អនុលេខាបក្សឃុំ“ប្រជាចលនាពូកែ”

13:42, 17/09/2024

ជា​មួយ​នា​ទី​ជា​អនុ​លេ​ខា​ប្រ​ចាំ​ការ​បក្ស​ឃុំ ប្រ​ធាន​​ប្រ​ជា​ចលនា​ឃុំ​ចូវ​ខាញ់ ស្រុក​ឡុង​ភូ (សុកត្រាំង​) សមមិត្ត​ប៊ូយ​ថាញ់​ជ្វៀង​តែង​ជិត​ស្និទ្ធ យល់​ច្បាស់​ពីមតិ​របស់​ប្រជា​ជន​និង​ជា​គំ​រូ “ប្រ​ជា​ចលនា​”​នៅ​មូល​ដ្ឋាន​ដោយ​ទង្វើ​ជាក់​ស្តែង នាំ​មក​នូវ​ផល​ប្រ​យោជន៍​ជូន​សហ​គមន៍​និង​បង្ក​ភាព​សាយ​ភាយ​សម្រាប់​ការ​ចលនា​នៅ​ភូមិ​ភាគ។

សមមិត្តជ្វៀង(ឈរទី២ពីស្តាំមក)ចុះពិនិត្យស្ពានដងផ្លូវជនបទនៅភូមិញឹក
សមមិត្តជ្វៀង(ឈរទី២ពីស្តាំមក)ចុះពិនិត្យស្ពានដងផ្លូវជនបទនៅភូមិញឹក

សមមិត្ត​ប៊ូយ​ថាញ់​ជ្វៀង​តែង​មាន​ស្មារ​តី​ភារៈ​របស់​បក្ខជន តែង​ខិត​ខំ​ក្នុង​ការ​ងារ​ដោយ​អស់​ពី​ចិត្ត​និង​គំរូ​ឈាន​មុខ​រាល់​ការ​ចលនា​។ ​ក្រៅ​ពី​នោះ​សមមិត្ត​នៅ​ទាំង​ផ្សព្វ​ផ្សាយ​ចលនា​កម្មា​ភិបាល បក្ខជន​និង​ប្រជា​ជន​អនុវត្ត​ល្អ​គោល​នយោបាយ​របស់​បក្ស​និង​ក្រឹត្យ​ច្បាប់​របស់​រដ្ឋ ចូល​រួម​បណ្តា​ភារ​កិច្ច​អភិ​វឌ្ឍ​សេដ្ឋកិច្ច​-សង្គម​ធានា​ការ​ពារ​ប្រ​ទេស​សន្តិ​សុខ​នៅ​ភូមិ​ភាគ។​ ក្នុង​ការ​ក​សាង​ជនបទ​ថ្មី​ សមមិត្ត​បានផ្សព្វ​ផ្សាយ​ចលនា​ប្រជា​ជន​គប់​វាល់​កសាង​ស្ពាន ​ផ្លូវ​គមនា​គមន៍​ជនបទ ​ហេដ្ឋា​រចនា​សម្ព័ន្ធគមនា​គមន៍​មិន​ទាន់​បាន​រលូន​មិន​ទាន់​តាម​ផែន​ការ បណ្តា​ដង​ផ្លូវ​ត​ភ្ជាប់​ពី​ភូមិ​មួយ​ទៅ​ភូមិ​មួយ​ចម្បង​គឺ​ផ្លូវ​ដាន​ទទឹង​២​ម៉ែត្រ​និង​ផ្លូវ​ដី​មិន​ទាន់​ក​សាង​បាន​ល្អ​បង្ក​ភាព​លំ​បាក​ក្នុង​ការ​ដឹក​ជញ្ជូន​កសិ​ផល​និង​ការ​ធ្វើ​ដំ​ណើរ​របស់​មា​មីង​ជួប​ការ​លំ​បាក។

អាស្រ័យ​ការ​វិនិ​យោគ​របស់​រដ្ឋ បណ្តា​កម្ម​វិធី គម្រោង បំផុត​គឺ​ការ​ស្រប​មតិ​របស់​ប្រជា​ជន​ឆ្លង​តាម​រយៈ​ការ​ស្ម័គ្រ​ចិត្ត​បរិច្ចាគ​ដី កម្លាំង​ពលកម្ម​ដំណាំ​។ល។ ​សព្វ​ថ្ងៃ​បណ្តា​ដង​ផ្លូវ​ជនបទ​បាន​ចាក់​បេ​តុង​រឹង​មាំទាំ​ង​១០០% ​ផ្លូវ​ត​ភ្ជាប់​ពី​ភូមិ​មួយ​ទៅ​ភូមិ​មួយ​បាន​កសាង​រឹង​មាំ​ជាង​៩០%​និង​ដងផ្លូ​វ​ឆ្លង​កាត់​វាល​ស្រែ​សម្រាប់​ការ​ដឹក​ជញ្ជូន​កសិ​ផល​សម្រេច​ជាង​៩០%​ដោយ​ថវិកា​រដ្ឋ ​និង​ប្រជា​ជន​រួម​គ្នា​ធ្វើ​ជិត​៧,៦​ពាន់​លាន​ដុង។​ អា​ស្រ័យ​មាន​ប្រិយ​ភាព​និង​សមត្ថ​ភាព​ក្នុង​ការ​ផ្សព្វ​ផ្សាយ​ចលនា​របស់​សមមិត្ត​ជ្វៀង ​ទើប​បណ្តា​សំ​ណង់​សហគមន៍​នៅ​ភូមិ​ភាគ​បាន​ក​សាង​ពី​ប្រភព​ទុន​សង្គមូ​បនីយកម្ម​។​ សមមិត្ត​ក្វាច់​ចយ ​លេ​ខា​សា​ខា​បក្ស​ភូមិ​ញឹក ​ឃុំ​ចូវ​ខាញ់ ​បានឱ្យ​ដឹង​៖ ​អនុ​វត្ត​ការ​ចលនា​ប្រ​ឡង​ប្រ​ណាំង ​“ប្រជា​ចលនា​ពូកែ​” ​បំ​ផុត​គឺ​អនុ​វត្ត​ទម្រង់ ​“ប្រ​ជា​ចលនា​ពូកែ​”​ ចលនា​ប្រជា​ជន​ព្រួត​ដៃ​ក​សាង​ជន​បទ​ថ្មី​ យើង​ខ្ញុំ​បាន​ចលនា​កម្មា​ភិ​បាល ​បក្ខ​ជន​និង​ប្រ​ជា​ជន​គប់​វាល់​កម្លាំង​ពល​កម្ម​ជិត​២០០​ថ្ងៃ​ ដើម្បី​ក​សាង​ស្ពាន​ត​ភ្ជាប់​ពី​ភូមិ​តឺ​និង​ភូមិ​ញឹក ​បង្ក​លក្ខណៈ​ងាយ​ស្រួល​ធ្វើ​ដំ​ណើរ​ទៅ​មក​និង​ដឹក​ជញ្ជូន​កសិផល​ទាំងរដូវ​ប្រាំង​និង​វស្សា  ក្រៅ​ពី​នោះ​ យើង​ខ្ញុំ​នៅ​ទាំង​ចលនា​សង្គមូ​បនីយកម្ម​ដើម្បី​ដាក់​អំ​ពូល​ភ្លើង​អគ្គិ​សនី​អុជ​បំភ្លឺ​ពេល​យប់ ដាក់​កា​មេរ៉ា​សុវត្ថិ​ភាព ​ក​សាង​ទម្រង់ ​“ប្រជា​ចលនា​ពូកែ​” ​ដង​ផ្លូវ​អុជ​បំភ្លឺ ​បណ្តា​ទម្រង់​នេះ​តែង​បាន​ប្រជា​ជន​ស្រប​មតិ​គាំ​ទ្រ។ ​ពិសេស​នៅ​ភូមិ​ញឹក​មាន​ជិត​២០​គ្រួ​សារ​បាន​បរិច្ចាគ​ដី​ឱ្យ​រដ្ឋ​ដើម្បី​បើក​ដង​ផ្លូវ​ប្រ​វែង​១,៥​គីឡូម៉ែត្រទទឹង​៣​ម៉ែត្រ ​ត​ភ្ជាប់​ពី​ដង​ផ្លូវ​បេ​តុង​ភូមិ​ញឹក​ទល់​នឹង​ផ្លូវ​ខេត្ត​លេខ​៩៣៥​B។​ លោក​វ៉​ហ្វាង​មួន ​ប្រជា​ជន​នៅ​តាម​ផ្លូវ​នេះ​ក៏​បាន​បរិច្ចាគ​ដី​ឱ្យ​រដ្ឋ​ជិត​២០០​ម​ និង​មា​មីង​ក្នុង​ភូមិ​ដើម្បី​កសាង​ផ្លូវ​ដាន​នេះ​បាន​ឱ្យ​ដឹង​៖​ ពេល​មិន​ទាន់​មាន​ផ្លូវ​នេះ ធ្វើ​ដំណើរ​ទៅ​មក​និង​ដឹក​ជញ្ជូន​កសិ​ផល​ជួប​ការ​លំ​បាក ឆ្ងាយ​ពី​ផ្លូវ​ធំ​ប្រ​ហែល​១​គីឡូម៉ែត្រ ពេល​ប្រមូល​ផលផ្លែ​ឈើ​បន្លែ ឈ្មួញ​មិន​មក​ទិញ ប៉ុន្តែ​សព្វ​ថ្ងៃ​ផ្សេង​ហើយ មា​មីង​នៅ​ទី​នេះ​បាន​ដឹក​ជញ្ជូន​កសិ​ផល​ទៅ​លក់​នៅ​ផ្សារ លក់​បាន​ថ្លៃ​ផង និង​លក់​ឆាប់​អស់​ទៀត ដូច្នេះ​ប្រ​មូល​ផល​ម្តង​ៗ​ចំ​ណេញ​បាន​ច្រើន​។

ជា​មួយ​នឹង​លទ្ធ​ផល​ដែល​សម្រេច​បាន​ក្នុង​ការ​ងារ​ប្រ​ជា​ចលនា បាន​រួម​ចំ​ណែក​ជម្រុញ​សេដ្ឋកិច្ច​-សង្គម​នៅ​ភូមិ​ភាគ​ពី​មួយ​ថ្ងៃ​កាន់​តែ​រីក​ចម្រើន សន្តិ​សុខ​នយោ​បាយ​រក្សា​បាន​លំ​នឹង​ជីវភាព​ប្រជា​ជន​ក្នុង​ឃុំ​ពី​មួយ​ថ្ងៃ​កាន់​តែ​បាន​កែ​លម្អ ទិដ្ឋភាព​ជនបទ​តែង​មាន​ភាព​ផ្លាស់​ថ្មី​។ ​សមមិត្ត​ប៊ូយ​ថាញ់​ជ្វៀង​តែង​បាន​ប្រ​ជា​ជន​ស្រឡាញ់​រាប់​អាន បាន​គណៈ​កម្មា​ធិ​ការ​បក្ស រដ្ឋ​អំ​ណាច​គ្រប់​ថ្នាក់​ទំនុក​ចិត្ត​៕​

ចន្ថា-សុផល



ថ្ងៃចន្ទ លេខ - 37 (1.139) – 16/09/2024