កម្មាភិបាលសមាគមគំរូ-ប្រជាចលនាប៉ិនប្រសប់

17:27, 30/08/2024

ខ្នះ​​ខ្នែង​​អស់​​ពី​​​ចិត្ត សម្រេច​​​​បាន​ល្អ​​នូវ​ភារ​កិច្ច គំរូ​ឈាន​មុខ​ក្នុង​រាល់​សកម្មភាព​ចលនា​របស់​ភូមិ​ភាគ។ នេះ​ជា​ការ​បញ្ជាក់​របស់​ថ្នាក់​ដឹក​នាំ​កម្មាភិបាល សមាជិក​កសិករ​ក្នុង​ឃុំ​ពេល​រំលឹក​ដល់​លោក​លីថាញ់​-ប្រធាន​សមាគម​កសិករ​ឃុំភូមី ស្រុក​មី​ទូ(សុកត្រាំង)។

លោកលីថាញ់(ខាងស្តាំ) កំពុងទស្សនាទម្រង់របស់សមាជិកកសិករ
លោកលីថាញ់(ខាងស្តាំ) កំពុងទស្សនាទម្រង់របស់សមាជិកកសិករ

២០​ឆ្នាំ​ផ្សារ​ភ្ជាប់​ជា​មួយ​ការ​ងារ​នៅ​ភូមិ​ភាគ ពី​កម្មាភិបាល​​ឃោសនា​អប់រំ បន្ទាប់​មក​ជា​​អនុប្រធាន​គណៈ​កម្មាធិការ​រណសិរ្ស​មាតុ​ភូមិ​វៀតណាម​ឃុំ ដល់​ឆ្នាំ​២០១៨បាន​ថ្នាក់​លើ​ជំ​នឿ​ទុក​ចិត្ត​តែង​តាំង​ធ្វើ​ជា​ប្រធាន​សមាគម​កសិករ​ឃុំ​ភូមី។ ជា​មួយ​នឹង​តួ​នា​ទី​ថ្មី លោក​តែង​ធ្វើ​សេនាធិការ​ជូន​គណៈ​កម្មាធិការ​បក្ស រដ្ឋ​អំ​ណាច​​ភូមិភាគ​​ក្នុង​​ការ​​ឃោសនា​ ចលនា​​សមាជិក​​កសិក​រ​អនុវត្ត​​ល្អ​នូ​វ​គោល​​ការណ៍ គោល​​នយោបាយ​​របស់​បក្ស ក្រឹត្យ​ច្បាប់​របស់​រដ្ឋ អនុវត្ត​ល្អ​វិទ្យាសាស្ត្រ​-បច្ចេកទេស​​ក្នុង​​ផលិត។ សំណេះ​​សំណាល​​ជា​​មួយ​​យើ​ង​ខ្ញុំ លោក​​ថាញ់​​ចែក​​​រំលែក​៖ ពេល​​ទើប​​ទទួល​​ភារ​កិច្ច​​ដំ​បូ​ង​ ខ្ញុំ​​មាន​​ការ​​បារម្ភ​​គឺ​​ធ្វើ​​យ៉ាង​​ណា​​ដើម្បី​​ជួយ​​សមាជិក​​លំ​​នឹង​​ជីវភាព បន្ទាប់​​ពី​បាន​​ពិ​ភាក្សា​​ច្រើន​​លើក ស្វែង​​រក​​ដំ​ណោះ​​ស្រាយ ដូច្នេះ​​ខ្ញុំ​និង​គណៈ​​ប្រតិបត្តិការ​​សមាគម​​បាន​​សហកា​រ​យ៉ាង​​សកម្ម​​ជា​​មួយ​​គណៈ​​ផ្នែក​​ពាក់​​ព័ន្ធ​​កសា​ង​ទម្រង់​​ផលិត ដើម្បី​​​ផ្សា​រ​​ភ្ជាប់​​​ជា​​​មួយ​​​ការ​​​​ចលនា​​​កសិករ​​​ប្រ​ឡង​​​ប្រ​​ណាំង​​​ផលិត ធ្វើ​​​អាជីវកម្ម​​​ពូកែ សាមគ្គី​​​ជួយ​​​គ្នា​​​ធ្វើ​​​មាន​​​និង​​​បន្ថយ​​​ក្រ​​​ស្ថេរ​ភាព។ ជាក់​​​ស្តែង​​​ដូច​​​ជា​​​ទម្រង់​​​ចិញ្ចឹម​​​គោ​​​សាច់ ដាំ​​​ដំ​​​ណាំ ផលិត​​​ស្រូវ​​​គុណ​​​ភាព​​​ខ្ពស់...។ ជា​​​រៀង​​​រាល់​​​ឆ្នាំ លោក​​​ក៏​​​បាន​​​ធ្វើ​​​សេនាធិការ​​​ជូន​​​គណៈ​​​កម្មាធិការ​​បក្ស​​ពង្រឹង​​សកម្មភាព​​របស់​​សហករណ៍​ ចលនា​​កសិក​រ​ចូល​រួម​បង្កើត​​ក្រុម​​សហការ តម្រង់​​ទិស​​ជួយ​​សមាជិក​​បង្កើត​​ក្រុ​ម​សមាគម​​វិជ្ជាជីវៈ។ មក​​ដល់​​ពេល​​នេះ លើ​​ភូមិដ្ឋាន​​ឃុំ មាន​​សហករណ៍​​១ ក្រុម​​សហការ​​១៦​ ក្រុម​របរ​១៤ លទ្ធផល​មាន​ក្រុម​សហការ​៦​សម្រេច​បាន​គុណ​ភាព​ល្អ​ដូច​ជាៈ ចិញ្ចឹម​គោ​សាច់ ដាំ​ដំ​ណាំ ក្រុម​សហការ​៥​ ធ្វើ​ស្រែគុណ​ភាព​ខ្ពស់​ សម្រេច​បាន​គុណ​ភាព​បង្គួរ... បាន​ដឹង នា​ពេល​កន្លង ដើម្បី​ជួយ​សមាជិក​ធ្វើ​ស្រែ បន្ទាប់​ពី​ប្រ​មូល​ផល​ស្រូវ​២​រដូវ លោក​ចលនាសមាជិក​ដាំឪឡឹក​តាម​វាល​ស្រែ សរុប​ផ្ទៃ​ដី​៣០ហ.ត ជួយ​សមាជិក​មាន​ប្រាក់​ចំ​ណេញ​ប្រ​ហែល​៧០​លាន​ដុង​/​៣​កុង​/​រដូវ​។ ដើម្បី​ចលនា​សមាគម​កាន់​តែ​មាន​​ភាព​រីក​ចម្រើន លោក​ស្វែង​យល់​ក្តាប់​បំ​ណង​ប្រា​ថ្នា​របស់​សមាជិក​ដើម្បី​ដោះ​ស្រាយ នូវ​រាល់​បញ្ហា​លំបាក​ឱ្យ​បាន​ទាន់​ពេល ជួយ​សមាជិក​ កសិករ​ស្ងប់​ចិត្ត​ពលកម្ម​ផលិត។ តាំង​ពីនោះ បាន​ទាក់​ទាញ​សមាជិក​ចូលរួម​ក្នុង​សមាគម​កាន់​តែ​ច្រើន។ មិន​ត្រឹម​តែ​ជា​កម្មាភិបាល​គំរូ​ប៉ុណ្ណោះ​ទេ​ លោក​លី​ថាញ់​នៅ​ទាំង​ជា​គំ​រូ “ប្រជាចលនា​ប៉ិន​ប្រ​​សប់” ក្នុង​ការ​ឃោសនា កៀរ​គរ​ប្រជាជន សា​ទរ​ចលនា​​ក​សាង​ជនបទ​ថ្មី។ លោក​ថាញ់​ឱ្យ​ដឹង៖ នា​​ពេល​​​កន្លង ខ្ញុំ​បាន​ចលនា​ប្រជាជន​គប់​វាល់​ជាង​​៣០០​​លានដុង ដើម្បី​សង់​បង្គោល​ភ្លើង​អុជ​បំភ្លឺ​ផ្លូវ​ជនបទ​ចំនួន​១០៦​ដើម ដាំ​ផ្កា​តាម​ដង​ផ្លូវប្រ​វែង​១.៥០០​​ម៉ែត្រ​​ ដាក់​កា​មេ​រ៉ា​សុវត្ថិភាព​ចំនួន​៣២...។

សមមិត្ត​ ថាច់​ខេមរា-អនុ​លេខា​ប្រចាំ​ការ​បក្ស​ឃុំ​ភូមី​ឱ្យ​ដឹង៖ សមមិត្តថាញ់ជា​កម្មាភិបាល​អស់​ពី​ចិត្ត​ជា​មួយ​ការ​ងារ​សមាគម តែង​សម្រេច​ល្អ​នូវ​រាល់​ភារ​កិច្ច​ដែល​បាន​ប្រគល់​។ សមមិត្ត​នៅ​ទាំង​អនុវត្ត​ល្អ​ការ​ងារ​ប្រជាចលនា​ប៉ិន​ប្រសប់​ដូច​ជា​ កៀរគរ​មា​មីង​គប់​វាល់​ក​សាង​សំ​ណង់​នៅ​ភូមិ​ភាគ រាល់​ការ​ងារ​របស់​សមមិត្ត បាន​រួម​ចំណែក​​យ៉ាង​សកម្ម​ក្នុង​ចលនា​ក​សាង​ជនបទ​ថ្មី​របស់​ឃុំ​នា​ពេល​កន្លង៕

 ថាញ់វ៉ាង-​លីហាន់



ថ្ងៃចន្ទ លេខ - 37 (1.139) – 16/09/2024