អ្នកមានប្រិយភាពក្នុងជនរួមជាតិស្រុកថាញ់ទ្រីចូលរួមពិធីឃោសនាច្បាប់និងគោលនយោបាយជនជាតិ អាស្រ័យគណៈជនជាតិខេត្តចាត់តាំងផ្សព្វផ្សាយ |
ដើម្បីពង្រីកតួនាទីរបស់អ្នកមានប្រិយភាពក្នុងជនជាតិភាគតិច ស្រុកជម្រើសអ្នកមានប្រិយភាពចំនួន៣៥រូបនៅសហគមន៍ក្នុងការឃោសនា ចលនា សម្រុះសម្រួលក្នុងជនរួមជាតិ ធ្វើជាស្ពានតភ្ជាប់រវាងជនជាតិភាគតិចជាមួយគណៈកម្មាធិការបក្ស រដ្ឋអំណាចភូមិភាគ។ ស្រុកក៏បានអនុវត្តគោលនយោបាយចំពោះអ្នកមានប្រិយភាព ក្នុងឆ្នាំបានសួរសុខ ទុក្ខ ជូនអំណោយដល់អ្នកមានប្រិយភាពនាឱកាសបុណ្យទាន បុណ្យតេត សរុបថវិកា៣៥លានដុង។ សួរសុខទុក្ខអ្នកមានប្រិយភាពឈឺថ្កាត់២លើក សរុបថវិកា៣លានដុង។ រាល់ឆ្នាំ ស្រុកបាន ថ្នាក់លើចាត់តាំងថ្នាក់ហ្វឹកហាត់ ពិធីជួបជុំអ្នកមានប្រិយភាព ដើម្បីជូនដំណឹងអំពីស្ថានភាពសេដ្ឋកិច្ច-សង្គម លទ្ធផលនៃការអនុវត្តគោលនយោបាយជនជាតិរបស់ខេត្ត។ នាឱកាសពិធីបុណ្យទានរបស់ជនរួមជាតិ ស្រុកចាត់តាំងសួរសុខទុក្ខ ជូនអំណោយអ្នកមានប្រិយភាព ចាត់តាំងបញ្ជូនអ្នកមានប្រិយភាពទៅទស្សនារៀនសូត្រ ដោះដូរបទពិសោធន៍នៅតាមខេត្ត ក្រុងនានាក្នុងទូទាំងប្រទេស... ឆ្លងតាមនោះ អ្នកមានប្រិយភាពមានបណ្តាបទពិសោន៍ដើម្បីអនុវត្តល្អភារកិច្ច តួនាទីរបស់ខ្លួននៅភូមិភាគ។ គំរូដូចជាពូយឿងញីវ នៅភូមិសមច្រអា ឃុំចូវហ៊ឹង ស្រុកថាញ់ទ្រី(សុកត្រាំង) ជាគំរូក្នុងការឃោសនានូវគោលការណ៍ គោលនយោបាយរបស់បក្ស ក្រឹត្យច្បាប់របស់រដ្ឋដល់មាមីងខ្មែរ កៀរគរមាមីងខ្មែរភូមិស្រុកគប់វាល់កសាងផ្លូវដាន ស្ពានបេតុង ធ្វើរបង សង់បង្គោលទង់... ពិសេស ពូកៀរគរមាមីងខ្មែរគប់វាល់ថវិកា ថ្ងៃពលកម្មដើម្បីកសាងវត្តនរេន្ទរង្សីអុងខ ទីរួមស្រុកហ៊ឹងឡើយធ្វើជាកន្លែងសម្រាប់សកម្មភាពជំនឿសាសនា រួមចំណែកដ៏សំខាន់ក្នុងការអភិរក្ស ពង្រីកអត្តសញ្ញាណវប្បធម៌ជនជាតិ។ ពូយឿងញីវឱ្យដឹង៖ អ្នកមានប្រិយភាព តែងជាគំរូសម្រាប់មាមីងធ្វើតាម ដូច្នេះធ្វើការងារដែលមានផលប្រយោជន៍ដល់មាមីងភូមិភាគគឺខ្ញុំខិតខំធ្វើ។ ពេលបានមាមីងទំនុកចិត្ត ពាក្យនិយាយរបស់យើងមានន័យ ម្ល៉ោះហើយការឃោសនា កៀរគរមាមីងអភិវឌ្ឍផលិត ចូលរួមក្នុងសកម្មភាព ចលនារបស់ភូមិភាគក៏មានការងាយស្រួល។
លោកលីវជ្រិញគ្វី-ប្រធានអនុមន្ទីរជនជាតិស្រុកថាញ់ទ្រីឱ្យដឹង៖ នាពេលកន្លង អ្នកមានប្រិយភាពបានធ្វើល្អតួនាទីរបស់ខ្លួនក្នុងការឃោសនា ចលនា ជនរួមជាតិអនុវត្តគោលការណ៍ គោលនយោបាយរបស់បក្ស ក្រឹត្យច្បាប់របស់រដ្ឋនិងភារកិច្ចនយោបាយភូមិភាគ កៀរគរប្រជាជនពលកម្មផលិតយ៉ាងសកម្ម កសាងជីវភាពវប្បធម៌ល្អស្អាត ជឿនលឿន អភិរក្ស ពង្រីកអត្តសញ្ញាណវប្បធម៌ជនជាតិ ចូលរួមកសាងប្រព័ន្ធនយោបាយមូលដ្ឋានរឹងមាំ រួមចំណែករក្សាសន្តិសុខនយោបាយ សណ្តាប់ធ្នាប់សុវត្ថិភាពសង្គមនៅភូមិភាគ។
អាចនិយាយបានថា អ្នកមានប្រិយភាពក្នុងជនជាតិភាគតិចមានតួនាទីយ៉ាងសំខាន់និងជាស្ពានតភ្ជាប់រវាងគណៈកម្មាធិការបក្ស រដ្ឋអំណាចភូមិភាគគ្រប់ថ្នាក់ ជាមួយជនរួមជាតិ រួមចំណែកក្នុងការឃោសនា ចលនាឱ្យកាន់តែមានប្រសិទ្ធភាពនៅតំបន់ជនជាតិភាគតិច៕
ដាលីន-លីហាន់
Thông tin bạn đọc
Đóng Lưu thông tin