមានភាពវិវឌ្ឍ

08:30, 19/09/2024

តាំង​ពី​ពេល​ផ្សព្វ​ផ្សាយ​កម្ម​វិធី​ទិស​ដៅ​ជាតិ​ បំ​ផុត​គឺ​កម្ម​វិធី​ទិស​ដៅ​ជាតិ​អភិ​វឌ្ឍ​សេដ្ឋកិច្ច​-​សង្គម​តំបន់​ជន​ជាតិ​ភាគ​តិច​និង​តំ​បន់​ភ្នំ​ដំ​ណាក់​កាល​១ ឆ្នាំ​២០២១-​២០២៥ (ហៅ​កាត់ថាកម្មវិ​ធី​) ទើប​ជីវ​ភាព​សម្ភារៈ​និង​ស្មារ​តី​របស់​ប្រជា​ជន​លើ​ភូមិដ្ឋាន​ឃុំ​មី​ធ្វឹង​ ស្រុក​មី​ទូ (សុក​ត្រាំង​) តែងកើន​ឡើង​ ទិដ្ឋភាព​ភូមិ​ស្រុក​មាន​ភាព​អភិ​វឌ្ឍ​យ៉ាង​ខ្លាំង​។

បងស្រីទ្រិញធីង៉ុក (ខាងស្តាំ) នៅភូមិទំពក់សក់បេ១ ឃុំមីធ្វឹង ស្រុកមីទូ (សុកត្រាំង) រីករាយពេលបានរដ្ឋជំនួយផ្ទះនៅ

បងស្រីទ្រិញធីង៉ុក (ខាងស្តាំ) នៅភូមិទំពក់សក់បេ១ ឃុំមីធ្វឹង ស្រុកមីទូ (សុកត្រាំង)

រីករាយពេលបានរដ្ឋជំនួយផ្ទះនៅ

តាម​សមមិត្ត​ផាង​ថាញ់​ខាយ​-អនុ​ប្រធាន​គណៈ​កម្មា​ធិការ​ប្រជា​ជន​ឃុំ​មី​ធ្វឹង​ ឆ្នាំ​២០២៣​និង​ឆ្នាំ​២០២៤ ដោយ​បាន​បែង​ពី​ប្រ​ភព​ទុន​កម្ម​វិធី​ គណៈ​កម្មា​ធិការ​បក្ស រដ្ឋ​អំ​ណាច​ឃុំ​បាន​ផ្សព្វ​ផ្សាយ​អនុ​វត្ត​គម្រោង​១ ក​សាង​ផ្ទះ​នៅ​ឱ្យ​គ្រួ​សារ​ក្រ​ចំនួន​២០​គ្រួ​ ជំ​នួយ​បង្វែរ​របរឱ្យ​គ្រួ​សារ​ក្រ​ចំនួន​៣​គ្រួ​ គម្រោង​៤ ឃុំ​បាន​វិនិ​យោគ​កសាង​ដង​ផ្លូវ​ចូល​អគារ​ប្រជុំ​ជីវភាព​សហគមន៍​ភូមិ​ទំ​ពក់​សក់​បេ​១ សរុប​ថវិកា​ជាង​១​ពាន់​លាន​ដុង​។ល​។ ជា​គ្រួ​សារ​បាន​ទទួល​ផល​ពី​គោល​នយោ​បាយ បង​ស្រី​ទ្រិញ​ធី​ង៉ុក​នៅ​ភូមិ​ទំ​ពក់​សក់​បេ​១ ឃុំ​មី​​ធ្វឹង​បាន​ឱ្យ​ដឹង​៖ ដោយ​បាន​រដ្ឋ​ជំ​នួយ​៤៤​លាន​ដុង ខ្ញុំ​បុល​បន្ថែម​៤០​លាន​ដុង​ទៀត​​សម្រាប់​សង់​ផ្ទះ​​បាន​រឹង​មាំ ខ្ញុំ​រីក​រាយ​និង​អរ​គុណ​បក្ស​និង​រដ្ឋ​ណាស់​ដែល​បាន​យក​ចិត្ត​ទុក​ដាក់​ឧបត្ថម្ភ​​មាន​ផ្ទះ​រឹង​មាំ​ គ្រួ​សារ​ខ្ញុំ​មិន​បា​រម្ភ​ពី​ភ្លៀង​លេច​ដូច​ពី​មុន​ទៀត​ឡើយ​។ បាន​ដឹង​ បង​ង៉ុក​ជា​គ្រួ​សារ​ក្រ គ្មាន​ដី​ផលិត​ ប្តី​ប្រពន្ធ​បង​ធ្វើ​ការ​ឈ្នួល​សម្រាប់​ផ្គត់​ផ្គង់​ជីវភាព​គ្រួ​សារ ប្រាក់​បាន​មក​គ្រប់​តែ​ចាយ​វាយ​ក្នុង​គ្រួ​សារ ម៉្លោះ​ហើយ​​គ្មាន​លទ្ធភាព​សង់​ផ្ទះ​បាន​រឹង​មាំ សព្វ​ថ្ងៃ​បាន​រដ្ឋ​អំ​ណាច​ពិ​និត្យ​សង់​ផ្ទះ​ឱ្យ​ខ្ញុំ​មាន​កន្លែង​នៅ​បាន​លំ​នឹង​ស្ងប់​ចិត្ត​ពល​កម្ម​ផលិត ឈាន​ឡើង​ចាក​ផុត​ក្រ។ ទន្ទឹម​នឹង​ផ្សព្វ​ផ្សាយ​អនុ​វត្ត​គម្រោង​១ គម្រោង​៤ ឃុំ​នៅ​ទាំង​សកម្ម​អនុ​វត្ត​គម្រោង​៣ គឺ​ជំ​នួយ​អភិ​វឌ្ឍ​ផលិត​តាម​ប្រព័ន្ធ​តម្លៃ (​ពង្រីក​ការ​ផលិត​ ការ​ងារ​បង្ក​បងើ្កន​ផល​សហគមន៍) ដើម្បី​មា​មីង​មាន​លក្ខណៈ​ពង្រីក​ការ​ផលិត​។ ឆ្នាំ​២០២៤ ឃុំ​ជំ​នួយ​គោ​ចំនួន​២៨​ក្បាល​ជា​មួយ​ថវិកា​ជាង​៤០០​លាន​ដុង។ គ្រួ​សារ​ពូ​ឡឹម​ស៊ី​ណា ភូមិ​ទំ​ពក់​សក់​សេ​១ ឃុំ​មី​ធ្វឹង​ ជាគ្រួ​សារ​ក្រ​រស់​នៅ​ម្នាក់​ឯង​ រាល់​ថ្ងៃ​​ពូធ្វើ​ការ​សំ​ណង់​សម្រាប់​ផ្គត់​ផ្គង់​ជីវ​ភាព​រស់​នៅ ឆ្នាំ​២០២៤ បាន​រដ្ឋ​អំ​ណាច​ពិនិត្យ​ជំនួយ​គោ​២​ក្បាល​តាម​គម្រោង​៣ ពីការ​ជំ​នួយ​អភិ​វឌ្ឍ​ផលិត​តាម​ប្រព័ន្ធ​តម្លៃ​។ រីក​រាយ​ការ​ជំ​នួយ​នេះ​ ពូ​ស៊ី​ណា​បាន​ឱ្យ​ដឹង​៖ អរ​គុណ​បក្ស​និង​រដ្ឋ​ណាស់​ដែល​បាន​ជំនួយ​គោឱ្យ​គ្រួ​សារ​ខ្ញុំ​ ដូច្នេះ​ខ្ញុំ​នឹង​ខិត​ខំ​ថែ​ទាំ​គោ​ឱ្យ​បាន​ល្អ។ ក្រោយ​ពី​ផ្សព្វ​ផ្សាយ​បណ្តា​កម្ម​វិធី​គម្រោង​របស់​បក្ស​និង​រដ្ឋ​ចំពោះ​ជន​រួម​ជាតិ​ខ្មែរ​ទើប​ជីវ​ភាព​របស់​មា​មីង​មាន​ភាព​វិវត្តន៍​យ៉ាង​សកម្ម​។ អត្រា​គ្រួ​សារ​ក្រ​របស់​ឃុំ​ឆ្នាំ​២០២២​គឺ​២,៣៤​% ថយ​ចុះ​នៅ​ត្រឹម​តែ​០,៩៦% (ឆ្នាំ​២០២៣) ការ​ងារ​បណ្តុះ​បណ្តាល​របរ ដោះ​ស្រាយ​ការ​ងារ​ធ្វើ​ឱ្យ​ពលករ​ក្រ សម្រេច​៨០% បើ​ប្រៀប​នឹង​ផែន​ការ​។ល​។ ដើម្បី​អនុ​វត្ត​មាន​ប្រសិទ្ធភាព​បណ្តា​កម្មវិធី​គម្រោង​ ពេល​ខាង​មុខ​ គណៈ​កម្មា​ធិការ​​បក្ស រដ្ឋ​អំណាច​ភូមិ​ភាគ​បាន​សហការ​អនុ​វត្ត​ល្អ​ដើម្បី​ជន​រួម​ជាតិ​ខ្មែរ​មាន​លក្ខណៈ​ពលកម្ម​ផលិត​ ឆាប់​បាន​ចាក​ផុត​ក្រ។ សមមិត្ត​ឡេ​ផាង​អ៊ុកលើង​-ប្រធាន​គណៈ​កម្មា​ធិការ​ប្រជា​ជនឃុំ​មី​ធ្វឹង​បានឱ្យ​ដឹង​ដូច្នេះ​។

អាច​និ​យាយ​បាន​ថា កម្ម​វិធី​ទិស​ដៅ​ជាតិ​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច​-សង្គម​តំបន់​ជន​ជាតិ​ភាគ​តិច​លើ​ភូមិដ្ឋាន​ឃុំ​មី​ធ្វឹង​បាន​ផ្សព្វ​ផ្សាយ​អនុវត្ត​ទាន់​ពេល​និង​មាន​ប្រសិទ្ធភាព​។ តាម​នោះ​ រួម​ចំណែក​លើក​កម្ពស់​ជីវ​ភាព​សម្ភារៈ​និង​ស្មារ​តី​ឱ្យ​មាមីង​ ទិដ្ឋ​ភាព​តំបន់​ដែល​មាន​ជន​រួម​ជាតិ​ខ្មេរ​រស់​នៅ​កុះ​ករ​មិន​បង្អង់​អភិ​វឌ្ឍ៕  

ថាញ់វ៉ាង​-សុផល



ថ្ងៃចន្ទ លេខ - 37 (1.139) – 16/09/2024