ពូលីជាន ភូមិភឿកឡើយ ឃុំភូតឹង ស្រុកចូវថាញ់ អ្នកមានប្រិយភាពធ្វើច្រើនការងារល្អ |
ជាអ្នកមានប្រិយភាពក្នុងភូមិស្រុក ពូលីជានតែងឈានមុខក្នុងចលនាកសាងជនបទថ្មី។ នាពេលកន្លង ពូនិងមាមីងអនុវត្តនូវសកម្មភាពដ៏មានអត្ថន័យជាច្រើនដូចជាៈ កៀរគរប្រជាជនបរិច្ចាគដីធ្វើផ្លូវ សង់ស្ពានតភ្ជាប់ផ្លូវគមនាគមន៍ក្នុងភូមិ។ ចែករំលែកជាមួយយើងខ្ញុំ ពូលីជានឱ្យដឹង៖ កាលនោះឃើញផ្លូវភក់និងតូចចង្អៀត មាមីងធ្វើដំណើរទៅមកមានការលំបាក ពិសេសក្នុងការដឹកជញ្ជូនកសិផល ឃើញដូច្នេះទើបខ្ញុំចង់រួមកម្លាំងចលនាមាមីងជាមួយស្មារតី “ទ្រព្យតិច តែទឹកចិត្តធំ” ដើម្បីរួមគ្នាកសាងស្ពាន ផ្លូវសម្រាប់ឱ្យប្រជាជនធ្វើដំណើរទៅមកងាយស្រួល។ ជាមួយនឹងភាពប៉ិនប្រសប់ រាល់ការចលនារបស់ពូ បានមាមីងស្របមតិគាំទ្រនិងត្រៀមខ្លួនជាស្រេច គប់វាល់ទ្រព្យសម្បត្តិ ថ្ងៃពលកម្ម។ បានដឹង ចាប់តាំងពីពេលចូលរួមចលនាកសាងជនបទថ្មី មកដល់ពេលនេះ ពូកៀរគរសង់ស្ពានតូចធំបានចំនួន៤ និងជួសជុលផ្លូវជនបទជាច្រើន។ ថ្មីៗនេះ ពូកៀរគរសង់ស្ពានមានបណ្តោយ១៥ម៉ែត្រ ទទឹង១,៥ម៉ែត្រ សរុបថវិកាជាង១០០លានដុង អាស្រ័យហេតុនេះ មាមីងងាយស្រួលក្នុងការជួញដូរ ប្អូនៗទៅសាលាងាយស្រួល។ ដោយមានបំណងចង់ចែករំលែកនូវការលំបាកជាមួយមាមីងក្រ រៀងរាល់ឆ្នាំពូជានកៀរគរមាមីងជិតខាងអំណោយជាង២០ចំណែក ដើម្បីចែកជូនអ្នកក្រ ថ្វីដ្បិតតែអំណោយមានតម្លៃមិនច្រើនក៏ដោយ ប៉ុន្តែរួមចំណែកបន្តជំរុញកម្លាំង ដើម្បីជួយពួកគាត់ខិតខំប្រឹងប្រែងឈានឡើងក្នុងជីវភាព។ ក្រៅពីការងារដ៏មានអត្ថន័យខាងលើ ពូនៅទាំងណែនាំ បង្ហាញមាមីងជាប្រចាំអំពីឱសថបូរាណដែលជីតារបស់ពូបានទុកមកដូចជាៈ ថ្នាំព្យាបាលរោគក្អក គ្រុន ឈឺសន្លាក់ ឈឺក្រពះ... តាមពូជានរៀងរាល់ឆ្នាំពូបានជួយប្រហែល១០០នាក់ជាសះស្បើយ ពូក៏បានរក្សាការងារនេះអស់រយៈពេល ជាង៤០ឆ្នាំមកហើយ។ ពូយឿងសាំង ភូមិភឿកឡើយ ឃុំភូតឹង ចែករំលែក៖ មាមីងនៅទីនេះនរណាក៏គោរពស្រឡាញ់ពូជានដែរ ពូជាអ្នកឧស្សាហ៍ ព្យាយាម ស៊ូលំបាកជួយមាមីងក្រជាប្រចាំ។ ប្រហែលជាក្តីសប្បាយរីករាយ សុភមង្គលធំបំផុតរបស់ពូជានគឺបានជួយមនុស្សជួយសង្គម។
សមមិត្តជឿង៉ុកធ្វី-អនុប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមឃុំភូតឹងឱ្យដឹង៖ ភូមិស្រុកកាន់តែរីកចម្រើន ក្នុងនោះមានការរួមចំណែកជាក់ស្តែងរបស់អ្នកមានប្រិយភាពដែលបានធ្វើអំពើល្អច្រើន។ ពួកគាត់ជាស្ពានរឹងមាំរវាងគោលការណ៍របស់បក្ស ទឹកចិត្តរបស់ប្រជាជន រួមចំណែកនាំមកនូវភាពសុខសាន្ត វិវឌ្ឍន៍ក្នុងការអនុវត្តកម្មវិធីទិសដៅកសាងជនបទថ្មី រួមចំណែកកសាងភូមិស្រុកមួយថ្ងៃកាន់តែសម្បូរសប្បាយ៕
ថាញ់វ៉ាង-លីហាន់
Thông tin bạn đọc
Đóng Lưu thông tin