ទិដ្ឋភាពនៃអង្គប្រជុំ |
ក្នុងអង្គប្រជុំ មន្ទីរធនធាននិងបរិស្ថាន គណៈគ្រប់គ្រង បណ្តាមណ្ឌលឧស្សាហកម្មខេត្តក៏បានរាយការណ៍លម្អិតពីការលំបាកនៃគម្រោងកំពង់ផែផ្លូវទឹកត្រឹងដេ-កូងដាវ ប្រព័ន្ធស្តុកនិងចម្រាញ់ទឹកសំណល់ប្រមូលផ្តុំនៅមណ្ឌលឧស្សាហកម្មត្រឹងដេ។ ប្តូរយោបល់ក្នុងអង្គប្រជុំតំណាងទាំងឡាយធ្វើការបំភ្លឺយ៉ាងច្បាស់លាស់ពីការលំបាកតាមបណ្តាគម្រោង ទន្ទឹមនោះ ក៏បានស្នើមន្ទីរ គណៈ ផ្នែកនិងភូមិភាគ ក្នុងពេលខាងមុខគប្បីមានវិធានការអនុវត្ត ដំណោះស្រាយនិងភារៈ ទទួលបន្ទុក។
ថ្លែងប្រសាសន៍ក្នុងអង្គប្រជុំ ស.មត្រឹងវ៉ាំងឡូវ ប្រគល់មន្ទីរធនធាននិងបរិស្ថានពិនិត្យឡើងវិញទីកន្លែង ផ្ទៃដីនៅតាមគម្រោងកំពង់ផែផ្លូវទឹកត្រឹងដេ-កូងដាវដើម្បីឈានដល់ការអនុវត្តបែបបទតាមសេចក្តីកំណត់។ មន្ទីរផែនការ និងវិនិយោគគប្បីធ្វើការជាមួយអ្នកវិនិយោគដើម្បីឯកភាព វិធានការអនុវត្តលើមូលដ្ឋានគម្រោងប្លង់របស់ខេត្តនិងសេចក្តីកំណត់របស់ច្បាប់។ ចំពោះគម្រោងប្រព័ន្ធស្តុកនិងចម្រាញ់ ទឹកសំណល់ប្រមូលផ្តុំនៅមណ្ឌលឧស្សាហកម្មត្រឹងដេ មន្ទីរហិរញ្ញវត្ថុម្ចាស់ការសហការជាមួយគណៈ ផ្នែកនានា ប្រញាប់ធ្វើសេនាធិការឱ្យគណៈកម្មាធិការប្រជាជនខេត្តដើម្បីមានវិធានការអនុវត្តជាធរមានលើមូលដ្ឋានយន្តការ គោលនយោបាយអាទិភាពចំពោះអ្នកវិនិយោគរបស់ខេត្តនិងសេចក្តីកំណត់របស់ច្បាប់៕
ហ្វាងឡាង-សុផល
Thông tin bạn đọc
Đóng Lưu thông tin