សមមិត្តឡឹមរ៉ាំងម៉ឹង-សមាជិកគណៈប្រតិបត្តិការមជ្ឈិមបក្ស លេខាបក្សខេត្ត ប្រធានក្រុមតំណាងរដ្ឋសភាខេត្តសុកត្រាំងបានទៅត្រួតពិនិត្យសំណង់គម្រោងសមភាព៤ ចំណុះគម្រោងវិនិយោគកសាងផ្លូវល្បឿនលឿនចូវដុក-កឹងធើ-សុកត្រាំងដំណាក់កាល១នៅលើភូមិដ្ឋានស្រុកមីស្វៀង |
លេខាបក្សខេត្តបានត្រួតពិនិត្យនៅកញ្ចប់ម៉ៅការលេខ១១កំណាត់ស្ពានលេខ៣០អាស្រ័យអង្គភាពសាងសង់ អគ្គក្រុមហ៊ុនសាងសង់ទ្រឿងស៊ើង-ក្រុមហ៊ុនចំកាត់សាងសង់មីដា-ក្រុមហ៊ុនភាគហ៊ុនវិនិយោគសាងសង់មៀងណាម-អគ្គក្រុមហ៊ុនភាគហ៊ុនអាហរ័ណនីហរ័ណនិងសាងសង់វៀតណាម។
លោកទ្រិញវាំងម៉ាញ់-នាយកគណៈគ្រប់គ្រងកងពលធំ១២(អគ្គក្រុមហ៊ុនសាងសង់ទ្រឿងស៊ើង) បានឱ្យដឹង៖អនុវត្តកិច្ចចង្អុលការរបស់គណៈកម្មាធិការបក្សខេត្ត គណៈកម្មាធិការប្រជាជនខេត្តក៏ដូចជាម្ចាស់វិនិយោគ រយៈពេលកន្លង ម្ចាស់ម៉ៅការបានប្រមូលផ្តុំកងកម្លាំងនិងសម្ភារៈដើម្បីជម្រុញល្បឿនសាងសង់សំណង់ទាំងឡាយ។ពិសេសគឺសាទរលើកបំផុសចលនាប្រឡងប្រណាំង”១៥ថ្ងៃយប់ជម្រុញល្បឿនសាងសង់បណ្តាសំណង់លើភូមិដ្ឋានខេត្តសុកត្រាំង”។ សំដៅអំណរអនុស្សាវរីយ៍បុណ្យជាតិ២កញ្ញាអគ្គក្រុមហ៊ុនសាងសង់ទ្រឿងស៊ើងកញ្ចប់ម៉ៅការលេខ១១សម្រេចលទ្ធផលជាង១០០%តម្លៃអនុវត្ត មានប្រហែល៤១ពាន់លានដុងក្នុងរង្វង់១៥ថ្ងៃ។ ក្រោយពីលើកបំផុសចលនាយើងខ្ញុំនឹងបន្តពង្រឹងស្មារតីធ្វើការរហូតដើម្បីដំណើរការសាងសង់សម្រេចតាមផែនការដាក់ចេញ។
សមមិត្តឡឹមវ៉ាំងម៉ឹង-សមាជិកគណៈប្រតិបត្តិការមជ្ឈិមបក្សលេខាបក្សខេត្ត ប្រធានក្រុមតំណាងរដ្ឋសភាខេត្តសុកត្រាំង (ទី៦ពីស្តាំមក) ជូនអំណោយអ្នកម៉ៅការនិងកម្មករលើភូមិដ្ឋានស្រុកមីស្វៀង |
គម្រោងសមាភាព៤ចំណុះគម្រោងវិនិយោគសាងសង់ផ្លូវល្បឿនលឿនចូវដុក-កឹងធើ-សុកត្រាំងដំណាក់កាល១ សរុបប្រវែងដងផ្លូវជាង៥៨គ.ម។ ចំណុចចាប់ផ្តើមនៅគ.ម១៣១+៣០០តភ្ជាប់ចំណុចចុងនៃគម្រោងសមភាព៣ចំណុះទីរួមស្រុកប៉ុងតាវ ខេត្តហូវយ៉ាង ចំណុចចុងនៅគ.ម១៨៩+៦៦៦,៦៥ តភ្ជាប់នឹងដងផ្លូវជាតិណាមសុងហូវនិងផ្លូវចូលកំពង់ផែត្រឹងដេចំណុះស្រុកត្រឹងដេ ខេត្តសុកត្រាំង។
លោកថាច់មិញហ្វាយ-នាយកគណៈគ្រប់គ្រងគម្រោង២បានឱ្យដឹង៖ ដោយបានចង្អុលការរបស់គណៈកម្មាធិការបក្ស គណៈកម្មាធិការប្រជាជនខេត្ត ជាមួយតួនាទីជាម្ចាស់វិនិយោគ យើងខ្ញុំបានចាត់ក្រុមដើម្បីត្រួតពិនិត្យនិងលើកទឹកចិត្តជំរុញល្បឿនតាមផែនការ។
ភាពលំបាកបំផុតរបស់គម្រោងវិនិយោគកសាងផ្លូវល្បឿនលឿនគឺបញ្ហាត្រូវការខ្សាច់សមុទ្រ។ តាមនោះ ម្ចាស់វិនិយោគក៏បានអញ្ជើញបណ្តាអង្គភាពដើម្បីផ្សព្វផ្សាយអនុវត្តបណ្តាផ្នែកសំណង់មុនដូច ស្ពាន លូទឹកក្នុងពេលរង់ចាំគោលការណ៍ បែបបទដើម្បីបញ្ជូនខ្សាច់ទៅកន្លែងការដ្ឋានសាងសង់ធានាសម្រេចត្រូវតាមល្បឿន។ ពេលខាងមុខប្រសិនបើវត្ថុធាតុធានាយើងខ្ញុំនឹងអនុវត្តតាមផែនការនិងកិច្ចចង្អុលការរបស់អ្នកម៉ៅការ អនុវត្តឱ្យបានប្រញាប់ដើម្បីធ្វើជំនួសការងារពីមុននេះ។
សមមិត្តឡឹមវ៉ាំងម៉ឹង-សមាជិកគណៈប្រតិបត្តិការមជ្ឈិមបក្សលេខាបក្សខេត្ត ប្រធានក្រុមតំណាងរដ្ឋសភាខេត្តសុកត្រាំង (ទី២ពីឆ្វេងមក) កំពុងត្រួតពិនិត្យនិងស្នើអ្នកម៉ៅការឱ្យខិតខំអនុវត្តដើម្បីសម្រេចតាមផែនការ |
តាមស្មារតីអង្គប្រជុំនៅថ្ងៃទី២ សីហា ឆ្នាំ២០២៤ នៅទីស្នាក់ការគណៈកម្មាធិការប្រជាជនខេត្តសុកត្រាំងជាមួយអគ្គក្រុមហ៊ុនសាងសង់ទ្រឿងស៊ើង ភាគីបានឯកភាពអាទិភាពផ្គត់ផ្គង់ខ្សាច់ចំនួន២០០.០០០ម៣ ពីកន្លែង MS01 សម្រាប់ផ្គត់ផ្គង់ឱ្យកញ្ចប់ម៉ៅការលេខ១១ដើម្បីជម្រុញល្បឿនកសាង ស្វាគមន៍នាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាល។ ចាប់ពីថ្ងៃទី១៥ សីហា ឆ្នាំ២០២៤ ដល់ថ្ងៃទី១ កញ្ញា ឆ្នាំ២០២៤ កញ្ចប់ម៉ៅការលេខ១១ទើបទទួលបានខ្សាច់ចំនួន១២.៦០០ម៣។
នៅកន្លែងត្រួតពិនិត្យ សមមិត្តឡឹមវាំងម៉ឹងបានសួរសុខទុក្ខនិងជូនអំណោយ លើកទឹកចិត្តកម្មករ វិស្វករទាំងឡាយដែលកំពុងធ្វើការនៅការដ្ឋាន ទន្ទឹមនោះស្នើអ្នកម៉ៅការគប្បីដំណើរការឱ្យបានប្រញាប់ ដើម្បីសំណង់ គម្រោងធានាសម្រេចតាមផែនការ៕
ថាច់ពេជ្រ-សុផល
Thông tin bạn đọc
Đóng Lưu thông tin