សមមិត្តហូធីកឹមដាវ-អនុលេខាប្រចាំការបក្សខេត្ត ប្រធានក្រុមប្រឹក្សាប្រជាជនខេត្តថ្លែងប្រសាសន៍ក្នុងពិធីធ្វើការ។ |
ក្នុងខែសីហា ឆ្នាំ២០២៤ គណៈប្រតិបត្តិការបក្ខភាគឃុំបានចង្អុលការអភិវឌ្ឍសេដ្ឋកិច្ចតាមសក្តានុភាពរបស់ភូមិភាគ។ ជាក់ស្តែងប្រមូលផ្តុំចង្អុលការប្រលែងចិញ្ចឹមជលផលសម្រេច៩២,៩៤% តាមផែនការនៃសេក្តីសម្រេច ខាតបង់ប្រហែល៦,១៨%នៃផ្ទៃដីចិញ្ចឹម។ តម្លៃផលិតឧស្សាហកម្ម-ឧស្សាហកម្មខ្នាតតូចសម្រេច២៣០ពាន់លានដុង សម្រេច៧៤,១៩%នៃផែនការសេចក្តីសម្រេច។ ឃុំអនុវត្តកសាងជនបទថ្មីលើកកម្ពស់សម្រេច១៣/១៩លក្ខឋាន ខិតខំដល់ចុងឆ្នាំសម្រេច១៧/១៩លក្ខឋាន។
គណៈប្រតិបត្តិការបក្ខភាគឃុំក៏បានចង្អុលការទាន់ពេលបណ្តាគោលនយោបាយសុខុមាលភាពសង្គម។ យកចិត្តទុកដាក់ការងារបណ្តុះបណ្តាលរបរនិងដោះស្រាយការងារឱ្យពលករជនបទ។ អនុវត្តល្អបណ្តាកម្មវិធីទិសដៅជាតិបន្ថយក្រដោយចីរភាពជាមួយថវិកាផ្តល់ផ្ទេរប្រាក់ជាង៧៥៦លានដុងដើម្បីជំនួយប្រជាជនអនុវត្តទម្រង់សេដ្ឋកិច្ច។ ស្ថានភាពសន្តិសុខនយោបាយរក្សាបានលំនឹង។ ការងារកសាងបក្ស កសាងប្រព័ន្ធនយោបាយអនុវត្តបានត្រឹមត្រូវ។ គណៈប្រតិបត្តិការបក្ខ ភាគឃុំនៅទាំងអនុវត្តជាក់ស្តែងគោលការណ៍របស់មជ្ឈិម គណៈកម្មាធិការបក្សខេត្ត គណៈកម្មាធិការប្រជាជនទីរួមខេត្តជាបណ្តាសេក្តីសម្រេច សារាចរ ផែនការ កម្មវិធីសកម្មភាពជាក់ស្តែងរបស់ភូមិភាគ។ គណៈប្រតិបត្តិការបក្ខភាគឃុំវាយតម្លៃការលំបាកក្នុងការដឹកនាំអនុវត្តភារកិច្ចជាប្រភពកម្លាំងវិនិយោគមិនច្រើន ហេដ្ឋារចនាសម្ព័ន្ធមូលដ្ឋាន សម្ភារៈមិនទាន់បានសុក្រឹត ដូច្នេះ ឥទ្ធិពលដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់ភូមិភាគ។
សមមិត្តហូធីកឹមដាវ-អនុលេខាប្រចាំការបក្សខេត្ត ប្រធានក្រុមប្រឹក្សាប្រជាជនខេត្តនិងថ្នាក់ដឹកនាំទីរួមខេត្តវិញចូវជូនអាហារូបករណ៍ឱ្យសិស្សានុសិស្ស។ |
ថ្លែងការណ៍ក្នុងពិធីធ្វើការ សមមិត្តហូធីកឹមដាវ កត់សម្គាល់និងវាយតម្លៃខ្ពស់ចំពោះលទ្ធផលដែលសម្រេចបានក្នុងការអនុវត្តភារកិច្ចក្នុងខែសីហា ឆ្នាំ២០២៤ របស់គណៈប្រតិបត្តិការបក្ខភាគឃុំហ្វាដុង ក្នុងនោះមានផែនការសេចក្តីសម្រេចដែលអនុវត្តសម្រេចនិងផ្លោះផែនការដាក់ចេញ។ សមមិត្តហូធីកឹមដាវ ស្នើគណៈប្រតិបត្តិការបក្ខភាគឃុំគប្បីចង្អុលការដោយប្រសិទ្ធភាពបណ្តាគម្រោងដែលបានដំណើរការសម្រាប់ធ្វើពាណិជ្ជកម្ម ឆ្លៀតយកពីសក្តានុភាពដើម្បីជម្រុញអភិវឌ្ឍសេដ្ឋកិច្ច។ ផ្សព្វផ្សាយ ចលនា ដោះស្រាយការលំបាកក្នុងការរំដោះផ្ទៃដីនៃបណ្តាគម្រោងបង្កការស្របមតិក្នុងប្រជាជន។ អនុវត្តទាន់ពេលបណ្តាគោលនយោបាយសុខុមាលភាពសង្គម បំផុតគឺគោលនយោបាយចំពោះអ្នកមានសគុណ អ្នកក្រ ជនជាតិភាគតិចតាមដានពិនិត្យបណ្តាមុខសញ្ញាគាំពារសង្គម ដើម្បីបំពេញទាន់ពេលសម្រាប់ទទួលផលតាមការកំណត់។ ប្រមូលផ្តុំត្រួតពិនិត្យឡើងវិញផែនការសេចក្តីសម្រេចក្នុងអាណត្តិកាលដើម្បីរៀបចំល្អសម្រាប់មហាសន្និបាតបក្ខភាគឃុំអាណត្តិកាល២០២៥-២០៣០និងត្រៀមបម្រុងល្អដល់មហាសន្និបាតសាខាបក្ស។
នាឱកាសនេះ សមមិត្តហូធីកឹមដាវជូនអាហារូបករណ៍ចំនួន២០ចំណែកដល់សិស្សានុសិស្សជាគ្រួសារក្ររបស់ឃុំហ្វាដុង៕
សុងឡេ-សុផល
Thông tin bạn đọc
Đóng Lưu thông tin