កសិករភូមិបឹងឡុងបរិច្ចាគដីសម្រាប់រដ្ឋបើកផ្លូវសម្រេចបទដ្ឋានជនបទថ្មី |
ដោយមានជនរួមជាតិខ្មែររស់នៅជាង៧៨% រយៈពេលកន្លង សមាគមកសិករឃុំឡុងភូស្រុកឡុងភូ បានជំរុញការរៀនសូត្រនិងធ្វើតាមសតិអារម្មណ៍សីលធម៌ ឥរិយាបថហូជីមិញដោយមានទង្វើជាក់ស្តែង។ តាមនោះសមាជិកកសិករប្រឡងប្រណាំងកសាងអង្គការសមាគមកាន់តែរឹងមាំ ម្ចាស់ការច្នៃប្រឌិតបង្កើតអាជីព អភិវឌ្ឍកសិកម្មដោយចីរភាព កសិករធ្វើមាន ជនបទស៊ីវិល័យទំនើប។ ស.មយឿងថាញ់តុង-ប្រធានសមាគមកសិករឃុំឡុងភូឱ្យដឹង៖ អនុវត្តសេចក្តីសម្រេចនៃមហាសន្និបាត បក្ខភាគឃុំឡុងភូអាណត្តិកាល២០២០-២០២៥ សមាគមកសិករឃុំបានច្បាមនិងប្រមូលផ្តុំកសាងពង្រឹងអង្គការសមាគមនិងការចលនាកសិករសាមគ្គីខិតខំសម្រេចភារកិច្ច។ ពិសេសគឺចលនាសមាជិករៀនសូត្រនិងធ្វើតាមសតិអារម្មណ៍សីលធម៌ឥរិយាបថហូជីមិញ បង្កយ៉ាងសកម្មក្នុងការផលិតកសិកម្មជនបទបំផុតគឺក្នុងសមាជិកកសិករជាជនជាតិខ្មែរ អនុវត្តបណ្តាការចលនាសម្រេចប្រសិទ្ធភាព។ សមាគមកសិករឃុំសហការផ្សព្វផ្សាយបាន១១៥លើក មានសមាជិកជិត៦.០០០រូបចូលរួម។ ទន្ទឹមនោះ គួបផ្សំការបំផុសចលនាសមាជិកកសិករចុះឈ្មោះរៀនសូត្រនិងធ្វើតាមអ៊ំ រាល់ឆ្នាំសម្រេចជាង៩៥% ពិសេសឆ្នាំ២០២៣ មានសមាជិកចំនួន១.៤៩០រូប ចុះឈ្មោះរៀនសូត្រនិងធ្វើតាមអ៊ំសម្រេច៩៨%។ ពង្រីកតួនាទីភារៈរបស់សមាគមកសិករពីកសិកម្ម កសាងជនបទថ្មី កសាងវណ្ណៈកសិករ។ល។ អនុវត្តតាមពាក្យដំបូន្មានរបស់អ៊ំ “ប្រឡងប្រណាំងគឺស្នេហាជាតិ ស្នេហាជាតិត្រូវប្រឡងប្រណាំង”។ ក្នុងឆ្នាំ២០២៣អភិវឧ្ឍសមាជិកកសិករថ្មីបានចំនួន៤៦រូប សរុបចំនួនសមាជិកគឺ១.៥១៣រូប។ ការរៀនសូត្រនិងត្រាប់តាមគំរូអ៊ំពីការឈានឡើងធ្វើមានស្របច្បាប់ ឆ្នាំ២០២៣សមាគមចាត់តាំងកិច្ចបំផុសចលនាបាន៤០លើក ពីកសិករប្រឡងប្រណាំងផលិតធ្វើអាជីវកម្មពូកែមាន២.០០០រូបចូលរួម តាមនោះបានពិនិត្យទទួលស្គាល់សម្រេចកិត្តិនាមផលិតធ្វើអាជីវកម្មពូកែចំនួន១.០៣៨គ្រួសារសម្រេច៥៥,៨%។ តាមនោះជួយឱ្យសមាជិកពង្រីកការច្នៃប្រឌិត ស្មារតីសាមគ្គីជួយគ្នាទៅវិញទៅមក បណ្តាគ្រួសារផលិតធ្វើអាជីវកម្មពូកែ បានជួយគ្រួសារក្ររួមគ្នាពង្រីកសេដ្ឋកិច្ចគ្រួសារ ដូចជួយទុន សម្ភារៈ ពូជដំណាំ កម្លាំងពលកម្ម ដោះដូរបទពិសោធន៍ក្នុងការផលិត។ល។ រួមចំណែកជួយសមាជិកកសិករ៥គ្រួសារចាកផុតក្រ ៧គ្រួសារចាកផុតក្បែរក្រ បង្កើនគុណភាព សាខាសមាគមមិននៅសមាជិកកសិករក្រ។ ស.មត្រឹងសាង-លេខាសាខាបក្សភូមិបឹងឡុង ឃុំឡុងភូឱ្យដឹង៖ អនុវត្តការចលនាកសិកររៀនសូត្រនិងធ្វើតាមអ៊ំ កសិករក្នុងភូមិបានចូលរួមយ៉ាងសកម្ម ធ្វើផ្លូវដាននៅភូមិ (ពីបឹងឡុងដល់បឹងធំ) ដោយមានប្រវែង២.០០០ម៉ែត្រ សម្រេចជនបទថ្មីបានប្រជាជនបរិច្ចាគដីឱ្យរដ្ឋកសាង។ ពេលដងផ្លូវកសាងសម្រេច យើងខ្ញុំខិតខំចលនាប្រជាជនគប់វាល់កសាងអគ្គិសនីថាមពលព្រះអាទិត្យតាមដងផ្លូវកសាងបង្គោលទង់ ធ្វើរបង ដាំឈើម្លប់ ដាំផ្កា បង្កទិដ្ឋភាព ធ្វើឱ្យដងផ្លូវស្អាត-បៃតងនិងសុវត្ថិភាព រួមចំណែកជាមួយបក្ខភាគឃុំឡុងភូសម្រេចក្នុងការកសាងជនបទថ្មី។
ជាមួយស្មារតីឆ្លងកាត់លំបាក ភារៈផ្លាស់ថ្មីច្នៃប្រឌិតនិងអភិវឌ្ឍសកម្ម គប់វាល់កម្លាំងនិងថវិកាក្នុងការកសាងភូមិស្រុក សមាគមកសិករឃុំឡុងភូនឹងបន្តកសាងសមាគមមួយថ្ងៃកាន់តែរឹងមាំ ពង្រីកតួនាទីភារៈរបស់កសិករ ជំរុញអនុវត្តការចលនារៀនសូត្រនិងធ្វើតាមសតិអារម្មណ៍សីលធម៌ឥរិយាបថហូជីមិញមួយថ្ងៃកាន់តែមានប្រសិទ្ធភាព៕
សុក្កា
Thông tin bạn đọc
Đóng Lưu thông tin