គោលនយោបាយបានចូលក្នុងជីវភាព

13:41, 17/09/2024

គណៈ​កម្មា​ធិការ​បក្ស រដ្ឋ​អំ​ណាច​គ្រប់​ថ្នាក់​ស្រុក​មី​ស្វៀង​(សុក​ត្រាំង​) តែង​សកម្ម​ខ្នះ​ខ្នែង​ក្នុង​ការ​អនុ​វត្ត​គួប​ផ្សំ​បណ្តា​គោល​នយោបាយ​វិនិយោគ​អភិវឌ្ឍ​នៅ​តំបន់​ជន​រួម​ជាតិ​ខ្មែរ​ពង្រីក​មាន​ប្រសិទ្ធ​ភាព​ ដូច្នេះ​ ជីវភាព​របស់​ជន​រួម​ជាតិ​កាន់​តែ​បាន​លើក​កម្ពស់​ ទិដ្ឋភាព​ជនបទ​រីក​ចម្រើន​ឥត​ឈប់​ឈរ​។

ដោយសារគោលនយោបាយវិនិយោគតំបន់ជនរួមជាតិខ្មែរនៅស្រុកមីស្វៀង ផ្លូវជនបទបានកសាងរឹងមាំ
ដោយសារគោលនយោបាយវិនិយោគផ្លូវជនបទនៅតំបន់ជនរួមជាតិខ្មែរនៅស្រុកមីស្វៀងបានកសាងរឹងមាំ

ប៉ុន្មាន​ឆ្នាំ​កន្លង ស្រុក​មី​ស្វៀង​បាន​ផ្តោត​លើ​ការ​ផ្សព្វ​ផ្សាយ​ព្រម​ៗ​គ្នា ប្រសិទ្ធ​ភាព​នូវ​កម្មវិធី​ទិស​ដៅ​ជាតិ​ចំ​នួន​៣​គឺ​ការ​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច​-​សង្គម​នៅ​តំបន់​ជន​ជាតិ​ភាគតិច​និង​តំបន់​ភ្នំ​ កម្មវិធី​ទិស​ដៅ​ជាតិ​កសាង​ជនបទ​ថ្មី​និង​កម្ម​វិធី​ជាតិ​បន្ថយ​ក្រស្ថេរ​ភាព​នាំ​មក​នូវភាពជាក់​ស្តែង។ ជាក់​ស្តែង ដំ​ណាក់​កាល​២០១៩​-២០២៤ កម្ម​វិធី​ទិស​ដៅ​ជាតិ​កសាង​ជនបទ​ថ្មីបាន​ដាក់​ឱ្យ​ប្រើ​ប្រាស់​សំ​ណង់​ចំនួន​២៦៩ សរុប​ថវិកា​ជាង​២.២១៧​ពាន់​លាន​ដុង។ បច្ចុប្បន្ន​ ទូទាំង​ស្រុក​មាន​៨​ឃុំ​បាន​សម្រេច​ស្តង់​ដារ​ជនបទ​ថ្មី​លើក​កម្ពស់​និង​១​ឃុំ​សម្រេច​ស្តង់​ដារ​ជនបទ​ថ្មី​គំរូ​។ ដោយ​ឡែក​កម្ម​វិធី​ទិស​ដៅ​ជាតិ​បន្ថយ​ក្រ​ស្ថេរ​ភាព​និង​កម្ម​វិធី​ទិស​ដៅ​ជាតិ​អភិ​វឌ្ឍ​សេដ្ឋកិច្ច​-សង្គម​នៅ​តំបន់​ជន​ជាតិ​ភាគ​តិច​ ស្រុក​បាន​ឧបត្ថម្ភ​អភិ​វឌ្ឍ​ផលិត​ដើម្បី​បង្កើត​របរ​សម្បូរ​បែប​ឱ្យ​១០០​គ្រួ​សារ ​វិនិ​យោគ​៩០​សំ​ណង់​ក​សាង​ផ្លូវ​ជនបទ​ចំនួន​៤ សំណង់​សង់​ថ្មី​និង​ជួស​ជុល​ផ្សារ ឧបត្ថម្ភ​ផ្ទះ​នៅ​ ដីនៅ​ឱ្យ​គ្រួ​សារក្រ បណ្តុះ​បណ្តាល​របរ​ឱ្យ​សិក្ខា​កាម​ចំនួន​១.០០០រូប​។ល។ រួម​ចំ​ណែក​កែ​លម្អ​ជីវភាព​ជន​រួម​ជាតិ​ខ្មែរ​។ ពូ​កាវ​ដូ​រា អ្នក​មាន​ប្រិយ​ភាព​នៅ​ឃុំ​ថាញ់​ភូ​និយាយ​៖ បច្ចុប្បន្ន​ ភូមិ​ស្រុក​នៅ​តំបន់​ជន​រួម​ជាតិ​ខ្មែរ​មាន​ការ​អភិ​វឌ្ឍ​ខ្លាំង​ជាង​ពី​មុន​ គ្មាន​ផ្ទះ​បណ្តោះអាសន្ន​ទៀត​។ ផ្លូវ​បេតុង​បាន​ត​ភ្ជាប់​ភូមិ​ភាគ​ផ្សេង​ៗ ដូ​ច្នេះ​ ការ​ជួញ​ដូរ​​ទំ​និញ​​មាន​ភាព​ងាយ​ស្រួល​ ប្រឡាយ​ធារា​សាស្ត្រ​មាន​ទឹក​សាប​ឱ្យ​មា​មីង​ផលិត​ស្រូវ​២​រដូវ​/ឆ្នាំ​ អគ្គិ​សនី សាលា​រៀន​ ដំណាក់​សុខា​ភិបាល​។ល។ មានគ្រប់​ទាំង​អស់​ ម្ល៉ោះ​ហើយ​កូន​ចៅ​ខ្មែរ​ក៏​បាន​រៀន​សូត្រ​។  ហេតុ​ដូច្នេះ​ ការ​យល់​ដឹង​របស់​មាមីង​​ខ្មែរ​កាន់​តែ​បាន​លើក​កម្ពស់​ ការ​យល់​ដឹង​អំពី​ការ​អនុ​វត្ត​គោល​ការណ៍ គោល​នយោ​បាយ​របស់​​បក្ស ក្រឹត្យ​ច្បាប់​របស់​រដ្ឋ​កាន់​តែ​ល្អនិ​ង​រួម​កម្លាំង​ជាមួយ​រដ្ឋ​អំណាច​ក​សាង​ភូមិ​ស្រុក​។ មីង​យ័ញ​ ធីហាន់​ នៅ​ភូមិ​ដាយ​ងៀ​ថាំង ឃុំ​ដាយ​តឹម​និយាយ​៖ បាន​រដ្ឋ​ឧបត្ថម្ភ​ផ្ទះ​នៅ​ខ្ញុំ​សប្បាយ​ចិត្ត​ខ្លាំង​ណាស់​ ដូច្នេះ​ហើយ​មិនបារម្ភ​ពីស្ថាន​ភាព​ “ចាំង​ក្តៅ​ ភ្លៀង​លេច​” ដូច​ពី​មុន​ទៀត​ហើយ​។ ទន្ទឹម​នឹង​នោះ​ នៅ​ទាំង​បាន​ទទួល​ជំ​នួយ​បុល​ទុន​ពី​រដ្ឋ​ដើម្បី​ធ្វើ​ការ​រក​ស៊ី​ ដូច្នេះ​ ប្តី​ប្រ​ពន្ធ​ខិត​ខំ​ដាំ​បន្លែ​ដើម្បី​មាន​ប្រាក់​ចំណូល​លំ​នឹង​ឈាន​ឡើង​ចាក​ផុត​ក្រ។

លោក​ង្វៀង​មិញ​ទ្រី-អនុ​ប្រ​ធានប្រចាំការ​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ស្រុក​មី​ស្វៀង​បានបញ្ជាក់​ថា៖ តំ​បន់​ជន​រួម​ជាតិ​ខ្មែរ​នៅ​លើ​ភូមិ​ដ្ឋាន​ស្រុក​មាន​ការ​អភិ​វឌ្ឍ​ដូច​សព្វ​ថ្ងៃ​ ដោយ​សារ​ការ​យក​ចិត្ត​ទុក​ដាក់​របស់​បក្ស រដ្ឋ​ផ្សព្វ​ផ្សាយ​គោល​នយោ​បាយ​អា​ទិ​ភាព​វិនិ​យោគ​អភិ​វឌ្ឍ​តំ​បន់​ជន​ជាតិ​ភាគ​តិច​។ ទន្ទឹម​នឹង​នោះ​ ម្ចាស់​ការ​ច្នៃ​ប្រ​ឌិត​ ខ្នះ​ខ្នែង​​ក្នុង​ការ​ផ្សព្វ​ផ្សាយ​អនុ​វត្ត​គោល​នយោ​បាយ​របស់​គណៈ​កម្មា​ធិការ​បក្ស រដ្ឋអំណាច​និង​ការ​ឈាន​ឡើង​របស់​ជន​រួម​ជាតិ​ ម្ល៉ោះ​ហើយ​ ពង្រីក​​មានប្រសិទ្ធ​ភាព​​ជីវ​ភាព​ជន​រួម​ជាតិ​ខ្មែរ​មាន​ការ​រីក​ចម្រើន​គ្រប់​វិស័យ​។ មក​ដល់​ពេល​នេះ​ អត្រា​គ្រួ​សារ​ក្រ​ក្នុង​ជន​រួម​ជាតិ​ខ្មែរ​របស់​ស្រុក​នៅ​​ត្រឹម​១,២៨%​ (ស្មើ​នឹង​១៩០​គ្រួ​សារ) ប្រាក់​ចំ​ណូល​មធ្យម​ក្នុង​មនុស្ស​ម្នាក់​សម្រេច​៦៦,៧​លាន​ដុង។ អាច​បញ្ជា​ក់​បាន​ថា ពី​បណ្តា​កម្ម​វិធី​​គោល​នយោបាយ​ផ្សព្វ​ផ្សាយ​ចំ​ពោះ​ជន​រួម​ជាតិ​ខ្មែរ​ ពិ​សេស​ តំបន់​លំ​បាក​បាន​យក​ចិត្ត​ទុក​ដាក់​ផ្សព្វ​ផ្សាយ​ទាន់​ពេល​ ដូច្នេះ​ លទ្ធផល​សម្រេច​បាន​គួរ​ឱ្យ​កត់​សំគាល់​ បណ្តា​កម្មវិ​ធី​​គោល​នយោ​បាយ​វិនិ​យោគ​បាន​បង្ក​ការ​ឯក​ភាព​ក្នុង​សង្គម រួម​ចំណែក​អនុ​វត្ត​ជាក់​ស្តែង​មួយ​ជំហាន​ម្តង​ៗ បាន​កែ​លម្អ លើក​កម្ពស់​ជីវភាព​របស់​ជន​រួម​ជាតិ ធ្វើ​ឱ្យ​ទិដ្ឋភាព​ជនបទ​មួយ​ថ្ងៃ​កាន់​តែ​រីក​ចម្រើន​៕    

ដាលីន-លីហាន់​



ថ្ងៃចន្ទ លេខ - 37 (1.139) – 16/09/2024