លេខាសាខាបក្សរៀនសូត្រតាមអ៊ំ“ជិតដិតជាមួយប្រជាជនច្បាមជាប់នឹងមូលដ្ឋាន”

13:27, 16/09/2024

ដោយ​ជ្រួត​ជ្រាប​នូវ​ដំ​បូន្មាន​របស់​អ៊ំ​“កម្មា​ភិបាល​ជា​ឫស​គល់​នៃ​ការ​ងារ​” ដូច្នេះ​ ក្នុង​តួ​នា​ទី​ជា​ប្រធាន​ភូមិ​ទំ​ពក់​សក់​អា ឃុំ​មី​ធ្វឹង ស្រុក​មី​ទូ លោក​ត្រឹង​ហ៊ូវ​សាង​តែង​ជិត​ស្និទ្ធ​ គិត​អាន​ឱ្យ​ប្រ​ជាជន​ដោយ​ទង្វើ​ជាក់​ស្តែង គំរូ​ឈាន​មុខ​ក្នុង​ចលនា​ប្រជា​ជនក្នុង​ភូមិ​អនុ​វត្ត​ល្អ​ការ​ចលនា​ប្រឡង​ប្រណាំង​ស្នេហា​ជាតិ​នៅ​ភូមិ​ភាគ។ ហេតុ​ដូច្នេះ​ លោក​តែង​បាន​ប្រ​ជា​ជន​គោរព​ស្រឡាញ់​។

លោកត្រឹងហ៊ូវសាង(ខាងស្តាំ)-លេខាសាខាបក្សភូមិទំពក់សក់អា ឃុំមីធ្វឹង ស្រុកមីទូ គំរូរៀនសូត្រតាមអ៊ំ
លោកត្រឹងហ៊ូវសាង(ខាងស្តាំ) លេខាសាខាបក្សភូមិទំពក់សក់អា ឃុំមីធ្វឹង ស្រុកមីទូ គំរូរៀនសូត្រតាមអ៊ំ

ពង្រីកចរិតលក្ខណៈរបស់បក្ខជន លោកត្រឹងហ៊ូវសាង តែងគំរូឈានមុខក្នុងការអភិវឌ្ឍសេដ្ឋកិច្ចគ្រួសារចលនាប្រជាជនគោរពល្អនូវគោលការណ៍ គោលនយោបាយរបស់បក្ស ក្រឹត្យច្បាប់របស់រដ្ឋ លោកហ៊ូវសាងចែករំលែក៖ បើចង់ឱ្យប្រជាជនស្តាប់និងធ្វើតាមគឺខ្លួនត្រូវធ្វើជាគំរូមុន ពេលដែលយើងនិយាយបាន ធ្វើបានទើបប្រជាជនជឿនិងធ្វើតាម។ ដោយយកខ្លួនធ្វើជាគំរូ ក្រុមគ្រួសារជាភស្តុតាង គាត់បានចាប់ផ្តើមផលិតអភិវឌ្ឍសេដ្ឋកិច្ច។ ឆ្នាំ២០០៣ ឆ្លៀតយកផ្ទៃដីក្រោយផ្ទះ​ លោកធ្វើទ្រុងចិញ្ចឹមគោសាច់ បន្ទាប់ពីរយៈពេលមួយឆ្នាំចិញ្ចឹមគ្មានប្រសិទ្ធភាព លោកបង្វែរមកចិញ្ចឹមគោទឹកដោះ។ ចែករំលែកអំពីទម្រង់នេះ លោកហ៊ូវសាងនិយាយ៖ ដោយការខិតខំឧស្សាហ៍រៀនសូត្រ ក្តាប់ច្បាស់អំពីបច្ចេកទេសចិញ្ចឹម ដូច្នេះ ទម្រង់បាននាំមកនូវប្រសិទ្ធភាព។ ថ្មីៗនេះខ្ញុំលក់គោក្បាលបានប្រាក់ចំនួន១២០លានដុង បច្ចុប្បន្ន នៅក្នុងទ្រុង១៤ក្បាល ក្នុងនោះក្បាលកំពុងផ្តល់ទឹកដោះ មធ្យមសម្រេចប្រហែល៤០គ.ក/ថ្ងៃ តម្លៃពី១៣.០០០-១៤.៥០០ដុង/គ.ក បន្ទាប់ពីគិតការចំណាយរួច ចំណូលប្រហែលលានដុង/ខែ។ បន្ទាប់ពីជោគជ័យនៃទម្រង់ចិញ្ចឹមគោទឹកដោះ លោកហ៊ូវសាងឧបត្ថម្ភយ៉ាងសកម្ម ណែនាំវិធីសាស្ត្រចិញ្ចឹមប្រកបដោយប្រសិទ្ធភាពឱ្យដល់គ្រួសារចិញ្ចឹមគោ ទន្ទឹមនឹងនោះ នៅទាំងលក់គោពូជក្នុងតម្លៃថោក​ដើម្បីមាមីងមានលក្ខណៈអភិវឌ្ឍផលិត។ ដោយវិធីសាស្ត្រជាក់ស្តែងរបស់លោកហ៊ូវសាង ជីវភាពរបស់គ្រួសារជាច្រើននៅទីនេះបានលំនឹងនិងឈានឡើងចាកផុតក្រ។ គិតមកដល់ពេលនេះ ចំនួនគ្រួសារក្រនៅក្នុងភូមិបានថយចុះពី១៧៤គ្រួសារ

(២០២០) ថយចុះនៅត្រឹម២គ្រួសារ(២០២៤)

មិនត្រឹមតែធ្វើល្អការងារបន្ថយក្រ បណ្តាចលនាប្រឡងប្រណាំងនៅភូមិភាគក៏បានលោកអនុវត្តល្អដូចៈ ចលនាប្រជាជនបរិច្ចាគដី៣០០ម៉ែត្រ កសាងផ្លូវ គប់វាល់ថវិកាប្រហែល៨០០លានដុង​ដើម្បីសង់ស្ពាន ធ្វើផ្លូវជនបទ កៀរគរអំណោយសប្បុរសជនជិត២០ចំណែក/ឆ្នាំ ឧបត្ថម្ភដល់គ្រួសារជួបការលំបាកក្នុងថ្ងៃបុណ្យតេត។ល។ ដោយលទ្ធផលដែលសម្រេចបាន លោកត្រឹងហ៊ូវសាងបានអះអាងថា​តួនាទីជាស្ពាន​” នាំសេចក្តីសម្រេចរបស់បក្សជូនដល់ប្រជាជន បង្កទំនុកចិត្តរបស់ប្រជាជនចំពោះបក្ស រដ្ឋ។

សមមិត្ត​លេផាងអ៊ុកលើង-ប្រធានគណៈកម្មាធិការប្រជាជនឃុំមីធ្វឹងឱ្យដឹង៖ ជាមួយតួនាទីជាលេខាសាខាបក្សភូមិទំពក់សក់អា សមមិត្ត​ត្រឹងហ៊ូវសាង​​តែងសម្រេចល្អភារកិច្ចដែលបានប្រគល់ ពិសេស សកម្មក្នុងការគិតអានជីវភាពឱ្យមាមីងរួមចំណែកជំរុញការអភិវឌ្ឍសេដ្ឋកិច្ចភូមិភាគ។ ចំណែកការងារកសាងបក្ស ស.មតែងបង្កបានការសាមគ្គី ឯកភាពក្នុងសាខាបក្ស ច្រើនឆ្នាំបន្តបន្ទាប់សាខាបក្សភូមិរក្សាបានកិត្តិនាមស្អាតស្អំរឹងមាំ៕

ថាញ់វ៉ាង-លីហាន់



ថ្ងៃចន្ទ លេខ - 37 (1.139) – 16/09/2024